ភាគទី41: ប្រាកដប្រជា

473 25 0
                                    

   ប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលែងលះជាមួយជីនឈីរួចយ៉ុនហ្គីក៏ប្រែជាស្ងប់ស្ងាត់សូម្បីអ្នកផ្ទះក៏មិននិយាយរកដែរ។ នាយតែងតែចំណាយពេលនៅក្រុមហ៊ុន ឬនៅខុនដូផ្ទាល់ខ្លួនរបស់នាយសឹងតែរាល់យប់។ នរណាមិនដឹងគិតថានាយខូចចិត្តរឿបែកគ្នាជាមួយភរិយា តែមានតែនាយម្នាក់គត់ដែលដឹងថាវាយ៉ាងម៉េចឲ្យប្រាកដនោះ។

  ល្ងាចបន្តិចនៅពេលបញ្ចប់ម៉ោងការងារនាយប្រញាប់ប្រញាល់ទៅខុនដូយ៉ាងលឿន ទោះជីមីនខំនិយាយ ខំសួរនាំក៏មិនព្រមតបត។ ការងារនៅតែការងារនាយមិនខ្ចីខ្វល់ជាមួយបុគ្គលិកតូចតាចដូចជីមីនទេ ទោះខុសឬត្រូវក៏មិនខ្ចីស្តីថាមួយម៉ាត់។ សកម្មភាពនាយបែបនេះទៅហើយជីមីននៅមិនដឹងថាគេខូចចិត្តរឿងអីទៀត។

   ភូមិគ្រឹះ

«បងកូនយើងខានចូលផ្ទះច្រើនថ្ងៃហើយណាអូនបារម្ភណាស់ តិចកូនយើងនៅនឹកជីនឈីទៅ?»

«កុំគិតច្រើនពេកពួកគេដោះស្រាយគ្នារួចហើយ» លោកអង្អែលសក់ប្រពន្ធថ្នមៗនិយាយសម្តីផ្អែមលួងលោម ទាំងដែលការពិតលោកក៏ពុំដឹងច្បាស់ពីចិត្តរបស់យ៉ុនហ្គីអីដែរ។

«អូនសង្ឃឹមចឹងចុះ ប៉ុន្តែនៅថ្ងៃនោះទឹកមុខយ៉ុនអាក្រក់មើលណាស់អូនខ្លាចថាគេនៅតែមិនទាន់បំភ្លេចនាងបាន ម៉្យាងអ្វីដែលអូនកាន់តែខ្លាចគឺគេគ្រាន់តែអាណិតជីមីន» ទោះយ៉ាងណាគាត់នៅមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយទេថាកូនប្រុសម្នាក់នេះពិតជាបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវហើយនោះ។ គាត់មិនបានច្បាស់ពីរឿងរបស់ពួកគេឡើយបែបនេះជាមូលហេតុដែលគាត់មិនអាចស្ងប់ចិត្តបាន។

«កុំគិតច្រើនអីទេ» លោកនៅបន្តលួងចិត្តអ្នកជាប្រពន្ធ និងស្រមៃទៅកាន់ថ្ងៃនៃការលែងលះរបស់កូនប្រុសដដែល។ នៅថ្ងៃនោះជីនឈីយំខ្លាំងណាស់ដូចគេចាប់ហែកបេះដូង ពួកគេជ្រើសរើសការលែងលះនៅផ្ទះដើម្បីកុំឲ្យនាងយំខ្មាសគេ។

   ស្រមៃ

  ថ្ងៃលែងលះមិនមែនជាថ្ងៃដែលប្រពន្ធគ្រប់រូបប្រាថ្នាទេ ជាពិសេសគឺលែងលះជាមួយមនុស្សជាទីស្រឡាញ់។ ជីនឈីជាមនុស្សមានបេះដូងដែលផ្សំពីសាច់ឈាមដូចមនុស្សដទៃដូចគ្នា ព្រោះថានៅទីបញ្ចប់គឺនាងជាអ្នកដោះលែងយ៉ុនហ្គីឲ្យទៅអ្នកដទៃដដែល។ ទោះប្រឹងឱបក្រសោប ប្រឹងលន់តួ ប្រឹងប្រើគ្រប់វិធីយ៉ាងណាក៏ទេវតាបានចារហើយថាពួកគេមិនមែនជាគូ។

រឿង Just Remembered Me! (ចប់)Where stories live. Discover now