ភាគទី15: ស្នាមស្នេហ៍

594 25 0
                                    

«ខ្ញុំមកហើយ!» ឡានីនបងប្អូនស្រីរបស់ថេយ៉ុង និងយ៉ុនហ្គីមកដល់ស្រែកចង់ផ្អើលអ្នកផ្សេងឯទៀតដែលជាភ្ញៀតែនាងមិនខ្វល់ស្រាប់ ហើយ អ្វីដែលសំខាន់គឺនាងសប្បាយចិត្តដែលបងប្រុសនាងរៀបការនោះអី។

  សូមណែនាំតែបន្តិចប៉ុនចុងក្រចកចុះ នារី ស្បែកសដូចសំឡីមើលទៅទំនងជាកូនបារាំងមិនខុស។ នារីដែលមានស្នាមញញឹមស្លូតបូតចរិតពីរយ៉ាង (កាច/ស្លូត) ក្នុងពេលតែមួយ ហើយមានកម្ពស់ខ្ពស់ស្រឡះយ៉ាងសមនេះគឺត្រូវបានគេដឹងថានាងមានឈ្មោះ ឡានីន ថាឡេសុី។ នាងជាកូនស្រីទីពីរនៃគ្រួសារថាឡេស៊ី ហើយជាជំនាន់ទី12ផងដែរ។

«ឡានីនសំណព្វចិត្ត» យ៉ុនហ្គីទុកភ្ញៀវចោលមួយរំពេចស្ទុះមករកប្អូនស្រីដែលខានឃើញជាយូរមក។ នាយនឹកអើយសែននឹក ស្រឡាញ់ប្អូន ស្រីនេះជាងប្អូនពៅទៀតផង។

«ហិហិបងប្រុសយ៉ុន!» ក្មេងស្រីមិនចេះធំឱបបងប្រុសគេមិនខ្មាសភ្ញៀវ ព្រោះតែគ្មាននរណាទៅចាប់អារម្មណ៍ពួកគេទេរវល់តែសប្បាយ។ ខានជួបគ្នាយូរដែរហើយពិតជានឹកនាគ្នាខ្លាំងណាស់បងប្អូនដែលយូរៗទើបបានជួបគ្នាម្តងបែបនេះ បើមិននឹកគ្នាមានតែចម្លែក។

   ខុសពីមនុស្សដែលរីករាយទាំងអស់នោះ      ជីមីនកម្សត់ពេលនេះកំពុងតែមានអារម្មណ៍ថាខ្លួនឯងមិនមានតម្លៃអីទៀតទេ។ មើលទៅគ្រួសារគេកំពុងតែសប្បាយរីករាយ ចំណែកខ្លួនឯងវិញឯកោសោះកក្រោះពេកហើយបែបនៅក៏គ្មានន័យអីទៀតដែរ។ មកទាំងគេមិន បានអញ្ជើញទៅក៏គេមិនឃាត់ដែរដូចមនុស្សអស់ទីពឹងអញ្ចឹង។

   កាយតូចសម្រក់ទឹកភ្នែកលើកចុងក្រោយក្រោកឡើងដើរចេញនាំតែភាពអាម៉ាសទៅ ជាមួយ។ គេត្រូវចាញ់គ្រប់យ៉ាងមិនសល់សូម្បីអ្វីបន្តិចបន្តួច ក្រឡេកមើលអតីតកាលបោក ប្រាស់មួយនោះក៏ធ្វើឲ្យទ្រូងឆ្កៀបៗប្រឹងដើរទៅកាន់ចំណតឡានក្រុងទាំងយប់ងងឹត។ បើតាមការស្មានមិនខុសទេនោះគឺគ្មានខ្សែរថយន្តក្រុងទៀតទេឯផ្ទះគេក៏ឆ្ងាយទៀតគេពិតជាខ្លាចណាស់។

«គួរឲ្យខ្លាចណាស់តែខ្ញុំមិនត្រូវចុះចាញ់ជាដាច់ ខាតយ៉ាងហោចណាស់ក៏មានមួយដែរ» គេប្រឹងនិយាយទាំងអួលដើមកលួងខ្លួនឯងដែលគ្មានសូម្បីសង្ឃឹមបន្តិចថាមានអភិនិហារអ្វីនាំគេទៅផ្ទះវិញបានសោះ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now