ភាគទី14: កូនក្រមុំបងមិនមែនអូន

568 20 0
                                    

  ពេលវេលាកន្លងផុតទៅយ៉ាងរហ័ស ភាពសប្បាយរីករាយក៏កាន់តែខិតជិតមកដល់ដែរហើយ។ គ្រួសារថាឡេសុីកំពុងរៀបចំសកម្មភាពរង់ចាំពិធីយ៉ាងគគ្រិកគគ្រេងនៅថ្ងៃស្អែកនេះហើយ។ អ្នកដែលសប្បាយចិត្តជាងគេគឺយ៉ុនហ្គី និងគូដណ្តឹង ចុះអ្នកដែលពិបាកចិត្តជាងគេជាអ្នកណាទៅ?

«យ៉ុនឡើងទៅគេងទៅកូនទុកឲ្យពួកយើងនៅធ្វើវិញ តិចឡើងមិនទាន់ណាថ្ងៃពិសេសផង» ម៉ាក់យ៉ុនហ្គីដេញកូនប្រុសឲ្យទៅសម្រាកហេតុថាឃើញកូនរវល់ពេញមួយថ្ងៃ។ គាត់អាណិត កូនចង់ឲ្យកូនសម្រាកឲ្យបានច្រើនទុកកម្លាំងឲ្យប្រពន្ធ។

«មិនអីទេម៉ាក់ខ្ញុំធ្វើបាន» យ៉ុនហ្គីប្រកែកមិនសូវសម នាយបន់ឲ្យតែដល់ថ្ងៃរៀបការឲ្យលឿនៗទេ។ នាយសប្បាយចិត្តខ្លាំងណាស់ដែលបានរៀបការជាមួយមនុស្សស្រីជាទីស្រឡាញ់។

«បងប្រុសហ៎ាសុំអង្វរទៅគេងទៅ ពួកយើងអាចធ្វើបានម៉្យាងស្អែកទើបបងស្រីមកពេល ល្ងាចទុកពេលវេលាដ៏មានតម្លៃបងទៅសម្រាកឲ្យល្អទៅ» ថេយ៍រអ៊ូចុងមាត់ខឹងចិត្តមើលចុះជិត ដល់ថ្ងៃពិសេសហើយនាយនៅតែផ្គើនចង់ជួយចុះជួយឡើងមើលទៅការងាររៀបចំនេះស្អែកមិនហើយផង។

«ថេយ៍!» អ្នកសង្ហាដែលត្រូវជាអនាគតប្អូនថ្លៃរបស់យ៉ុនហ្គីហាមាត់ឃាត់អនាគតប្រពន្ធ តែក៏ត្រូវអាក់ពេលដែលភ្នែកមួយគូនោះសម្លឹងសម្លក់មកវិញដូចមេមាន់មិនខុស គេគ្រាន់តែបារម្ភក៏មិនបានមេខ្លានេះ។

«បានហើយៗយ៉ុនឯងទៅគេងទៅទុកឲ្យពួកគេអ្នកមានកម្លាំងនេះនៅធ្វើការទៅ» ប៉ាយ៉ុនហ្គីឃាត់ទាន់កុំឲ្យរឿងវាកាន់តែវែងឆ្ងាយតទៅ ទៀតលោកមិនចូលចិត្តឲ្យក្មេងៗឈ្លោះទាស់ ទែងគ្នាទេវាអពមង្គល មិនសាកសមជាពិសេសគឺថ្ងៃរៀបការនេះតែម្តង។

«បាទប៉ា!» ទាល់តែលោកប៉ានិយាយបែបនេះទើបព្រមស្តាប់ហើយឱនគំនាបបន្តិចទើបព្រមឡើងទៅជាន់ខាងលើជាមួយភាពភ័យព្រួយផងអរបន្តិចផង។ នាយចេះតែមានអារម្មណ៍រសាប់រសល់គេងមិនលក់សោះវាពិសេសពេកហើយទេដឹង?

Skip

ថ្ងៃថ្មី!

ពិធីរៀបការដែលរៀបចំយ៉ាងឱឡារិកពី សំណាក់គ្រួសារអ្នកមានមុខមាត់ទាំងសងខាងពិតជាទទួលបានការរីកសាយណាស់ហើយ។ ចំណែកឯភ្ញៀវកិត្តិយសវិញក៏មានច្រើនទៅ តាមនោះដែរ វាសម្បូរទៅដោយលំដាប់មនុស្សខ្ពស់មុខខ្ពស់មាត់នោះអី។

រឿង Just Remembered Me! (ចប់)Where stories live. Discover now