លោកហុងយីបិតទូស័ព្ទទុក តែកុំមើលមុខមាំមិនស្ទឺទេលោកកាចណាស់មិនសូវជាមានអំណាចអ្វីទេតែគាត់ស្អប់បំផុតអ្នកប៉ះកូនប្រុសរបស់លោក
រាងក្រាស់ត្រូវពួកគេចងដៃពាត់ទៅក្រោយអង្គុយលើកៅអី
« ឈូ~ខិក ខិក » ឈ្លក់ទឹកងើបមុខមើលជុំវិញ ទាំងឆ្ងល់តើខ្លួននៅទីណា ទីនេះជាកន្លែងណា
« ពួកឯងជាអ្នកណា ចាប់យើងមកធ្វើអី លេងយើងពួកអាចង្រៃ ...អួក...»ស្រែកខ្លាំងៗ ស្រាប់តែពួកវាបានវាយរាងក្រាស់មួយកំភ្លៀងបែមុខទៅម្ខាងថែមទាំងហូឈាមបែកកេមមាត់យ៉ាងខ្លាំង
« អាចង្រៃយើងនេះ ចាំមើលសម្លាប់ឯងដោយរបៀបណា ពួកឯងចក់វាទៅ » រាងក្រាស់កន្ទាក់ដៃខាំមាត់ដើម្បីដោះខ្សែរចេញពីដៃមុនពួកវាចក់ ពួកវាកង់ក្បាលជាសញ្ញាបន្តាប់មកពួកវាដោតដុយខ្សែរឆក់
« ទ្រីត~ទ្រីត~អឹក~ »រាងក្រាស់ឆក់ញ័រខ្លួនដួលដេកនឹងដី
តើជីវិតរបស់គេត្រូវចប់ត្រឹមនេះឬ
« ឈប់~កុំទាន់ឱ្យវាងាប់នូវថ្ងៃនេះអីទុកឱ្យវាវែទនាបន្តិចទៅ
»អាម្នា់នឹងនិយាយញោចចុងមាត់នឹងដើរចេញទៅ កូនពៅប៉ុន្មាននាក់គឺនៅលេងជាមួយអុីបូដោយមើលសភាពអុីបូទៅមើលមិនយល់បែកមាត់អស់កម្លាំងត្រូវពួកវាវាយយ៉ាងចាស់ដៃ
« ចាន់... »ពាក្យដែររាងក្រាស់នឹកឃើញមុនគេមានតែប្រពន្ធតែម្នាក់គត់
ក្រឡេកមកមើលនៅវិមានវិញចាន់អង្គុយនៅមុខកញ្ចក់ស្ទាប់អង្អែលពោះទាំងមុខស្រពោន
« ភៀក~អាយ »រូបថតអុីបូធ្លាក់ពីលើតុធ្វើការបែកខ្ទេចចាន់មករើសយកមកមើល អារម្មណ៍ចេះតែមិនល្អដូចមានរឿងអ្វីមិនល្អចំពោះរាងក្រាស់ អ្នកមានផ្ទៃពោះមានវិញ្ញាណពិសេស
អាចដឹងហេតុការមុន មិនខុសទេអ្នកមានផ្ទៃពោះមានវិញ្ញាណពិសេសមែន បើមិនជឿអាចសួអ្នកមានផ្ទៃពោះបានអេដមីនមិនកុហកទេ
« អ្នកប្រុសនៅទេ »អ្នកបម្រើលោកវ៉ាងមកតាមរកដូចបញ្ជារាងតូចគ្រាន់តែលឺអ្នកបម្រើនៅខាងក្រោមក៏រហ័សរត់ចុះមកក្រោមដើម្បីសួរ
« ពួកបងរកអ្នកណា » ចាន់ស្គាល់អ្នកបម្រើច្បាស់ព្រោះធ្លាប់នៅជាមួយលោកវ៉ាង ចាន់ក្នុងចិត្តភ័យៗបុកពោះចាំស្តាប់
បើសិនជារាងក្រាស់ពិតមែនចាន់ប្រហែលជាស្លុតចិត្តជាក់ជាមិនខាតរាងក្រាស់បានប្រាប់ហើយមុននឹងចាកចេញ ធ្វើដំណើរទៅភូមិគ្រឹះលោកប៉ាតែមិនឃើញទៅដល់វាចម្លែក
ហាមឆ្ងល់ថាមិចបានពួកគេមកបានដោយសារតែផ្លូវមានមេឃឈើដាក់មានគេអូសវាចេញហើយ
« អ្នកប្រុសអុីបូមិនឃើញ ទៅដល់ភូមិគ្រឹះឡើយ »
« នេះ នេះមានរឿងអីកើតឡើង លោកប្តីមិននៅវិមានទេ »ចាន់និយាយតិចៗដៃស្ទាប់ពោះ បើរាងក្រាស់មិននៅភូមិគ្រឹះចឹងតើទៅនៅទីណា
«ទឺត...ទឺត...»សំឡេងទូរស័ព្ទសៀហ្វុងរឡើង
«អាឡូ ខ្ញុំសៀហ្វុងជាអ្នកនិយាយ»
«យើងគឺហៅឈាន យើងមានរឿងប្រាប់ឯង»សៀហ្វុងជាអ្នកខលមកហើយក៏ចង់មានរឿងប្រាប់ដូចគ្នាបើមិនខុសទេគឺជារឿងអុីបូ
«ឆាប់និយាយមក យើងគ្មានពេលនិិយាយជាមួយឯងឡើយ»
«ចៅហ្វាយរបស់ឯងត្រូវគេចាប់ហើយ ពេលនេះយើងមិនដឹងថាពួកវាចាប់ចៅហ្វាយរបស់ទៅណាឡើយ»មិននិយាយចំឈ្មោះព្រោះគ្មានអ្នកណាក្រៅពីប៉ារបស់គេឡើយ
តោះត្រឡប់មកមើលរាងក្រាស់វិញកុំនៅអង់យូនាំតែខាតពេលវេលា
« ដឹប~អក់~ »រាងក្រាស់ត្រូវពួកវាច្រានទៅដេកលើសាបសេម៉ង់ជាន់ក្បាលលើដីនៅចំពោះមុខលោកហុងយី
« ឯងដឹងថាប៉ះត្រកូលយីវាបានលទ្ធផលយ៉ាងមិចខ្លះ »លោកហុងយីគងទាក់ខ្លាញោចចុងមាត់សម្លឹងមើលសភាពរាងក្រាស់នៅពេលនេះ
« ឯងជាអ្នកណា ចង់បានអ្វីយើងមិនស្គាល់ឯងទេ » នាយមិនដែរទៅបង្កើតសត្រូវជាមួយអ្នកណាឡើយតើគេជាអ្នកណាចាប់ខ្លួនគេមកដើម្បីអ្វី
« ចាំដឹងពេលឯងស្លាប់វិញល្អជាង លើកវាឡើង » កូននៅលោកហុងយីបោចសក់រាងក្រាស់ចាប់ដៃពាត់មកខាងក្រោយលើកមកដាក់លើតុនៅពីមុខលោកហុងយីរុញក្បាលរាងក្រាស់ផ្អឹបនឹងតុសម្កត់យ៉ាងខ្លាំង
« បើឯងចង់ត្រឡប់ទៅវិញ ឯងត្រូវតែស៊ូជាមួយកូនចៅយើង20នាក់សិនទៅ »លោកហុងយីទាញបោចសក់រាងក្រាស់ងើយឡើងលើ បើរាងក្រាស់អាចយូជាមួយមនុស្ស20នាក់បានអុីបូនឹងត្រូវដោះលេងវិញ
« យើងព្រម លេងយើងទៅ »កំហក់ ពួកវាព្រមលេងរាងក្រាស់ពិតមែន រាងក្រាស់ងើបឈរសម្លឹងមុខលោកហុងយី បន្តាប់មកបែខ្នងមកសម្លឹងពួកកូនចៅកំពុងតែចាំការប្រកួតយកឈ្នះយកចាញ់
« ចាប់ផ្តើមទៅ »រាងក្រាស់ជាអ្នកស្រែកកូនចៅលោកហុងយីក៏សម្រុកចូល3នាក់សិន
« ដឹប~ភៀក់~»អុីបូវាយគ្នាជាមួយពួកកូនចៅអស់នោះយ៉ាងសាហាវរាងក្រាស់ទាញដបថ្មវៃក្បាលអាម្នាក់ដួលសន្លប់ភ្លាមៗ លោកហុងយីពិតជាខឹងខ្លាំងណាស់ ពិតមែនរាងក្រាស់ពិតជាមានស្នាដៃមិនធម្មតាកូនចៅបីនាក់ទប់ទល់មិនឈ្នះ
ប្រាំនាក់បន្ថែមរត់ចូលមក វាយរាងក្រាស់តែម្នាក់ឯងតើអាចទប់ទល់ពួកគេឈ្នះទេ
« ផស់~ បឺក »អុីបូដួលមួយរំពេចក្អួតឈាម ក្បាលហូរឈាម
ត្រូវមួយដកថ្មប្រទះក្តាវាយពីខាងក្រោយខ្នងយ៉ាងធ្ងន់ធ្ងរ
« បានហើយ »លោកហុងយីហាមព្រោះថាសភាពអុីបូចិត្តស្លាប់ទៅហើយដេលលើសាបឈាមមាត់ក្អួតឈាមនៅផ្នែកក្បាលទៀត
រាងក្រាស់ស្រវាយកកាំបិតនៅចិត្តដៃ តែពួកវាដឹងទាន់ជាន់ដៃរាងក្រាស់ញីលើសាបឡើងដាច់រលាត់ចេញឈាមមួយផ្នែកទៀត រាងក្រាស់ខាំធ្មេញទាំងឈឺផ្សារ
«ចៅហ្វាយកើតរឿងធំហើយ ប៉ូលីសកំពុងតែសម្រុកចូលមកហើយ ច្រក់ណាក៏មានប៉ូលីសដែរគិតធ្វើយ៉ាងមិច»ចប់ហើយចេញធ្វើ ទារុណកម្មលើកដំបូងបែជាបរាជ័យមិនបានមួយថ្ងៃផងប៉ូលីសតាមទាន់ ឃើញថាលោកហុងយីមិនចាប់អារម្មណ៍លើគេអុីបូទាញកាំបិត រត់មករកលោកហុងយីតែក៏
« អាចោរម្សៀត យើងពិតជាចង់ចាក់សម្លាប់ឯងខ្លាំងណាស់ »អុីបូភ្ជុងកាំបិតនៅកញ្ចាំង ក លោកហុងយីនិយាយទាំងគ្រឺតធ្មេញអុីបូមិនចង់សម្លាប់មនុស្សឡើយព្រោះវាអាចនឹងមានទោសធ្ងន់ពីបតសម្លាប់មនុស្សអាចនឹងជាប់គុកគ្មានថ្ងៃចេញ
« ផុច~អាក »អុីបូត្រូវកូនចៅលោកហុងយីចាញ់ចំជើងដួលលុតជង្គង់កាំបិតកាន់នៅដៃក្តាប់យ៉ាងណែន
« បាញ់សម្លាប់វាទៅ »
« បាទចៅហ្វាយ »
« ឈប់ឆ្លាបយើងជាប៉ូលីស ឆាប់ប្រកូលខ្លួនឱ្យពួកយើងតាមសម្រួល»
« បាញ់ទៅ »លោកហុងយីដឹងថាមិនអាចរួចខ្លួនហើយក៏បញ្ជាបាញ់សម្លាប់រាងក្រាស់ ពួកវាក៏ធ្វើតាមមែន
« អុីបូ~»
« ចាន់~»
« ផូង »
YOU ARE READING
លោកCEOព្រាននារី💞
Lãng mạnជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី