ព្រឹកជះបន្លឺចេញចាំងចូលតាមបង្អួចកញ្ចក់ចាំងរំខានដល់អ្នកគេងអោបគ្នា រាងក្រាស់លើកដៃបាំងភ្នែកងើបចុះពីលើគ្រែទាញវាំងនូនបិតចូលបន្ទប់ទឹកបាត់
"របួសច្រើនដល់ថ្នាក់នេះ "
ឆ្លុះកញ្ចក់មើលផ្ទៃមុខខ្លួនឯង ផ្ទៃមុខមានរបួសមិនទាន់ជាឃើញច្បាស់ៗ ក្បាលរំដោយកំណាត់សរ
"អាក់~"
សំឡេងរាងតូចស្រែក រាងក្រាស់មិនចាំយូស្ទុះបើកទ្វារមកមើល រាងតូចចុះពីលើគ្រែតែមិនរួច ឈឺផ្នែកខាងក្រោមជាខ្លាំងកម្រាលពូកពពេញទៅដោយឈាមទឹករួមគ្នាពេញកម្រាល
"ក្រោករួចទេ~អូយ~"
"លោក លោកកើតអី អង្គុយចុះមក"
ដើរសម្តៅមកជួយលើក មិនបានប៉ុន្មានផងស្រាប់តែឈឺក្បាល មើលអ្វីមិនចង់ឃើញឈាមចាប់ផ្តើមចេញមកមិនដឹងថាមានរឿងអ្វី
"ឈឺណាស់ "
"ហឹុក ខ្ញុំទៅហៅពេទ្យ ហឹុក"
ឃើញសភាពរាងក្រាស់បែបនេះរាងតូចពិបាកទប់ទឹកភ្នែកខ្លាំងណាស់ បន្តិចក្រោយមកពេទ្យស្រីម្នាក់រត់ចូលមកនឹងចាក់ថ្មាំបំបាត់ការឈឺចាប់ ទប់អារម្មណ៍
"អ្នកកម្លោះខ្សោយណាស់ ដោះសារ៉ូមចេញធ្វើអី"
"មោះខ្ញុំលាងរបួសបន្តិច"
"មិនចាប់បាច់ទេ ខ្ញុំចង់ឱ្យប្រពន្ធខ្ញុំជាអ្នកលាង អ្នកគ្រូពេទ្យចេញទៅចុះ"
"ចាស់"
គ្រូពេទ្យចេញទៅផុតរាងតូចសម្លក់រាងក្រាស់ថ្លែអ្នកណាប្រពន្ធរបស់គេមិនទាន់ការផង និយាយឡូយណាស់សមតែច្តបាច់ករលានអណ្តាតតើ
"នៅសម្លក់យើងយូដែរទេ ឆាប់មកលាងរបួសឱ្យយើង"
"កញ្ចក់មានឆ្លុះលាប់ខ្លួនឯងទៅ"
"កុំមកបញ្ឆាំងនឹងយើង "
ធ្វើមុខស្អុយក្រោកមកលាងរបួសឱ្យរាងក្រាស់ដូចមិនចង់
ម្សិលមិញដេញគេមិនចង់ជួប់មុខគេផងឥឡូវមកប្រើគេគួឱ្យខ្នាច់
"អូយ ដៃថ្នមបន្តិចទៅឈឺ"
"អស់ថ្នមហើយនៅឱ្យស្ងៀមកុំកេច "
"ស៊ាវចាន់ យើងឈឺ"
ឈឺចង់ស្លាប់ហើយរាងតូចសម្កត់នៅមុខរបួសខ្លាំងៗរាងក្រាស់កេចមុខចេញរហូត ចង់សម្កត់នាយដល់ស្លាប់ឬ
"បានហើយចេញទៅ"
ដល់ម៉ោងអត់ការអត់ធ្មត់ហើយ ឈឺចង់ស្លាប់ហើយប្រាប់ថាឈឺៗហើយមិនចេះស្តាប់គ្នា
"ប្រុសស្អីរំអួយម្លេះ បន្តិចសោះក៏ត្អូញថាឈឺអ្នកដាច់ជើងគេមិនដូចលោកផង"
"ឯងមកព្រៀបធៀបអ្នកដាច់ជើង នឹងយើងរបួសនៅមុខយើងនឹងមែនទេ ចុះយប់មិញឯងថ្ងូរឈឺធ្វើស្អី"
ដាក់ចំ ចំណុចរាងតូចស្ងាត់មាត់ជ្រាប់សម្លឹងមុខរាងក្រាស់
អ្នកដាច់ជើងនឹងរបួសបន្តិចនៅមុខគេមិនដូចគ្នាទេ មិចក៏យកគេទៅព្រៀបធៀប
"អូយ~"
"បិតមាត់លោក ឈប់និយាយទៅ"
រាងតូចអៀនថ្ពាល់ក្រហមមិនហ៊ាននឹងសម្លឹងមុខគេចំទៅហើយ ការលាងរបួសនៅតែដៃធ្ងន់អ្នកអង្គុយខាំមាត់ខឹងនឹងរាងតូចមិចចេះតែដៃធ្ងន់នឹងនាយចឹង
"អាហ្វុង ឯងចូលទៅទិញកម្រាលពូកពេទ្យមួយមក"
"ចៅហ្វាយទិញធ្វើអី"
"យើងបញ្ជាក៏ទៅធ្វើទៅ កុំមកចេះដឹង អួយយើងឈឺណាប្រាប់ឱ្យថ្នម"
សៀហ្វុងឡើងបើកភ្នែកធំៗអុញចៅហ្វាយគេធ្វើអីបានជាស្រែកម្លេះដូចការសង្ស័យ
"រួចហើយ "
"រួចហើយក៏ចេញទៅ"
"ស្អីរបស់លោកនឹងគិតតែពីដេញ "
"ព្រោះយើងវាអុញនឹងមុខឯងគួយល់ផង ចេញទៅ"
សម្រាប់អ្នកផ្សេងគិតថាវាជាពាក្យធម្មតាតែចាន់មិនធម្មតា
យល់ហើយយល់ខ្លាំងទៀតផង សន្យាហើយថាមិនទៅណាទាំងអស់សុខចិត្តមុខក្រាស់ឱ្យគេដៀល ចាន់ទប់អារម្មណ៍ដើរចេញទៅយកទឹកមួយកូនចានដែក នឹងកូនកន្សែងមួយដើម្បីយកមកជូតខ្លួនឱ្យរាងក្រាស់
"ធ្វើស្អី"
"ខ្ញុំជូតខ្លួនឱ្យលោក"
"កុំមករវល់ ចេញទៅ"
"នៅឱ្យស្ងៀម ប្រយ័ត្នខ្ញុំច្របាច់ករស្លាប់"
ទាញដៃអុីបូមកជូត នៅឆ្លៀតរុញអុីបូឱ្យគេងត្រឹមត្រូវទៀត
អនាគតក្លាយជាប្តីខ្ញុំហើយកុំមកកំណាញ់ខ្លួន😆
មិនមែនមិនចាំ ចាំគ្រប់រឿងតែចង់ដឹងពីគេថាស្រឡាញ់ខ្លួនគេអត់មនុស្សដែរស្រឡាញ់គេមិនចាក់ចេញពីយើងឡើយទោះយើងអាក្រក់ វេលាថ្ងៃដើរលឿនពិតមែនក៏ជាថ្ងៃដែរអ៊ីបូចេញពីមន្ទីរពេទ្យបាន រាងក្រាស់រាងតូចគឺមកភូមិគ្រឹះលោកវ៉ាងជាមួយគ្នា ដឹងស្រាប់ហើយថាចាន់គ្មានផ្ទះគ្មានទីពឹងឡើយមានតែមករស់នៅជាមួយអ៊ុំធម៌
"ញាំទៅក្មួយ ញាំហើយទៅសម្រាក់ចុះមិនបាចធ្វើអីទេ អ៊ុំស្មាក់ចិត្តចិញ្ចឹមក្មួយ"
"ក្មួយអរគុណលោកអ៊ុំប្រុស លោកអ៊ុំស្រីច្រើនហើយដែរមិនប្រកាន់ស្អប់ខ្ពើមក្មួយម្នាក់នេះ"
"កុំក្រែងចិត្តអី ចាប់ទុកថាផ្ទះនេះជាផ្ទះក្មួយទៅចុះ ពេលនេះពួកយើងជាគ្រួសារតែមួយហើយ ចង់បានអ្វីប្រាប់អ៊ុំមកចុះអ៊ុំផ្តល់ឱ្យគ្រប់យ៉ាង"
"កុំអីល្អជាង ក្មួយសុំត្រឹមតែរស់នៅធម្មតាម្នាក់មិនត្រូវការអ្វីទេ"
អ្នកស្រីយ៉ុងជាមនុស្សចិត្តល្អមិនថាលោកវ៉ាងមិនថាគាត់សិទ្ធិតែមិនប្រកាន់ កាន់ស្អប់អ្វីឡើយមានតែអាណិត គ្មានម្តាយគ្មានឪពុកបងប្អូនក៏គ្មាន មានតែសាច់ដទៃចាប់ទុកដូចជាគ្រួសារបង្កើត
រាងក្រាស់ធ្វើមិនដឹង អង្គុយគិតតែពីញាំធ្វើមិនដឹងធ្វើមិនឮចង់អ្នកណាយាយអីនាយអត់ខ្វល់
"អ៊ុំឆ្អែតហើយណា បើចង់ញាំអីនៅទូទឹកកកមាន"
"អាកូនចង្រៃឯងនេះ រួចរាល់ហើយកុំភ្លេចមកដោះស្រាយជាមួយយើង"
ចង្អុលមុខកូនទាំងមុខខឹង នឹងឡើងទៅបន្ទប់ធ្វើការបាត់ទៅទុកឱ្យ3នាក់ម៉ែកូនក្មួយនៅមើលមុខអុីបូ ចាន់មិនដឹងរឿងអ្វីទេទើបមើលមកអុីបូចិត្តចង់សួដែរថាមានរឿងអ្វីតែមើលតាមទឹកមុខអុីបូយ៉ាប់មុខស្មើថេញញាំធ្វើមិនដឹង អ្នកស្រីយ៉ុងក្រវីក្បាលនិយាយអ្វីមិនចេញ រឿងបែបនឹងគាត់ជួយមិនបានទេ កូនចេះតែស្រឡាញ់ហើយតែបើហួសហេតុពេកគាត់មិនខ្ចីខ្វល់ទេ
"អ្នកណាបង្រៀនឯងធ្វើរឿងបែបនេះ ចាន់ជាប្អូនឯងទោះជាមិនមែនប្អូនបង្កើតតែក៏មានពាក្យជាបងប្អូន ម៉េចក៏ឯងទៅធ្វើរឿងបែបនឹង"
គាត់សម្លត់សួទឹងសរសៃ ក ដាក់រាងក្រាស់តាមមើលរាងក្រាស់វិញឈរមុខមាំឈរស្តាប់គាត់និយាយអីទៀតថាឱ្យឆ្អែតហើយចាំដល់វេនគេម្តង
"ចាន់ក្លាយជាប្រពន្ធខ្ញុំហើយ ខ្ញុំមានសិទ្ធិក្នុងការធ្វើវា ប៉ាក៏មិនខុសពីកូនប៉ុន្មានដែរប៉ាបានម៉ាក់ទាំងមិនបានសុំម៉ាក់រៀបការបានគ្នាហើយក៏ក្លាយជាប្តីប្រពន្ធខ្ញុំនឹងចាន់ក៏ដូចគ្នា
ខ្ញុំស្រឡាញ់ចាន់ ចាន់ជាមនុស្សដំបូងដែរខ្ញុំស្រឡាញ់ ហើយប៉ាក៏ចោលគុំនិតរកប្រពន្ធឱ្យខ្ញុំទៀតព្រោះខ្ញុំមានតែចាន់ម្នាក់គត់"_____
250 Like សម្រាប់ភាគបន្ត 🌻
YOU ARE READING
លោកCEOព្រាននារី💞
Romanceជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី