ភាគ:41

125 3 0
                                    


ម៉ោងកណ្តាលអាធ្រាត្រចាន់អុីបូនាំទៅសម្អាតខ្លួនហើយដាក់ឱ្យគេងត្រឹមត្រូវបន្តាប់មកក៏ចេញមកសួនខាងក្រៅដើម្បីនិយាយរឿងការងារជាមួយសៀហ្វុងដែរទើបមកពីសើុបរឿងម្យ៉ាង
« លោកហុងយីជាប់គុក5ឆ្នាំ3ខែ10ថ្នៃ ខ្ញុំបានចូលទៅមើលក៏លួចស្តាប់ពាក្យលោកហុងយីបានគួសមបាទ » បើអ្នកណាធ្វើឱ្យវ៉ាងអ៊ីបូម្នាក់នេះមានរបួសហើយ ការសងសឹងវាមិនងាយរលាយ
« ឆាប់និយាយមក »លើកទីមួយហើយដែរវ៉ាងអុីបូមុខកាចមាំនិយាយកំបុតៗពិបាកស្តាប់
« លោកហុងយី នៅតែចង់បកមករកវិធីសម្លាប់ចៅហ្វាយម្តងទៀតបើថ្ងៃនោះត្រឡប់មកដល់គេមិនទុកជីវិតឱ្យចៅហ្វាយជាដាច់ខាត » សៀហ្វុងអោនគោរពនិយាយទាំងម៉ងម៉ាត់មិនកុហកជាពាក្យពិតមិនប្រឌិត
« ចង់សម្លាប់យើង សំអាងលើជីវិតខ្លួនឯង ស្មានថាអាចសម្លាប់យើងបាន តាមដានមើលវាឱ្យជាបមានរឿងអីយកមកប្រាប់យើង បានហើយឯងទៅសម្រាក់ចុះ »
« បាទ »សៀហ្វុងអោនគោរពបន្តិចហើយរត់ចេញទៅដែរទុកឱ្យអុីបូឈរមើលព្រះច័ន្ទតែម្នាក់ឯង មួយសន្ទុះហ័រយ៉ានក៏មកឈរក្បែរអុីបូ
« លោកហុងយីជាមនុស្សពូកែលាក់ខ្លួនសូម្បីតែកន្លែងនៅក៏ជាឯកជន មិនធម្មតាថ្វីដ្បិតតែលោកហុងយីជាមនុស្សក្នុងវ័យ50ឆ្នាំបន្តែជះប្រាក់ទៅលើស្រីៗដើម្បីបម្រើលើគ្រែ » ហ័រយ៉ានរៀបរាប់ទាំងមើលទៅលើមេឃពាត់ដៃទៅខាងក្រោយ
គេតាមដានលោកហុងយីជាយូរាប់ខែឆ្នាំមកហើយមូលហេតុលោកយីសម្លាប់សង្សាររបសើគេដោយរំលោភរហូតដោយដាច់ខ្យល់ស្លាប់
« លាក់បានយូរប៉ុណ្ណាទៅ មានកូនជាចោម្សៀតសូម្បីតែឪពុកខ្លួនឯងក៏ចាប់ញាត់គុកដើម្បីតែមនុស្សដែរគេស្រឡាញ់មានក្តីសុខ » អុីបូគេជាមនុស្សឆ្លាតគេមើលដឹងពីទង្វើហៅឈាន គេអាចធ្វើដើម្បីតែចាន់មិនមែនជាអ៊ីបូឡើយ ដើម្បីតែចាន់មានក្តីសុខគេហ៊ានចាប់ឪពុកបង្កើតចូលគុក
« តាមប្រពន្ធឯងប្រាប់យើង ហៅឈានគេជាមនុស្សល្អមានចិត្តធម៌ ចេះជួយអ្នកដទៃទាំងមិនទទួលការតបស្នង
តែស្តាប់ឯងនិយាយហៅឈានធ្វើល្អជាមួយឯងក៏ដើម្បីតែចាន់ » ហ័រយ៉ានបែខ្លួនមករកអុីបូ ជ្រួញចិញ្ចើមចូលគ្នា
ដូច្នេះរឿងគ្រប់យ៉ាងដែរហៅឈានជួយអុីបូក៏ដើម្បីតែចាន់
« 1ឆ្នាំមុនយើងមិនបានសម្លាប់លោកស៊ាវនឹងភរិយារបស់លោកឡើយ រឿងទាំងអស់មកពីស្រីចង្រៃម្នាក់នឹងទាំងអស់
ប្រពន្ធយើងរងទុក្ខលំបាកប៉ុណ្ណាទៅព្រោះតែនាង ថ្ងៃណាដែរយើងបាត់ខ្លួនថ្ងៃនោះជាថ្ងៃអាហៅឈានវាស្លាប់ » ខាំថ្គាមក្តោបដៃសឹងតែដាក់ម្រាមសម្លឹងមើលទៅមេឃយ៉ាងស្ងៀមស្ងាត់ ក្នុងខ្លួនពរពេញទៅដោយកំហឹងសងសឹងអ្នកដែរមូលបង្កាច់លើចាន់ បើថ្ងៃនោះគ្មានស្រីចង្រៃម្នាក់នោះទេចាន់ក៏មិនឈឺចាប់កើតទុកដល់សព្វថ្ងៃនេះដែរ
« សម្លាប់ហៅឈានមិនមែនជារឿងងាយស្រួលទេ ឯងមើលមិនឃើញឡើយថាពេលនេះកូនចៅលោកហុងយីតាមដានមើលឯងផងមិនដឹង »
« សម្លាប់វាពេលនេះ មានហេតុផលដែរទេរងចាំមើលឪកាសល្អសិនទៅ អាហៅឈានវាល្ងង់ណាស់មិនពិបាក ឪកាសមកដល់យើងទំលុសខ្វិសបេះដូងឯងចេញមកក្រៅមិនខាន»
ទុកហៅឈានមិនបានឡើយមនុស្សល្ងង់ដូចជាគេលោកហុងយីបញ្ចុះបញ្ចូលបន្តិចក៏លង់នឹងការលួងលមចុះបើសិនលោកហុងយីបញ្ជាមកសម្លាប់អុីបូវិញនោះ
ព្រឹកឡើង
« ប៉ាវៗ ប៉ាដឹងថាកូនអន់ចិត្តនឹងរឿងយប់មិញតែ កូនមិនគួរខាំដៃប៉ាទេ ឈប់ខាំ គ្មានទៅឈឺអីទេសើមតែដៃ អេអុីបូបងទៅណា » ចាន់អង្គុយនិយាយលេងជាមួយប៉ាវ ក្រឡេកឃើងថាអុីបូដើរចេញទៅខាងក្រៅទើបចាន់ប្រញាប់រត់មករក
« បងមានរឿងសំខាន់ត្រូវធ្វើ របួសអូនយ៉ាងមិចហើយយប់មិញបងមិនបានលាបថ្នាំឱ្យអូនទេ រត់លឿនបែបនេះមិនឈឺរទេឬ » យប់មិញរវល់តែមកនិយាយជាមួយសៀមហ្វុងហ័រយ៉ានទើបមិនបានចាប់អារម្មណ៍លើរបួស
« អូនឈឺឡើងស្សមទៅហើយ អូនខ្លាចថានឹងមានប្អូនប៉ាវៗម្នាក់ទៀតណាស់ បងទៅធ្វើការបងជួយចូលទិញថ្នាំពយាពេលឱ្យអូនបានទេ » ចាន់ចាប់ដើមដៃអុីបូអង្រួនតិចៗពេបមាត់ ស្រប់ពេលនោះប៉ាវៗវាមកតើងជើងអុីបូ
« អូនមានកូនម្នាក់ទៀតវាជារឿងល្អដល់ត្រគូលវ៉ាងបងទៅវិញទេ បងមិនទិញយ៉ាងណាអូនក៏ត្រូវបង្កើតកូនម្នាក់ទៀតឱ្យបង » អុីបូនិយាយតែបន្តិចក៏ដើរចេញទៅចាន់ពេបមាត់អស់សង្ខឹមលើកពរកូនចេញទៅបាត់ទៅ គេងជាមួយអ៊ីបូធ្វើរឿងមួយនោះមិនតិចដងទេនៅមានគេបញ្ចូលមេជីវិតចូលខ្លួនចាន់មិនជាតិចឡើយ ចាន់មិនចង់មានកូនទៀតទេតែមួយនេះជាពិបាកទៅហើយ
« បងចាន់ ខ្ញុំបានធ្វើខ្សែរដៃជូនបងថ្ងៃស្អែកខ្ញុំត្រូវទៅវិញហើយប្រហែលមិនបានជួបបងទៀតទេ » សុីនជីដាក់ខ្លួនអង្គុយនិយាយទាំងអោនមុខចុះ នាងពីមុនលួចស្រឡាញ់ចាន់តែពេលដឹងថាចាន់មានកូនជាមួយអ៊ីបូទើបបង្ខំកាត់ចិត្ត
« បងនៅវិមានលោកប្តីជាវិមានដែរគ្មានអ្នកស្គាល់ក្រៅពីលោកប៉ាក្មេកម៉ាក់ក្មេកនឹងខ្ញុំអ្នកផ្សេងទៀតមិនច្រើនទេ ដែរដឹងពីកន្លែងនៅរបស់ពួកយើង បងក៏ជាប់មើលប៉ាវៗមិនអាចទៅណារួច ពីមុនខ្ញុំនៅម្នាក់ឯងអ្នកបម្រើក៏គ្មានបងហ្វុងក៏មានការងាររបស់គាត់ លោកប្តីមិនដែរនៅពេលនោះខ្ញុំឯកាខ្លាំងណាស់ តែខ្ញុំក៏លេងនៅម្នាក់ឯងព្រោះមានប៉ាវៗកំហូចយំបែកវិមានមិនស្ងាត់ដូចលើកមុនព្រោះតែតាមប៉ាធំរបស់គេ
ហិហិ » ចាន់សើចដាក់ប៉ាវៗដែរកំពុងតែរៀនដើរទេះតាសនៅមុខផ្ទះ នៅវិមានស្ងាត់ចាន់នៅតែម្នាក់ឯងគ្មានអ្នកណានិយាយលេងជាមួយមានតែនិយាយជាមួយរុក្ខជាតិ រហូតមានប៉ាវៗក៏លេងស្ងាត់
« មើលទៅបងលំបាកជាងខ្ញុំទៅទៀត ខ្ញុំមានប៉ាម៉ាក់ដូចគេតែពួកគាត់មិនដែរហៅខ្ញុំសុីនជីឡើយតែ ជាក្មេងល្ងឺ » ដល់ចំណុចនេះចាន់ស្រាប់តែទំលាក់ទឹកមុខចុះអោនមើលទៅខ្សែរដៃដែរសុីនជីឱ្យមក
« សុំទោសខ្ញុំភ្លេចថាបងអាមានប៉ាម៉ាក់ ខ្ញុំមិនគួរនិយាយរឿងនេះឡើយ អាចធ្វើឱ្យប៉ះអារម្មណ៍បងបាន » នាងប្រយ៉ាប់លើកដៃក្រវីប្រញាប់សុំទោសដែរធ្វើឱ្យចាន់មិនសប្បាយចិត្តដែរនិយាយដល់រឿងនេះ
« ខ្ញុំមានក្តីសុខដែរស្គាល់លោកប្តីតែខ្ញុំគ្មានភាពកក់ក្តៅពីលោកប្តីពីមុនខ្ញុំរងទុកលំបាកខ្លាំងណាស់ តែហិហិខ្ញុំលេងពិបាកចិត្តទៀតហើយ ពេលនេះខ្ញុំមានប៉ាក្មេកម៉ាក់ក្ម្មេកជាអ៊ុំ
ធម៌មានលោកប្តីមានប៉ាវៗនឹងបងហ្វុងដែរជួយលើកទឹកចិត្តមកលើខ្ញុំ គ្រាន់តែលោកប្តីគាត់បាន....» និយាយដល់ត្រឹមនេះទឹកភ្នែកចាន់ស្រាប់តែស្រក់មកទាំងគ្មានសំឡេង ជាទឹកភ្នែកដឈឺចាប់
« អុីបូគាត់ជាមនុស្សល្អខ្លាំងណាស់ គាត់ជួយអ្នកដទៃច្រើនណាស់ សម្តីខ្លះបងកុំជឿគាត់អីខ្ញុំធំមកជាមួយគាត់ខ្ញុំស្គាល់គាត់ច្បាស់ ពេលខ្លះសម្តីរបស់គាត់មិនពិត ក៏ព្រោះតែគាត់មានហេតុផលចាំបាច់ត្រូវធ្វើ រឿងខ្លះដែរគាត់មិនសូវនិយាយពេលខ្លះនិយាយក៏មិនប្រាកដថាវាជារឿងពិត កុហកអាចថាគាត់ជាមនុស្សនិយាយមិនពិតច្រើនជាងគាត់និយាយកុហកខ្ញុំច្រើនណាស់ តែចុងក្រោយគាត់គឺជាមនុស្សល្អរបស់ខ្ញុំ »
« ខ្ញុំមិនអាចជឿលើលោកប្តីទាំងស្រុងបានទេ មោះញាំបាយទៅ បងប្រញាប់លួងប៉ាវៗគេង »ពួកគេក៏បណ្តើរគ្នាចូលក្នុងផ្ទះដើម្បីញាំបាយជុំគ្នាអុីបូប្រហែលរវល់ខ្លាំងហើយទើបអត់បាននៅចាំបាយជុំគ្នាបែបនឹង
នៅគ្រប់ហ៊ុន
« ចៅហាយជន់បង្កប់ចាប់ខ្លួនបានហើយ »
« ដក ឆ្អឹងជំនីរវាមួយដើមទៅធ្វើយ៉ាងម៉េចឱ្យវាវេទនាជាងស្លាប់ទៅទៀត ឈឺអស់ចិត្តកាត់ក្បាលវាសម្លាប់បោះឱ្យក្រពើរសុីតែម្តងទៅ » អុីបូកងទាក់ខ្លាមុខគួឱ្យខ្លាច
« ចុះរឿងហៅឈាន គិតយ៉ាងណា »
« រឿងយើងឱ្យធ្វើប៉ុណ្ណា ធ្វើប៉ុណ្ណឹងសិនទៅ រឿងសម្លាប់វាមិនទាន់ផុតពេលដែរ ពេលនោះយើងនឹងឱ្យវាសមនឹងចិត្ត»
« បាទចៅហ្វាយ »

លោកCEOព្រាននារី💞Where stories live. Discover now