ភាគទី19: របស់ឯង

477 26 0
                                    

   សួនច្បារ

«របស់ឯង?» ឡានីនសួរដោយភាពភ្ញាក់ផ្អើល

«ត្រូវហើយមានអីមែនទេ? ឥឡូវឯងបានយកវាមកឬអត់អត់?» ជីមីនដែលនៅភ័យៗព្យាយាមសួរដោយភាពសប្បាយចិត្តមិននឹកស្មានថាអ្វីដែលខ្លួនបាត់វានៅនឹងឡានីនសោះ សំណាងហើយដែលវាមិននៅនឹងអ្នកផ្សេងក្រៅពីនាង។

«អត់ទេវានៅជាមួយបងប្រុស គាត់ជាអ្នករើសបានឯងជាម្ចាស់វាមែនទេ? បើបែបនោះមែនចាំខ្ញុំសុំបងប្រុសឲ្យឯងវិញចុះណា» ឡានីនបើកភ្នែកធំៗភ្ញាក់ផ្អើលមិននឹកស្មាមថាវាជារបស់មាឌល្អិតទាល់តែសោះ។ នេះគេជាអ្នករើសមែនទេស្រស់ស្អាតបំផុតសាកសមជាមួយម្ចាស់វាឥតទាស់។

«មិនអីទេខ្ញុំសុំដោយខ្លួនឯងបាន និយាយអញ្ចឹងឯងទៅវិញថ្ងៃណា? ខ្ញុំនឹកឯងស្លាប់ហើយ» ជីមីនរអ៊ូចុងមាត់តិចៗ

«មិនដឹងទេតែយើងនៅអាចដើរលេងជាមួយគ្នាមួយសប្បាយបានតើ!» ឡានីនតប

«អ៎ាវ! សប្បាយចិត្តណាស់បើថេយ៍នៅទីនេះមិនដឹងសប្បាយម៉េចទេ» ជីមីនសុខៗនឹកឃើញក្មេងប្រុសដែលពូកែតាមគេស្អិត តែតាំងពីបងស្រីគេមកដល់ទឹកដីកូរ៉េមកគេទាំងពីរមិនដែលបានដើរជាមួយគ្នាម៉េចទេ។ ម៉្យាងថេយ៍រវល់ជាមួយជុងហ្គុកណាស់ណាត់គ្នាដើរលេងរហូតហ្នឹង។

«គេណាត់ជាមួយគូស្នេហ៍ហើយ ម៉េចនឹងអាចមកដើរលេងជាមួយយើងបានទៅអញ្ចេះចុះតិចទៀតខ្ញុំនាំឯងទៅជួបលោកតាគេប្រហែលជានៅទីនោះ» ឡានីនក្មេងស្រីយល់ចិត្តគិតថាទំនាក់ទំនងពីរនាក់នេះស្និតស្នាលណាស់មើលទៅច្បាស់ជានឹកគ្នាណាស់ហើយ។ តែដឹងស្រាប់ហើយថេយ៍គេមិនចេះទៅណាឆ្ងាយទេត្រឹមផ្ទះលោកតាហើយក៏ទៅរំអុកឆ្វេងស្តាំមិនឈប់ឲ្យលោកតារអ៊ូប៉ុណ្ណឹង។

«ហីយ៉ាបែបនោះមែនយើងទៅឥឡូវតែម្តងទៅខ្ញុំនឹកគេសឹងស្លាប់ទៅហើយ»

«តោះ!» មិនឲ្យជីមីនទើសចិត្តទេនាងស្ម័គ្រនាំគេទៅផ្ទះលោកតា ដើម្បីជួបថេយ៉ុងនិងចង់បង្ហាញលោកថាជីមីនក្មេងគួរឲ្យស្រឡាញ់កាលពីក្មេងនោះពេលនេះធំធាត់ហើយគួរឲ្យស្រឡាញ់ទៀតផង។

   ផ្ទះលោកតា

«លោកតាហ៎!» មើលក៏ដឹងថាថេយ៉ុងពេលនេះកាច់កពេបមាត់យំដង្ហក់អង្វរកលោកតាមានបំណងប្រាថ្នាអីទៀតហើយ។ លោកតាក៏អញ្ចឹងទៀតថ្ងៃនេះចិត្តរឹងហួសស្មានទោះចៅកំហូចប្រឹងយំសោកបោកខ្លួនយ៉ាងណាក៏មិនព្រមកម្រើក។

រឿង Just Remembered Me! (ចប់)Where stories live. Discover now