រាងក្រាស់មិនបានត្រឡប់ទៅវិមានវិញឡើយនាយនៅសម្រាកខន់ដូរមួយយប់ ចិត្តចង់ទៅគេងវិមានវិញដូចគ្នាចង់ទៅលួងប្រពន្ធគេងអោបប្រពន្ធប៉ុន្តែចាន់កំពុងតែខឹងនាយមិនចង់ឱ្យចាន់ខឹងជាងនេះ
-នៅវិមាន
"ប៉ាវៗកូនមើលចុះប៉ាកូនមិនមកវិញទេ មិនឱ្យប៉ាក្តៅបានយ៉ាងមិច"ប៉ាវៗគេនៅក្មេងប៉ុន្តែគេស្តាប់បានខ្លះៗទោះមិនសូវចេះនិយាយក៏ដោយ
"ម៉ាក់ៗ ប៉ាអូនជាប់វល់"ជាក្មេងតែដឹងថាប៉ារបស់គេធ្វើការព្រោះប៉ាធំបាននិយាយរាល់ថ្ងៃមកកាន់កូនថា ប៉ាធ្វើការប៉ារវល់ចាំប៉ាទំនេជូនប៉ាវៗដើរលេង
ចាន់និយាយអ្វីមិនចេញទៀត អង្គុយសុខៗស្រាប់តែ
"មានអារម្មណ៍ថាចុកឆ្អល់ពោះខ្លាំងណាស់....វួក...វួក...ខិកខិក"ហើបមាត់និយាយស្រាប់តែក្អួតចេញមកគ្មានសល់
"នេះយើងកើតអី....កុំគិតណាថា....មិនអាចទេយើងលួចលេបថ្នាំរហូតតើ ប៉ុន្តែថ្ងៃនោះយើងមិនបានលេបឡើយ"ចម្លែកខ្លាំងពេញចាន់សម្រេច់ចិត្តខលទៅសៀហ្វុងដើម្បីប្រើឱ្យធ្វើរឿងម្យ៉ាង
(អាឡូចាន់)សៀហ្វុងលើកទូរស័ព្ទនិយាយក្បែររាងក្រាស់
(បងហ្វុងបងជួយខ្ញុំរឿងមួយបានទេ)រាងក្រាស់គ្រាន់តែលឺបែបនេះក៏អង្គុយចាំស្តាប់ចងចិញ្ចើម សៀហ្វុងឯណេះអេសក្បាល
(ប្រាប់មកចុះរឿងណាដែរខ្ញុំជួយចាន់បានខ្ញុំនឹងជួយ)បើមិនជួយក៏មិនកើតព្រោះខ្លានៅចិត្ត
(គឺ បងជួយចូលម៉ាត ទិញប្រដាប់ពិនិត្យទឹកនោមឱ្យខ្ញុំបានទេ
ឆាប់ឡើងណា ខ្ញុំចាំ)រាងក្រាស់ប្រាប់តែភ្ញាក់ផ្អើលបើកភ្នែកធំៗចង់ដឹងចង់លឺអារម្មណ៍មួយកំពុងតែរំភើប
(អរ បា បាទ)ចាន់បិតទូរស័ព្ទអង្គុយរកតែក្អួតប៉ាវៗឯណេះមកឈរអង្អែលខ្នងប៉ាគេធ្វើឯមិនដឹងពេលចឹងទៅចាន់ចង់អស់សំណើចវិញ
(ចៅហ្វាយ ស្មើនេះហើយមានម៉ាតបើកទេ ម៉ោង3 ម៉ោង4គេបិតហើយ)រាងក្រាស់អង្គុយគិតបន្តិចទើបងើបឈរអស់កម្ពស់ញញឹមចុងមាត់បែមកតបសៀហ្វុងវិញ
(ទុកឱ្យយើង)រាងក្រាស់វ៉ាងអុីបូដើរចេញយ៉ាងលឿនក្នុងចិត្តក៏រំភើបក្តីប្រមៃឱ្យដូចការពិតទៅចុះ
ជិះឡានចូលមកដល់ម៉ាត គេបិតអស់ទៅហើយតែរាងក្រាស់មិនទៅព្រួយអ្វីទេទាញទូរស័ព្ទទាក់ទងទៅអ្នកម្ចាស់ម៉ាតមួយនេះ ខលមុនដំបូងគ្មានអ្នកលើកពីដងបិតចោលរាងក្រាស់ខឹងសឹងតែដុតម៉ាតមួយនេះចោលឱ្យក្លាយជាផេះតើ
បន្តែមបន្តិចក្រោយមកមានលេខ ខលចូលមកវិញរាងក្រាស់ក៏ញញឹមឡើង
"សួស្តីលោកវ៉ាងអុីបូសុំទោសដែរផ្តាច់ទំទាក់ទំនងលោក តើលោកមានការអ្វីមែនទេ"ម្ចាស់ម៉ាតមុនដំបូងមិនបានទទួល លើកទីពីចុចផ្តាច់ចោលព្រោះមិនដឹងថាជាលេខរបស់អ្នកណាតែក៏ងាក់មកមើលលេខម្តងទៀតទើបប្រញាប់ទាក់ទងមកវិញ
"យករបស់ឱ្យខ្ញុំបន្តិច"រាងក្រាស់បានប្រាប់របស់ដែរគេត្រូវការជាបន្ទាន់ មិនបានប៉ុន្មានម្ចាស់ហាងបានយកមកឱ្យដល់ក្នុងឡានមិនខ្ចីចុះមកយកទេហាត់តែយើងមានអំណាច
"អូនសម្លាញ់ អូនសម្ពាយប្តីខ្លាំងពេកហើយ"ស្នាមញញឹមយ៉ាងមានក្តីសុខរំភើបពេលបានលឺប្រពន្ធនិយាយបែបនេះគេតាមរាប់ខែហើយទម្រាំតែប្រពន្ធរបស់គេមានអាល្អិតម្នាក់ទៀត
36នាទីរាងក្រាស់បានមកដល់វិមានចូលមកគួស ទ្វារដើម្បីសុំការអនុញ្ញាតពីអ្នកខាងក្នុងតែមានឯណា....
"បងហ្វុង បងមកហើយក៏មិនចាំបាច់គួសទ្វារប៉ាវៗកំពុងតែគេងណា របស់ខ្ញុំបានហើយហ្ហេស....លោកប្តី"បើកទ្វារមកឃើញប្តីឈរនៅមុខទ្វារមើលមុខចាន់មិកម៉ក់ៗដូចកូនក្មេង
"ជុប....អូនសម្លាញ់ របស់អូនត្រូវការ ជុប"អត់មានខ្វល់ថាអ្នកដែរឈរឱ្យថើបនឹង ចិត្តត្រជាក់ហើយឬនៅក៏អត់ទេ គេមិនមាត់មែនតែកុំមើលភ្នែកសម្លក់រាងក្រាស់ចង់ជ្រុះគ្រាប់ភ្នែក
"ជុប...."
"ស្អុយមាត់ណាស់....ចេញទៅៗ កុំចូលមកណារឿងបងនឹងអូនមិនទាន់ដោះស្រាយរួចទេសូមចេញឱ្យឆ្ងាយពីអូន"
គ្រឹប
រុញប្តីចេញផុតពីទ្វារបិតទ្វារបាត់ទៅរកតែរាងក្រាស់ហើបមាត់និយាយមិនទាន់ មានអីមុខក្រម៉ូវតែម្តង ក្នុងចិត្តណាចង់តែធាក់ទំលុះទ្វារចូលទៅទេតែធ្វើចិត្តឱ្យស្ងប់ បើគេហ៊ានតែជ្រុលធ្វើទង្វើដូចឆ្នាំមុនទៀតប្រាកដជាចាន់មិនលើកលេងឱ្យជាដាច់ខាត ជំរើសគឺចុះមកខាងក្រោមយកទឹកផឹកបើក កំព្យូទ័រធ្វើការបន្តទៀត
ងាកមកមើលចាន់នៅក្នុងបន្ទប់ឯណេះវិញ ប្រណិតទឹកនោមឃើញឆ្នូតក្រហម2កាំ យាយពីថាញញឹមផងអត់ផង ញញឹមអស់ចិត្តក៏ងាក់មកទ្វារក្នុងចិត្តកំពុងតែគិតប្តីអញទៅក្រៅបាត់ហើយដឹងបានជាស្ងាត់មាត់ សម្រេចចិត្តបើកទ្វារចុះមកខាងក្រោមក៏ញញឹមម្តងទៀត ព្រោះបានឃើញប្តីកំពុងធ្វើការឡើងញាប់ដៃ ញញឹមបានបន្តិចក៏ទម្លាក់ស្នាមញញឹមចុះ កុំឱ្យគេដឹងថាយើងសប្បាយចិត្តពេលមានប្តីចេះយល់ចិត្តក៏ធ្វើខ្លួនដើរហួសទៅយកទឹកដោះគោរញាំ
"ប្រពន្ធសម្លាញ់ យ៉ាងមិចហើយមានដែរទេ"ស្ទុះងើបមករកប្រពន្ធ តែមើលចរិកចាន់ទៅអត់មាត់អត់ខ្វល់ជាមួយទេ ប្តីដើរត្រុកៗពីក្រោយយ៉ាងណាក៏មិនទៅនិយាយរកដែរ
"ប្រពន្ធ...."ចាប់ដៃ
"បងយ៉ាងមិចនឹង លេងដៃអូនទៅ"មិនមែនរាងតូចទន្សាយស្លូតដូចពីមុនទេ សម្លក់មុខអុីបូប្រើពាក្យសោះកក្រោះដាក់អុីបូ រាងក្រាស់នៅតែមិនបានខ្វល់រឿងសោះកក្រោះរបស់ចាន់អ្វីដែរគេខ្វល់នោះកូន
"អូនសម្លាញ់ប្តីឯងតើ ចង់លាក់ប្តីមែនទេ"
"អូនមិនលាក់បងទេ ដរាបណាប្តីរបស់អូនមិនដោះលេងហៅឈាន"ចាន់ដឹងថាអុីបូគេចង់បានកូនហើយខ្លាំងទៀតផង ចង់បានតែកូនបន្តែមិនចេះមើលកូន កូនយំតាមរហូត បើគេចង់ដឹងថាមានឬអត់គឺសម្រេចលើខ្លួនគេតែប៉ុណ្ណោះ
តែរាងក្រាស់សុខចិត្តមិននិយាយពីការលាក់ហៅឈាននៅខន់ដូររបស់គេឡើយ គេត្រូវចាប់បាច់ត្រូវធ្វើ
"អូនឈប់និយាយពីឈ្មោះវាឱ្យបងឮបានទេ អូនក៏ដឹងថាបងស្អប់គេមិនចូលចិត្តគេ រឿងនេះអូនក៏ដឹង "
"អូនដឹងនឹងហើយបានជាខំរលឹកពីឈ្មោះមួយនេះ"
"ចាន់អូន....."
"អូនដឹងថាបងយល់បែបមិចពីន័យមួយនេះ តែអូនគ្មានថ្ងៃយកមិត្តខ្លួនឯងមកគេងអោបជាប់ទ្រូងឡើយ ថ្ងៃនេះមិនបាច់ចូលផ្ទះវិញទេ ចេញទៅកុំមកវិញ មិនចឹងអូនស្អប់បងរហូត"
មិត្តមកជាច្រើនឆ្នាំ ឃើញមិត្តជួបរឿងបែបនេះតើអ្នកណាសប្បាយចិត្តថ្វីដ្បិតតែឪពុកហៅឈានជាឃាតកក៏មិនមែនកូនកើតមកក៏អាក្រក់ដូចគ្នាដែរ
អុីបូមិនចុះចាញ់ត្រឹមពាក្យដេញប៉ុណ្ណឹងទេចំរើសដែរអុីបូរើសគឺ
វឹប
"បងនាំអូនទៅណាដាក់អូនចុះ"ពូកែដេញប្តីចេញ មានតែចាប់លើកបីឡើងទៅខាងលើបាត់តែអត់ចូលក្នុងបន្ទប់ផ្ទាល់ខ្លួនទេចូលបន្ទប់ធ្វើការ
"ឮអូននិយាយបែបនេះបងសប្បាយចិត្ត"លើកមកដាក់លើសាឡុងឡើងទ្រោមពីលើនៅញញឹមចុងមាត់ឌឺទៀត
"យប់ជ្រៅហើយ អូនងងុយ ចេញទៅ"
"គេងនៅនឹងហើយទៅណា"
"បងកុំមកនិយាយបន្លប់អូន ចេញពីមុខអូនទៅ"
"ល្អ បងទៅដេកអោបស្រីវិញល្អជាង មួយយប់ជួលស្រី5 6នាក់តែម្នាក់50$ម៉ាសប្បាយ"ងើបអស់កម្ពស់ហើយថែមទាំងធ្វើដើរចេញទៀតចាំមើលថាចាន់ព្រឹត្តិកម្មឬអត់ វិធីមួយនេះពិតជាបានផល់ពិតមែនចាន់ភ័យសឹងលិចនោមរត់មកអោបប្តី
"តើស្រីណាហ៊ានអោបប្តីអូនទៅ អូននឹងទៅបោចសក់វាឱ្យត្រងោល"រាងក្រាស់អស់សំណើចបានឃើញកាយវិការប្រពន្ធប្រច័ណ្ឌខ្លួនបែបនេះ តាមពិតទន្សាយតូចងរ គ្រាន់តែចង់ឱ្យតោរលួងលោមតើ
"អូនមិនឱ្យបងគេងអោបផង បងទៅរកក្រៅលេងបងទៅ"ធ្វើជាបេះដៃចាន់ចេញទាំងលួចអស់សំណើច ចាន់ឯណេះទឹកភ្នែកទឹកសំបោរ គិតថាប្តីទៅមែនអោបប្តីជាប់
"ហឹុក ហឹុក អត់ទេ អូនមិនឱ្យអ្នកណាអោបប្តីអូនទេ ហឺៗ"កូន2ហើយតែប្រពន្ធរបស់វ៉ាងអុីបូនៅតែជាកូនក្មេងសម្រាប់អុីបូ បើគួរឱ្យស្រឡាញ់យ៉ាងនេះតើឱ្យប្តីដាច់ចិត្តដែរទេ
"អូនអត់ស្រលាញ់ប្តីទេ "
"អូនអត់បាននិយាយទេ "
"កាយវិការអូនបញ្ជាក់ច្បាស់ណាស់ថាអត់ស្រឡាញ់បងទេ"ចង់ដឹងថាចាន់ធ្វើបែបមិចនិយាយបែបមិចបន្តទៀតពេលដែរអុីបូនិយាយបែបនឹង ចាន់អត់និយាយច្រើនទេទាញអុីបូបែមករកខ្លួនចំអើតជើងថើបមាត់អុីបូ ស្នាមថើបមួយនេះចាន់ចង់បញ្ជាក់ថាចាន់ស្រឡាញ់អុីបូខ្លាំងណាស់ បើមិនស្រឡាញ់មិនមែនហួងហែងបែបនឹងទេ
លើកទីមួយនៅក្នុងជីវិតរបស់អ៊ីបូដែលប្រពន្ធជាអ្នកចាប់ផ្តើមមុន បានបន្តិចចាន់ដកបបូរមាត់ចេញ
"ច្បាស់ឬនៅ អូនមានតែបងម្នាក់ទេ កូន2ហើយបើមិនស្រឡាញ់មិនមែនព្រម....អួយ"ក្តោបមាត់ជាប់ផ្លត់មាត់និយាយអុីបូបើកភ្នែកធំៗភ្ញាក់ផ្អើល ចាន់មានកូនហ្ហេសមានក្តីសុខណាស់
ចាន់ឯណេះផ្លតមាត់បែបនេះរកដើរគេចតែអុីបូចាប់ជាប់
"ស្រីឬប្រុស ហឹុម...."ហាក់មិចសួស្រីឬប្រុសបើទំដឹងនឹង
"ស្រីប្រុសស្អីរបស់បង និយាយចម្លែកៗ អូនងងុយហើយ"បេះដៃប្តីចេញដើរហួសចូលបន្ទប់បាត់ រាងក្រាស់ឈរញញឹមតែម្នាក់ឯង ស្មានថាលាក់គេចិត្តឬបង្ហើបតិចហើយស្នានថាអុីបូចាប់មិនបានឬ
"ទឺត~ទឺត"
(ចៅហ្វាយ វីវរហើយ លោកហុងយីត្រូវគេបាញ់សម្លាប់នៅក្នុងគុក)សៀហ្វុងទំបានដំណឹងអំបាញ់មិញទេ ផ្អើលពេញប៉ុស្តិ៍ប៉ូលីសឃាតករជនល្មើសរត់គេចខ្លួនបាត់ស្នងការប៉ូលិសកំពុងតែតាម
(រឿងល្អទៅវិញទេ វីវរក្បាលឯងស្អី យើងប៊ុនឱ្យវាងាប់យូហើយ)កំពុងតែរកជែនការសម្លាប់គេហើយ តែក៏ស្រួលព្រោះមិនហត់ក្នុងការរកវិធី តែហៅឈានកំពុងតែកើតទុក យប់ចិត្តភ្លឺទៅហើយគេងក៏មិនលក់មកលឺដំណឹងមានគេសម្លាប់ឪពុកខ្លួនឯងទៀត
(ចៅហ្វាយ ខ្ញុំកំពុងនៅប៉ុស្តិ៍ប៉ូលីស)
(ហើយឯងទៅរកងាប់ស្អី វាសាច់ញាតិឯង)
(ខ្ញុំជូនហៅឈានមក ចៅហ្វាយទោះយ៉ាងណាក៏មាននាមជាឪពុកកូនដែរ ចៅហ្វាយកុំចិត្តដាច់ពេក )
(កុំមកប្រាប់ យើងមិនខ្វល់ទេ មិនមែនសាច់ញាតិអញ)
(ហួចចៅហ្វាយ ខ្ញុំដឹងថាចៅហ្វាយអត់ខ្វល់ទេ តែកូនគេខ្វល់ទៀន) រាងក្រាស់ខ្នាញ់តែមែនទែន មិនដឹងថាអ្នកណាមេឱ្យប្រាកដទេ
(អាហ្វុង តមាត់យើងសម្បើមណាស់ណ៎ ខែនឹងបាច់បើកលុយទេ 2ខែបើកលុយម្តង)ណក់ឃើញអត់ថាកុំមាត់ច្រើនប្រយ័ត្នអត់បាយញាំ សៀហ្វុងឯណេះលឺតែ2ខែបើកម្តងក៏ខំនិយាយលួងលោមចៅហ្វាយ
(លេងហ៊ានហើយចៅហ្វាយ ចៅហ្វាយកុំចឹងអី )
(បើចឹងខំមាត់ឆ្កែទៀតទៅ បានហើយអញដេក ម៉ោងប៉ុន្មានហើយបើកភ្នែកមើលផង)និយាយហើយចុចបិតបាត់
ត្រឡប់មកមើលហៅឈានវិញគេទទួលយកមិនបានទេតើគាត់មានសត្រូវប៉ុន្មានរយនាក់ទៅទើបមានគេតាមសម្លាប់ច្រើនបែបនេះ
"បានហើយចាំស្អែកគិតទៀត ម៉ោង3យប់ហើយ"សៀហ្វុងខំនិយាយបែបណាក៏ហៅឈាននៅតែអង្គុយមុខស្ងួតដូចមនុស្សអត់វិញ្ញាណ
"ខ្ញុំលេងសល់អ្នកណាទៀតហើយ គ្រប់គ្នាសិទ្ធិតែទៅចោលខ្ញុំ ការងារក៏បញ្ឈរឈ្មោះចោល តើខ្ញុំសល់អ្វីទៀតទៅ មនុស្សដែរខ្ញុំស្រឡាញ់ពួកគេលេងត្រូវការខ្ញុំទៀតហើយ"ហៅឈានស្រាប់តែទឹកភ្នែកស្រែកខ្លាំងៗមិនថាមនុស្សលួចស្រឡាញ់ជាច្រើនឆ្នាំ តាមយកចិត្តធ្វើល្អគ្រប់យ៉ាងនៅតែមិនអាចក្លាយទៅជារបស់ខ្លួន ម្តាយលេងលះយកប្តីថ្មី ឪពុកស្លាប់ចោលតើគេនៅសល់អ្វីជាបន្ត
"ចៅហ្វាយយើងមិនចិត្តដាច់ដល់ថ្នាក់នឹងទេ មិនចឹងមិនមែនសុខៗស្រាប់តែយកឯងមកនៅខន់ដូរផ្ទាល់ខ្លួនរបស់គាត់ យើងប្រាប់ទៅចុះកម្រណាស់ តាមយើងគិតគាត់ប្រហែលជាមានរឿងអ្វីលាក់បាំងមិនខាន)ហៅឈានមិនទៅស្តាប់ទេគេខូចចិត្តរឿងប៉ារបស់គេមកលើកហេតុផល់រឿងវ៉ាងអុីបូតែស្តាប់នឹងអាចនឹងមានសង្គ្រាមជាមិនខាន
"មានស្តាប់យើងនិយាយទេ"ឃើញហៅឈានដូចមិនមិនខ្វល់ក៏សួតែមានអីដាក់មួយម៉ាត់មកចុក
"ស្តាប់ឯងយើងឆ្គួតមិនខានទេ"ក្រោកឈរស្រែកទៅកាន់សៀហ្វុងសម្លឹងមុខ គេគ្មានអារម្មណ៍មកស្តាប់រឿងអត់បានការចឹងទេគេមិនបានអង្វរឱ្យដោះលេងឯណាមកលើកហេតុផល់អី
-ស្អែកថ្ងៃថ្មីពេវាលាថ្មី ថ្មីគ្រប់នាទី
មកមើលប្តីប្រពន្ធមួយគូរនេះវិញនិយាយពីថាយប់មិញឈ្លោះគ្នាដូច........ព្រឹកឡើងគេងអោបគ្នាយ៉ាងរមូល
"ប៉ាៗអូនអោបនា"ប៉ាវៗឡើងលើគ្រែ ឡើងជិះពោះចាន់ទៀតរាងក្រាស់បើកភ្នែកតិចៗក៏ស្ទុះលើកកូនចុះមិនចឹងឡើងអុកអីទៅមិនយ៉ាប់ទេ
"ប៉ាៗអូន ឡាចអូនយំខានម៉ាក់មែន"ឃើញកាយវិការប៉ាធំចឹងក៏ខ្សឹបសួប៉ាធំគេតិចៗ រាងក្រាស់ឡើងហួសចិត្ត
"ត្រឹមត្រូវ តោះទៅងូចទឹកពីរនាក់ប៉ា ទុកឱ្យម៉ាប៉ាវៗគេងឱ្យបានឆ្អែត"
"ប៉ាៗ ងៃនេះអត់ទៅធ្វើការទេមែន"ចូលដល់បន្ទប់ទឹកហើយនៅឆ្លៀតសួរទៀត តែយ៉ាងណានៅតែឆ្លើយនឹងកូន ប៉ាវៗគួរឱ្យស្រឡាញ់ដូចម៉ាចាន់ចឹង ចាំមើលកូនក្រោយកាត់ដូចអ្នកណា
"ប៉ាទំនេរថ្ងៃនេះ កូនចង់ញាំអីប្រាប់ប៉ាមក ចាំប៉ាទិញឱ្យញាំ"
"អូនអត់សង់ញាំនៅទះទេ ងៃប៉ាៗថូវឆូនអូននឹងម៉ាក់ចាន់ញាំការហេម"
"បានៗ ចាំប៉ានឹងនាំដើរលេង មោះប៉ាកក់ក្បាលឱ្យ"យកពេលថ្ងៃនេះនាំប្រពន្ធកូនដើរលេងម្តងចាន់គ្មានទៅស្អីទេកាលចាញ់ប៉ាវៗញាំរបស់អីក៏អត់បានតែទម្ងុនលើកនេះអស់ស្ទះញាំអត់ខ្វល់ទេឃ្លាននេះឃ្លាននោះឱ្យតែរបស់ញាំ
"លោកប្តីអូនចង់ញាំស្វាយម្ទេសក្រហមនោះ ណាៗ "របស់ពេញដៃហើយនៅចង្អុលទៀតរឿងខឹងប្តីទុកមួយឡែកសិនសំខាន់ថ្ងៃនេះញាំឱ្យលះម្តងចាញ់ប៉ាវៗអត់ញាំហ្ហេសចាញ់លើកនេះឃើញអីញាំនឹង
"របស់ហឹរ បងហាមមកញាំស៊ុបវិញពៅកម្លាំង"លើកបីកូនចូលហាងបាត់ទៅចាន់ឯណេះធ្វើមុខស្អុយឆ្លៀតដើរមកយកស្វាយអ្នកលក់មួយចំនិតមកញាំទៀតរួចរត់ទៅតាមប្តី មនុស្សឃ្លានហាមគេ
"ឆ្ងាញ់ណាស់ "
"បើឆ្ងាញ់ញាំឱ្យច្រើនៗទៅ "
"ប៉ាៗអូនអត់លានឆប់ទេ "
"ចង់ញាំអីវិញ"ប៉ាវៗគេរអ៊ូមួយថ្ងៃហើយគិតតែពីពរអត់ដាក់គេចុះរត់លេងទេប៉ាអីអត់យល់ចិត្តកូនចឹង
"អូនលាន ញាំការហេម ម៉ាក់ៗអូនចង់ញាំកាហេម"សុំប៉ា ប្រហែលមិនបានទេងាក់មកសុំម៉ាក់ចាន់វិញខ្លាចឃ្លានដែរនាំទៅទិញ
_____
ចង់បានតែកូនតែមិនចេះមើល ហើយកូននឹងតាមតែប៉ាធំទៀត
ចាំមើលតែមិនគ្រប់ទៀត លេងផុសហើយ

YOU ARE READING
លោកCEOព្រាននារី💞
Roman d'amourជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី