ភាគ:36

145 4 0
                                    

កូនចៅលោកហុងយីត្រូវដួលស្លាប់ភ្លាម ដោយស្នាដៃហៅឈានជាអ្នកបាញ់ស្លាប់ លោកហុងយីភ្ញាក់ផ្អើលមិនស្ទឺទេ មិនជឿថាកូនគាត់ហ៊ានដល់ថ្នាក់នឹង ប៉ុណ្ណឹងអាចដឹងបានហើយមិនមែនសុខៗស្រាប់តែប៉ូលីសស្គាល់កន្លែងមួយនេះឡើយបើមិនមែនហៅឈានជាអ្នកប្តឹងនោះ
« អាកូនចង្រៃឯងមែនទេហាស់ ជាអ្នកប្តឹងប៉ូលីស »លោកហុងយីត្រូវប៉ូលីសឆាប់ដាក់ខ្នោះស្រែកសម្លត់ហៅឈានទាំងខឹង កូនមិនដាច់ចិត្តដល់ម្ល៉ឹងទេតែមិនចង់ឱ្យប៉ារបស់គេដើរសម្លាប់មនុស្សបន្តទៀត
« ខ្ញុំធ្លាប់ប្រាប់ប៉ាប៉ុន្មានដងហើយ ហេតុអីនៅតែបន្តសម្លាប់មនុស្ស »ជាកូនមិនមែនមិនដឹងគ្រប់រឿង គ្រាន់តែធ្វើមិនដឹងធ្វើមិនលឺកូនជា គ្រូពេទ្យឯឪពុកដូចជាម៉ាហ្វៀតើអ្នកណាអាចទ្រាំមើលទង្វើទាំងអស់នេះបាន
« នៅប៉ុន្មាននាក់ទៀតចាប់ឱ្យបាន »
« បាទ លោកស្នងការ  »
« អុីបូ ហឹុកៗ ឈឺទេបងឈឺខ្លាំងទេ »ចាន់ក្រសោបផ្ទៃមុខអុីបូទាំងយំ អុីបូញញឹមស្ទាប់ដៃចាន់ ក្រវីក្បាលមិនឈឺឡើយបើឃើញមុខរបស់អូន ទោះជាសភាពខ្លួនពេលនេះពិបាកមើលក៏ដោយ
« ចាន់ឱ្យខ្ញុំ់នាំគេឡើងឡានសិនទៅ ខ្ញុំចង់មើលរបួសគេបន្តិច »ហៅឈានគ្រារាងក្រាស់មកដល់លើឡាននឹង វេកមើលក្បាលមើលរបួស នឹងដៃជើងតើមានរបួសឬអត់
« ឯង »រាងក្រាស់គ្រាន់តែហៅឈានប៉ះក្បាលស្រាប់តែរាងក្រាស់ក្រវាសដៃហៅឈានចេញ មនុស្សមិនពេញចិត្តមុខក៏មិនចង់ជួប
« យើងនឹងចាន់មិនបាន ស្រឡាញ់គ្នាដូចដែរឯងគិត យើងជាមិត្តចិត្តស្និតឯងកុំប្រចណ្ឌហួសហេតុពេក »ហៅឈានសម្លឹងមុខរាងក្រាស់ដូចចង់សុីសាច់ហុតឈាម ប៉ះមិនបានតិចទុកឱ្យស្លាប់ទៅ
រាងក្រាស់លេងមាត់ហៅឈានក៏នៅមើលរបួសឱ្យរាងក្រាស់
« ទៅពេទ្យទេ  »ហៅឈានឃើញថារបួសជ្រូវគួរសមទើបចង់ឱ្យអុីបូទៅមើលនៅពេទ្យវិញល្អជាង រាងក្រាស់មិនមាត់តែសម្លក់មុខហៅឈាន
« ហៅឈាន អុីបូស្អប់ពេទ្យ »ចាន់នៅអង្គុយត្រង់នោះក៏និយាយចំនួសអុីបូ
« ស្អប់ពេទ្យតិចស្លាប់ »ហៅឈានក៏មិនជាសូវចូលចិត្តរាងក្រាស់ប៉ុន្មានដែរ គេនេះខំរុសរាយជាមួយហើយនៅមកសម្លឹងសម្លក់និយាយដូចជាស្អប់គេតាំងពីជាតិមុន
« អាស្លាប់ឯងនេះ សមជាពេទ្យដែរទេ ព្យាបាលរបួសប៉ុណ្ណឹងបើមិនជាទេឈប់ធ្វើពេទ្យទៅ »ស្រែកកំហក់ ចាន់ឡើងបើកភ្នែកធំៗរាងក្រាស់ហ៊ានជេហៅឈានដូចជាមិត្តចឹង ឯចាន់ជាមិត្តឯណេះមិនជាសូវហ៊ានប៉ុន្មានផង
« ហៃយ៉ា ឯងនេះហ៊ានជេយើងផង ន៉ែ យើងមិនមែនមិត្តឯងទេ » មិនដែរប្រទះទេមនុស្សប្រុសស្អីខ្លាចពេទ្យ ហៅឈានរៀងច្រណោតដែរមិនទឹងស្គាល់គ្នាច្បាស់លើសផងហ៊ានជេគេ
« ពេទ្យដូចឯង សមតែជេបែបនឹង ប្រាប់ឱ្យហើយយើងមិនទៅពេទ្យទេ វាគួឱ្យធុញ »មិនមែនគេខ្លាចពេទ្យ តែបើសិនជាបានចូលហើយនៅទ្រាំដេកពេទ្យធុញបំផុតហើយ
« ហៅឈាន លោកអាចមកលាងរបួសឱ្យអុីបូនៅវិមានបាន បើជាមិនចង់ទៅពេទ្យហើយមានតែវិធីនេះ »
« តាមចាន់ហើយ » មកដល់វិមាន រាងក្រាស់នៅអង្គុយនៅលើសាឡុងឱ្យហៅឈានមើលរបួស
« ថ្នាំស្អី ថ្នាំពល់មែន ឯងចង់សម្លាប់យើងមែនហាស់ »ហៅឈានហុចថ្នាំ3មុខឱ្យរាងក្រាស់ តែអុីបូបែជាគិតថាគេចង់បំពុលនាយ
« អាឆ្គួត ថ្នាំសាស នេះថ្នាំបំបាត់ការឈឺចាប់លេបមុនចូលគេង ពេលយប់មេឃចាប់ផ្តើមត្រជាក់លេបទៅលេងឈឺហើយ ហើយនេះថ្នាំបំបាត់ស្នាម មួយមុខទៀតទុកលាប់នៅមុខរបួស » ហៅឈានណែនាំការលេបថ្នាំ បើគិតថាជាចង់ដាក់ថ្នាំបំពលនោះមិនលេបក៏គេមិនទៅខ្វល់ដែរ
លាងរបួសរួចរាល់ហៅឈានក៏ត្រឡប់ទៅ ប៉ូលីសនៅគុកតូច
សួរចម្លើយ ពីរឿងសម្លាប់មនុស្សតើលោកហុងយីសម្លាប់មនុស្សអស់ប៉ុន្មាននាក់ហើយ
« បងឃើញទេហៅឈានគេ រុសរាយខ្លាំងណាស់ បងជេគេក៏មិនជាខឹងបងប៉ុន្មានដែរ តែមើលបងចុះពេលណាឈប់ខឹងគេទៀតទៅ »ចាន់មកអង្គុយចិត្តរាងក្រាស់ ដែរអង្គុយធ្វើមុខកំសត់ដាក់ចាន់
« ចាន់ បងឈឺណាស់ អូនមើលចុះដៃររបស់បងអាក្រក់មើលណាស់ »លាត់ដៃឱ្យចាន់មើល ពេបមាត់ដូចកូនក្មេង
« អាសារញាំថ្នាំលាប់វាទៅសម្រស់បងនឹងមកវិញហើយ »
ចាន់មិនទ្រជាមួយទេ បើមិនធ្វើតាមក៏ហី
« ចាន់អូនទៅណា »
« ងូតទឹក »ចាន់តបតែពីម៉ាត់ចូលបន្ទប់ទឹកបាត់ទៅ
ចាន់ទៅផុតទឹកមុខប្រែភ្លាមពីញញឹមមកមុខមាំចុះមកខាងក្រោមជួបនឹងសៀហ្វុងកំពុងតែរៀបចំបាយទឹក
« ឯងកើតជាមេផ្ទះតាំងពីពេលណា ចង់បានប្តីមែន »
« ហួច / ចៅហ្វាយ ខ្ញុំជាប្រុសពេញលក្ខណៈណា យកប្តីទៅមិនរួចទេ »គេប្រុសពេញលក្ខណ:ណាឱ្យគេទៅយកប្តីបានយ៉ាងមិច
« យើងឃើញឯងដូចជាយកចិត្តទុកដាក់អារឿងក្នុងផ្ទះស្មានថាចង់បានប្តី »
« ចៅហ្វាយចេះលេងសើចទៀត ខ្ញុំសប្បាយចិត្តណាស់» មិនដែរឃើញចៅហ្វាយលេងសើចទេ បានចៅហ្វាយចេះលេងសើចចឹងពិតជាល្អសប្បាយចិត្តលេងលឺពាក្យជេទៀតតែសៀហ្វុងយល់ខុស
« លេងសើចក្បាលឯងស្អី មើលមកយើងដូចអ្នកលេងសើចណាស់ទៅ » រាងក្រាស់ស្តីឱ្យបន្តិចក៏ទាញកៅអីមកអង្គុយចាំរាងតូចមកញាំបាយជុំគ្នា មួយសន្ទុះរាងតូចក៏ចុះមកស្លៀកពាក់ពណ៍សរខោជើងវេងធំអាវដៃខ្លី
« 2ថ្ងៃទៀតបងនាំអូនទៅឆ្លុះអេកូមើលសុខភាពកូនរបស់យើង»2ថ្ងៃទៀតចូលខែថ្មីចាន់ត្រូវទៅឆ្លុះអេកូម្តងទៀតយកក្រដាស់ទេព្យផងបើកថ្នាំជាតិដែកឱ្យមានកម្លាំង
វេលាដើរលឿនខ្លាំងណាស់ហើយពេលនេះឈានចូលមកដល់ឆ្នាំថ្មីថ្ងៃថ្មីហើយក៏ឈានមកដល់អាល្អិតតូចស៊ាវប៉ាវតូចក្នុងត្រកូលវ៉ាង មូលហេតុអុីបូដាក់ឈ្មោះស៊ាវប៉ាវព្រោះចង់ឱ្យកូនមានឈ្មោះផ្តើមពីក្រូលស៊ាវ ត្រកូលដែរបន្សល់តែកូនប្រុសម្នាក់
កូនកើតបាន8ខួបប៉ាតូចប៉ាធំរបស់គេក៏រកអាល្អិតមួយទៀតចង់ឱ្យកូនធំតណ្ណាលគ្នា
រាងតូចឈរនៅជាន់ខាងលើមើលផ្កាយតែម្នាក់ឯងបូករួមទាំងស្នាមញញឹមយ៉ាងស្រស់
« សឺត....ប្រពន្ធបងមានកូនមួយហើយសម្រស់នៅតែស្រស់ស្អាត ដូចក្មេង18 »ឈរអោបរាងតូចពីក្រោយ ក្តីខុសបានមកដល់ហើយទោះជាមិនបានរៀបការតែក៏មានក្តីសុខ ចាំថ្ងៃក្រោយការក៏មិនហួសពេល
« ប៉ាវៗគេងហើយមែនទេ »
« យំពេញមួយថ្ងៃហើយ ទម្រាំតែគេងលក់បងសឹងតែបោកក្បាលនឹងជញ្ជាំងហើយ »ចាន់ទាំងសម្រាល់កូនហើយរឿងកូនគឺសឹងតែទម្លាក់ឱ្យរាងក្រាស់ទាំងអស់ សៀហ្វុ ងឥឡូវក៏មានគូណ្ដឹងទៀត
« គួរឱ្យអាណិតណាស់ មោះអូនថើបមួយ »ចាន់បែមករករាងក្រាស់ក្រសោបមុខរាងក្រាស់ថើបបំបិតមាត់់
« ជុប~អ៊ុប »អុីបូដូចជាជក់ចិត្តទើបអោនមកថើបចាន់វិញម្តង ការថើបមួយនេះថើបដោយលូកលាន់ អណ្តាតក្រលាស់គ្នាសឹងតែជាអណ្តាតតែមួយទៅហើយ ចាន់តូចលើកដៃអោប ក
រាងក្រាស់អ៊ីបូបិតភ្នែកទទួលគ្នានៅក្រោមទឹកសន្សើម ធ្លាក់មកយ៉ាងផ្អែមល្ហែមក៏រៀលដាលបីគ្នាចូលក្នុងបន្ទប់ធ្វើរឿងដក្តៅគគុក

_____
រងចាំភាគបន្ត មានភាគបន្តទៀតណា
បងប្អូនយើងគាត់ថាចប់លឿនពេកអានអត់ឆ្អែត








លោកCEOព្រាននារី💞Where stories live. Discover now