ពេលនេះចាន់អុីបូត្រឡប់មកផ្ទះវិញបញ្ចាក់អុីបូមកផ្ទះចាន់ទោះចាន់ហាមមិនឱ្យមកក៏នៅតែរឹកចង់មកដែរ
"ជុប...."ថាមែនៗថើបមិនចេះឆ្អែតអង្គុយក្នុងឡានចាន់ប្រុងចុះហើយស្រាប់តែអុីបូទាញមុខមកថើប
"ឆ្លៀតឪកាស...."ចាន់សម្លក់រាងក្រាស់ថ្លែចង់តែចាប់បោចសក់បោកក្បាលនឹងឡានតើ ភ្លេចខ្លួនបន្តិចមិនបានទេ"យើងនឹងឆ្លៀតជាងនឹងទៀតកុំភ្លេចថាយប់នេះយើងគេងផ្ទះឯង"ញញឹមចុងមាត់ហើយក៏ចុះពីក្នុងឡានដើរមកឈរពីមុខផ្ទះរបស់ចាន់
"ម៉ាក់ប៉ាខ្ញុំនៅខាងក្នុង ចូលទៅ"ចាន់ដើរទៅមុនរាងក្រាស់ អុីបូចូលមកខាងក្នុងទាំងសម្លឹងជុំវិញ
(នេះជាផ្ទះរបស់គេមែនទេតូចជាងផ្ទះបាយយើងទៀត)មិនអស់ចិត្តនៅឆ្លៀតមើលងាយផ្ទះគេទៀតសំណាងនិយាយក្នុងចិត្តបើនិយាយលឺប្រហែលផ្លោងក្រៅផ្ទះហើយ"ម៉ាក់ប៉ា...."មកដល់ខាងក្នុងចាន់ហៅប៉ាម៉ាក់របស់ខ្លួនដែរអង្គុយចាំកូនញាំបាយ រាងតូចដើរមករកពួកគេទាំងរាងអៀនរាងខ្លាចគាត់
"ជំរាបសួរលោកពូអ្នកមីង"រាងក្រាស់ដើរមកតាមក្រោយចាន់ក៏មិនភ្លេចលើកដៃជំរាបម្ចាស់ផ្ទះដែរ
លោកស៊ាវនឹងប្រពន្ធមើលរាងក្រាស់ទាំងឆ្ងល់នឹងមើលពីចុងជើងដល់ចុងសក់ តាមការមើលក៏ដឹងថាកម្លោះម្នាក់នេះសាច់ឈាមអ្នកមានដែរ ការស្លៀកពាក់គឺអ្នកមានច្បាស់ណាស់ពាក់ខ្សែកមើលទៅមិនមែនក្រឡៃទេ នៅនាឡិការគេពាក់គឺតម្លៃថ្លៃកប់ពពកគាត់ជាមនុស្សចាស់គាត់មើលដឹងថាមួយណាក្រឡៃមួយណាមាស"ប៉ាម៉ាក់គាត់ជាប្រធានរបស់កូន គាត់ឈ្មោះវ៉ាងអុីបូកូនប្រុសលោកអ៊ុំវ៉ាង ប៉ាប្រហែលជាស្គាល់មែនដែរទេ"គាត់ប្រហែលជាស្គាល់ព្រោះលោកវ៉ាងតែងតែមកទទួលខ្លួនទៅធ្វើការជាបងប្អូនជាដូនហើយបើមិនស្គាល់ទៀតទើបចម្លែក
"ហៃយ៉ា អ្នកណាមិនស្គាល់លោកបងវ៉ាងទៅជាបងជីដូនមួយប៉ានោះ មោះក្មួយមកញាំបាយជាមួយពូមីងមកមោះកូនហៅបងញាំបាយ"គាត់លឺថាកូនលោកវ៉ាងគាត់ស្គាល់អុីបូបាត់ទៅហើយកាលអុីបូនៅតូចៗគាត់ស្រឡាញ់អុីបូណាស់ព្រោះអុីបូជាក្មេងឆ្លាតពីមុនលោកស៊ាវគាត់ជាអ្នកមានតែមកពីប្រពន្ធមុនដើរជំពាក់បំណុលគេបំផ្លាច់គាត់រហូតលោកមានប្រពន្ធ2ម៉ាក់ចាន់ជាប្រពន្ធដើមម្នាក់ទៀតប្រពន្ធចុងមូលហេតុនេះហើយទើបគាត់ធ្លាក់ខ្លួនបែបនេះ
YOU ARE READING
លោកCEOព្រាននារី💞
Romanceជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី