រាត្រីដ៏ស្ងប់ស្ងាត់យប់ជ្រៅ មនុស្សពីរនាក់គេងអោបគ្នាដោយទុកកូនគេងនៅលើអង្រឹង ព្រឹកឡើងអារម្មណ៍ស្រស់ស្រាយអ្នកមាននាមជាប៉ាធំត្រូវងើបសម្អាតខ្លួនរៀបចំខ្លួនទៅគ្រប់ហ៊ុន
« អេ បងមើលប៉ាវៗចុះ ហិហិ គេទៅរកបងហើយ »ប៉ាវៗដើរទេះតាសតោងជាយអាវប៉ាៗធំខ្លួន ចេញធ្មេញពី រាងក្រាស់ញញឹមមកកាន់កូនលើកបីកូនមកថើប គ្រួសារមួយថ្វីត្បិតមិនបានរៀបការតែមានក្តីសុខល្អ
« សឺត~មុខប៉ាតូចច្បាស់ណាស់ កាត់មករកប៉ាបន្តិចក៏គ្មាន ប៉ានេះខំទាំងថ្ងៃទាំងយប់ សង្ឃឹមថាកាត់មករកប៉ាខ្លះហើយតើ » ប៉ាវនៅតូចសើចដៃរវៀមខ្ញាមច្រមុះថ្ពាល់ប៉ាធំឡើងមុខប៉ាធំក្រហម
« បងនិយាយជាកូនអីនឹង មិនត្រូវនិយាយបែបនឹងឱ្យកូនលឺទេ » កូនលឺមិនល្អ ចាន់ដើរសម្តៅមកពរកូនរាងក្រាស់ក្តិចច្រមុះចាន់បន្តិចបែខ្លូនមកពាក់ឡេវអាវ
ប៉ាវៗបាន8ខែហើយចេះដើរទេះតាសញាំបបូបាន ប៉ាវជាក្មេងរុសរាយកាត់មករកចាន់ទាំងមុខទាំងចរិកពេលខ្លះនៅជាមួយប៉ាធំបាត់ម៉ាក់ចាន់ក៏មិនបានដែរស្រែកបែកវិមាន
« អ្នកប្រុសតូចរបស់ខ្ញុំ បងសុំពរក្មួយបន្តិចមកចាន់ »ចាន់ពរកូនមកខាងក្រោមជួបសៀហ្វុងកំពុងតែលើកបបឱ្យប៉ាវជាស្រេច សៀហ្វុងស្រឡាញ់ប៉ាវៗខ្លាំងណាស់ខ្ជូតថ្ពាល់ព៉ោងៗធ្មេញពីចង់តែចាប់ក្រញិច
« បងប្រយ័ត្នសក់ក្បាលបន្តិចទៅ ប៉ាវៗបោចត្រងោលក្បាលខ្ញុំមិនទទួលខុសត្រូវទេ » ប៉ាវៗបីតាដៃ10មិនថាមុខមិនថាសក់ក្បាលច្រមុះតែអោនមកចិត្តគ្មានសល់ទេកាត់ទៅរកប៉ាចាន់គេគ្មានទៅខុសទេពេញកម្លោះកាច់ឆ្នាស់សាហាវ
« ចាន់ថ្ងៃបន្តិចទៅលេងបងផង ម៉ោង2ពួកយើងនាំប៉ាវៗទៅលេងតាយាយនៅភូមិគ្រឹះ » អុីបូកាន់អាវធំប្រាសេពណ៌ខ្មៅទាញសោឡាន មុននឹងចេញទៅឃ្លាំងឡានមិនភ្លេចផ្តែផ្តាំប្រពន្ធ ខាននាំកូនទៅជួបតាយាយគេយូហើយមិនដឹងថានឹកចៅប៉ុណ្ណាទេ
«ហឹុម...»រាងក្រាស់ចេញទៅផុត មកមើលប៉ាវៗវិញគេមើលប៉ាធំគេរហូតដល់ចេញទៅផុត ឪចិត្តដាច់អត់លាកូនមួយម៉ាត់ប៉ាវៗអន់ចិត្តសម្លឹងមើលប៉ាធំគេចេញទៅមិនព្រិចភ្នែក
« ប៉ាវៗ »សៀហ្វុងឃើញថាប៉ាវៗគេមើលប៉ាៗគេមិនដកភ្នែកទើបអោនមកចិត្តប៉ាវៗហៅបង្អុសសំឡេង
« អួយ~ប៉ាវៗ ពូឈឺណាស់ រយ:ហើយទេដឹង » ប្រាប់ហើយថាកុំសូវអោនមកចិត្តពេកប៉ាវៗលឿនណាស់ ខ្ញាមខ្វាចបោចគ្មានសល់ទេ បើហ៊ានតែអោនមកច្បុលច្រមុះនឹងច្រមុះប៉ាវៗវិញ ប៉ាវៗធ្មេញពីខាំដាច់ច្រមុះកុំជូជាមួយកូនចាន់
« អ្ហា~ង៉ាង »ប៉ាវៗស្រែកយំមួយរំពេច រុសរាយមែនតែនៅលើដៃអ្នកផ្សេងមិនសូវបានយូទេសូម្បីតែរាងក្រាស់ជាប៉ាធំនៅជាមួយចាន់ប៉ាវៗមិនដែរយំទេ
« ជូចៗ~ប៉ាវៗបាត់យំ ពូស្រែកលេងទេ នេះចាន់យកកូនទៅវិញទៅ ឈប់មើលហើយ»ទៅរកថ្នាំលាប់ហើយមិនកើតទេប៉ាវៗខ្វាចសឹងតែដាច់សាច់ ឆ្នាស់នោះឆ្នាស់បានទៅលើដៃម៉ាក់ចាន់គេឱ្យស្ងាត់ជ្រាប នូវលើដៃប៉ាតូចទាញដៃស្រលោនប៉ាតូចមកបៀមជញ្ជក់ហៀរទឹកមាត់ប្រហែលឃ្លានហើយមើលទៅ
« នេះប៉ាវៗ ញាំបបរមួយម៉ាត់ទៅអាងញាំទឹកដោះកូរ ហម~»
គ្មានទៅបានចូលពោះទេប៉ាវៗខូចខ្ជាក់ចេញរហូតប្រលាក់ពេញអាវ ចាន់ខ្នាញ់ណាស់រឿងញាំបបរកាត់ទៅរកអុីបូអត់ខុសកំពូលស្អប់បបរ ឱ្យតែប៉ាវៗមិនញាំបបរពេលណានឹកខឹងប្តីពេលនឹង ខុសមកពីអុីបូបើចេះញាំបបរប្រហែលកូនព្រមញាំហើយ
« ចាន់ បងថាគេមិនឃ្លានបបរទេ »ប៉ាវៗថ្ងៃនេះរករឿងខ្លាំងណាស់មិនដឹងមកពីអ្វីចេះតែស្រែកយំ ប្រហែលខឹងប៉ាគេទេដឹងប៉ាធំគេចេញទៅអត់មើលខ្លួនហើយមិនលាមិនយាយរកមួយម៉ាត់ទៀតប្រហែលចឹងហើយព្រោះប៉ាវៗ រដងមិនចឹងទេ
ចាន់លួងមិនបាត់មិនដឹងធ្វើអីទើបបាត់ ក៏សម្រេចចិត្តទៅរកអ៊ីបូឱ្យជួយលួងកូន ទៅដល់ប្តីដឹងតែត្រូវមាត់ហើយមិចមិនលាកូនមួយម៉ាត់ចឹងដឹងប៉ាវៗគេអន់ចិត្តអត់
« បងហ្វុង ជូនខ្ញុំទៅរកប៉ាប៉ាវៗបន្តិច »បីកូនមកប្រាប់សៀហ្វុងទាំងមុខក្រម៉ូវអុីបូអើយទៅដល់ដឹងតែត្រូវមិនខានទេធ្វើប៉ាគេហើយអត់ចេះយល់ចិត្តកូនសោះមូល
« ចៅហ្វាយថា ចាំថ្ងៃតើចាន់ »ថ្ងៃទើបអុីបូឱ្យចាន់ទៅ ទៅស្មើនឹងប្រហែលចូលប្រជុំហើយ
« ម៉ោង 11 ហើយ ថ្ងៃហើយឆាប់ឡើងខ្ញុំចង់ទៅជំរះបញ្ជីជាមួយគាត់បន្តិច »សៀហ្វុង ឃើញទឹកមុខចាន់ដូចមិនស្រួលក៏រហ័សរត់ទៅយកឡានមកមុខវិមាន
« ប៉ាវៗ~អ្ហា~»ប៉ាវៗកំពុងតែសេដកុំប៉ះគេ គ្រាន់តែសៀហ្វុងប៉ះថ្ពាល់បន្តិចសោះស្រែកចង់យំទៅហើយ កាចណាស់ប៉ះមិនបានទាំងប៉ាតូចទាំងប៉ាវៗដូចគ្នាណាស់
មកដល់ចាន់មិនឱ្យសៀហ្វុងបើកទ្វារឡានឱ្យទាន់ចុះពរកូនចូលតែម្តងអ្នកណាក៏ស្គាល់ចាន់ដែរ ចាន់ធ្លាប់ធ្វើការនៅគ្រប់ហ៊ុនមួយនេះ អុីបូមានគ្រួសាហើយគ្រប់ហ៊ុនត្រូវប្រកូលឱ្យវ៉ាងអុីបូជាអ្នកគ្រប់គ្រងកាន់កាប់ក្នុងដៃ
« ហៃយ៉ា នេះជាស៊ាវចាន់តើមែនហើយ មករកស្អីទៀតនៅមានពរក្មេងមកពីណាមិនដឹង ស្អុយខ្លាំងណាស់ »តោវគីនាងជាគឺជាមិត្តរបស់អេននីនាងក៏មិនពេញចិត្តចាន់ដូចគ្នា
ចាន់ចូលមិនទាន់នឹងទៅដល់ជណ្តើរយន្តផងស្រាប់តែជាប់ស្រីមាត់ចង្រៃ
« នាងដុះថ្នាំដុះធ្នេញម៉ាកអ្វីទៅ អីក៏មាត់ចង្រៃម្លេះ »ចាន់អារម្មណ៍មិនល្អផងនោះ ក៏តបទៅវិញចុកៗអាចច្រាលឈាមចេញមកបាន នាងតោវគីនាងគ្រឺតនឹងពាក្យរបស់ចាន់ខ្លាំងណាស់
« ស៊ាវចាន់ឯងកុំបានសម្តីខ្លាំងពេក ត្រូវលោកអគ្គនាយកអុីបូដេញចេញម្តងហើយនៅមានមុខចូលមកគ្របហ៊ុនមួយនេះទៀត ពិតជាមិនខ្មាស់គេមែន » នាងតោវគីអោបដៃជ្រេញនឹងចាន់ពេបមាត់ពេបក៏ ទោះជាចាន់ថ្ងៃនេះពាក់អាវស្អាតតម្លៃមិនអន់តែសម្រាប់ភ្នែកអន់ដូចនាងតោវគីមើលមិនដឹងមិនស្គាល់ពីតម្លៃសម្លៀកបំពាក់នៅលើខ្លួនចាន់ឡើយ មនុស្សដូចតោវគីនាងគ្មានសមត្ថភាពមានលុយទិញសម្លៀកបំពាក់តម្លៃថ្លៃកប់ពពកឡើយ
« ហៃយ៉ា លឺថាអេននីមិត្តរបស់នាង ត្រូវប្តីរបស់ខ្ញុំដេញក្បាលចេញដូចឆ្កែដូចឆ្មាមិនចឹងគួរឱ្យអាណិតខាំ្លងណាស់ ឆ្កែ2ក្បាលត្រូវគេដេញចេញនៅតែមួយក្បាលទៀតបន្តិចទៀតនឹងត្រូវដេញចេញដូចគ្នា ចាំតែដើរកាយសម្រាមសុីទៅ» ចាន់មិនអន់តបទៅវិញកប់ៗមាត់ បន្តិចទៀតនាងស្គាល់របស់ពិតប្រាកដហើយ ស្រីជើងល្អ ប៉ាវៗគេលឺប៉ាតូចនឹងនាងតោវគីឈ្លោះគ្នាចឹងឱ្យស្ងាត់ជ្រាប់បៀមដៃមើលមុខតោវគីធ្វើមិនដឹង
YOU ARE READING
លោកCEOព្រាននារី💞
Romanceជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី