ភាគទី18: ខ្សែក?

541 24 0
                                    

  បន្ទប់

  យ៉ុនហ្គីលូកដៃចូលហោប៉ៅទាញយកខ្សែកដែលមានត្បូងពណ៌ខៀវយ៉ាងស្រស់ស្អាតមកមើល។ នាយប្រឹងគិតណាស់ ដើម្បីដឹងថាជារបស់នរណាហេតុអ្វីវានៅក្នុងបន្ទប់គេ? ឬជារបស់មនុស្សដែលគេជ្រុលខ្លួនជាមួយទេដឹង? គេបែរជាគ្មានចាំរឿងអ្វីសោះគេចង់ដឹងណាស់ថានារីម្នាក់នោះជានរណា ចុះបើប្រពន្ធនាយដឹងនោះតើនាងអាចយ៉ាងម៉េចទៅ?

   ក្រាក!

«បងធ្វើអីហ្នឹង?» គិតមិនទាន់បានប៉ុន្មានផងប្រពន្ធក៏បើកទ្វារចូលមកល្មម។ នាយរហ័សដៃយកខ្សែកទុកក្នុងហោប៉ៅយ៉ាងលឿនកុំឲ្យនាងឃើញទាន់ចៀសវាងនាងយល់ច្រឡំលើគេ។

«គ្មានអីទេគ្រាន់តែបងអផ្សុកប៉ុណ្ណោះទើបអង្គុយលេងអូនមកពីណា?» នាយញញឹមមិន សូវសមដ្បិតលើកនេះរកពាក្យដោះសាមិនចង់បាន។ លើកក្រោយគួរតែប្រយ័ត្នបន្តិចហើយទើបបានតែនាងឃើញនោះមិនល្អសម្រាប់ម្ចាស់ខ្សែកទេ។

«អូនមកពីខាងក្រោមជួយរៀបចំម្ហូបជាមួយម៉ាក់ឥឡូវស្អុះស្អាប់ណាស់សុំទៅសម្អាតខ្លួនសិនហើយ» ជីនឈីធ្វើភ្នែកក្រឡាប់ចុះឡើងនឿយណាយជាមួយការងារណាស់។ មួយថ្ងៃៗរវល់នេះរវល់នោះមិនឈប់ព្រឹកធ្វើការល្ងាចរៀបចំអាហារឲ្យប្តីជាស្ត្រីដែលមនុស្សប្រុសជាច្រើនចង់បាន។

«អញ្ចឹងបងទៅខាងក្រោមមុនហើយណា»

«បងទៅមុនទៅ» បានឮសម្តីនាងដេញគេបែបនេះគេក៏កាន់តែសប្បាយចិត្តចង់ចាក ចេញស្រាប់ផង។ នាយនៅមិនដាច់អាល័យក្នុងចិត្តទាល់តែសោះឃើញថាខ្លួនដូចជាបានប្រព្រឹត្តអីមិនល្អ ហើយឃើញក្មេងនោះមិនរវល់នឹងខ្លួនទៀត។

   ជាន់ខាងក្រោម

«ឯណាប្រពន្ធឯងអាយ៉ុន?» ប៉ាយ៉ុនហ្គីសួរទៅកាន់កូនប្រុស បាយទឹកមិនងាយបានជុំគ្នាផងឥឡូវចង់គេចគ្នាមែនទេ?

«នាងនៅងូតទឹកតិចទៀតចុះមកហើយ ប៉ាខ្លាចខ្ញុំធ្វើបាបកូនប្រសារប៉ាមែនទេ?» យ៉ុនហ្គីមិនចាញ់អ្នកជាឪពុកសៀតទៅគាត់វិញយ៉ាងហំហាន។ កូនប្រុសគាត់ពេលនេះចេះលេង សើចទៀតមើលទៅគាត់គួរតែឲ្យរង្វាន់កូន ប្រសារហើយ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now