បើចិត្តចង់បានអ្វីហើយទោះខំប្រឹងយ៉ាងណានៅតែមិនអាចយកឈ្នះចិត្តវានះលោកវ៉ាងម្នាក់នេះបាន ថ្នាំមិនអាចទប់ទល់លោកវ៉ាងអុីបូម្នាក់នេះបានឡើយ
បន្តាប់ពីសម្អាតខ្លួនរួចរាល់អុីបូស្លៀកពាក់ធម្មតាចុះមកខាងក្រោមក៏ឃើញសៀហ្វុងកំពុងអង្គុយងក់មើលប៉ាវៗគេងនៅលើអង្រឹង យូៗទៅទុកកូនឱ្យគេមើល
"អាហ្វុង"ហៅតាមធម្មតា
"បាទ...ចៅហ្វាយ"ស្ទុះងើបឈរត្រង់ផ្លឹង
"មានអីញាំខ្លះ "រវល់ចាក់ទឹកដូងអត់បានញាំបាយ
"ស៊ុបឆ្អឹងគោបាទ នៅខាងក្នុងចាំខ្ញុំទៅរៀបចំឱ្យ"
"មិនបាច់ ម៉ាក់ប៉ាវៗអស់កម្លាំង យកប៉ាវៗឱ្យម៉ែដោះមើលមួយរយ: ម៉ាក់របស់យើងមកពេលណាមិនរំខានគាត់ទេ
ចំណែកឯងទៅគេង" ថ្ងៃនេះខ្ចិលប្រើឃើញសៀហ្វុងរវល់ពេញមួយថ្ងៃហើយមិនចង់ធ្វើបាបឱ្យអស់កម្លាំងជាងនឹង
បន្តាប់ពីនិយាយចប់ហើយអុីបូចូលមកក្នុងផ្ទះបាយដស់បាយញាំខ្លួនឯងអ្នកបម្រើក៏មិនខ្ចីប្រើ ញាំឆ្អែកមិនភ្លេចប្រពន្ធនៅក្នុងបន្ទប់ដែរ លើកឱ្យដល់បន្ទប់
ក្រាក់
"ប្រពន្ធសម្លាញ់ អូននៅក្នុងបន្ទប់ទឹកមែនទេ"មកដល់ខាងក្នុងបាត់ប្រពន្ធទើបលើកមកដាក់លើតុហៅប្រពន្ធនៅមុខទ្វារ
"អូនសម្អាតខ្លួន បន្តិចទៀតអូនចេញទៅហើយមានអីមែនទេអុីបូ"ចាន់និយាយពីខាងក្នុង សំឡេងខ្សស់ៗស្តាប់មិនចង់លឺតែអុីបូឆ្លើយតែបន្តិចមកអង្គុយចាំប្រពន្ធចេញ
មួយសន្ទុះចាន់ចេញមកសម្លឹងមើលមុខអុីបូកំពុងតែមើលមកខ្លួនដូចគ្នា
"លោកប្តី"ដើរមកចិត្ត
"ញាំស៊ុបបន្តិចទៅ បងបញ្ចក់អង្គុយមក" ទាញចង្កេះតូចមកអង្គុយលើភ្លៅដស់ស៊ុបបញ្ចក់ចាន់ដែរមើលមុខប្តីរហូត គេល្អណាស់ថ្វីដ្បិតតែពីមុនគេអាក្រក់មិនស្តាប់ហេតុផល់តាមតែចិត្តខ្លួនឯងតែពេលនេះគេប្រែច្រើនណាស់ អារម្មណ៍មួយស្រឡាញ់ប្តីមួយទៀតចង់បានចម្លើយពិតប្រាកដហេតុអ្វីអុីបូសម្លាប់គ្រួសាររបស់ខ្លួន តែមិនហ៊ានសួព្រោះទឹកមុខរបស់អុីបូកាចណាស់សួខ្លាចថាគេនឹងខឹងមួម៉ៅ
"ជុប ហារមាត់នៅមើលមុខបងដល់ពេលណា"ចាន់មើលមុខគេឡើងផ្លឹកបញ្ចុក់ហើយតែអត់ហារមាត់ថើបមួយខ្សឺតព្រិចភ្នែកព្រិចៗហារមាត់ទទួលស៊ុបតែមើលមុខអុីបូរហូត ម្ចាស់ខ្លួនគេខ្ចិលសួម៉េចចេះតែមើលមុខចឹង
"ចង់សួរបងរឿងអី មែនទេបានជាមើលមុខបងមិនឈប់"
"អត់មានទេ អូនចង់មើលមុខបងឱ្យបានច្រើន"ការពិតចង់សួបន្តិចដែរតែមិនមែនពេលនេះ
"ញាំទៀតទៅ " អុីបូបញ្ចក់ស៊ុបចាន់ញាំតតែអស់ពីចាន រួចរាល់បីមកគេងដណ្តប់ភួយត្រឹមត្រូវ គេងលងលក់អុីបូសម្លឹងមើលជុំវិញដូចជារករបស់អ្វីម្យ៉ាង ក្រឡេកទៅរបស់នោះនៅចិត្តអំពូលភ្លើង
"ធ្វើតាមបងម្តងបានទេចាន់ ថ្ងៃនោះមកដល់បងមិនបង្ខំអូនទៀតឡើយ"ជាថ្នាំរបស់ចាន់នឹងហើយអុីបូយកទៅបោះចោល មកបន្ទប់វិញឡើងមកគេងអោបប្រពន្ធតាមធម្មតា
1ឆ្នាំកម្លងផុតទៅ
ម៉ោងចេះតែដើរមិនរងចាំអ្នកណាឡើយ ចាន់ក៏ឈប់លេបថ្នាំពីព្រោះដឹងពីគុំនិតអុីបូទាំងអស់ រឿងលើគ្រែពេលខ្លះក៏ធ្វើពេលខ្លះមិនបានធ្វើ ប៉ាវៗចេះដើរចេះនិយាយបានខ្លះៗញាំបាយបានហើយឆ្លាតខ្លាំងណាស់ ត្រឡប់មករស់នៅវិមានវិញចាន់រស់នៅដូចដើមវិមាននៅតែពីនាក់កូនប្តីជាប់ធ្វើការម៉ោង6 7មកដល់ផ្ទះសៀហ្វុងដូចគ្នា
"កុំរពឹស ឱ្យប៉ាមកប៉ាយកទៅបោក"ប៉ាវៗរត់ពេញមុខផ្ទះកាន់អាវរត់ចាន់រត់តាមតិចៗសុំអាវពីដៃកូន
"ប៉ាចំអូន"ប៉ាវៗឈប់ ហៅប៉ាធំរបស់ខ្លួនគេតាមតែប៉ាធំរបស់គេទេ ចាន់គ្រឺតណាស់មិនដែរថាឈប់សួរកប៉ាធំគេទេ
ចេះតែយ៉ាងមិចប៉ាតូចអត់សំខានមែន
"ប៉ាធំរវល់ បន្តិចទៀតត្រឡប់មករកប៉ាវៗវិញហើយមោះទៅងូចទឹក"ចាប់លើកបីកូនចូលទៅក្នុងបាត់ ចាន់ឈរដាក់ខោអាវប្តីកូននឹងរបស់ខ្លួនឯងដាក់ចូលម៉ាស៊ីនបោកសម្លៀកបំពាក់ចូលប៉ាវៗនៅអង្គុយលើកូនអាងតូចលេងទឹក
មិនដែរយំទេសើចរហូតបើនៅជាមួយពូហ្វុងស្រែយំបែកកណ្តាលត្រចៀក
"ប៉ាធំមកវិញពេលណា ប៉ានឹងស្តីឱ្យមិនខានវិមានធំយ៉ាងនេះរកអ្នកបម្រើមួយគ្មាន ប៉ារបស់កូនចង់ធ្វើបាបប៉ាច្បាស់ណាស់បើកភ្នែកឡើងមិនទំនេរ ជូតផ្ទះស្រោកផ្កាធ្វើម្ហូមមើលខោអាវយកមកខោក ហ្ហឺយប៉ាទាំងអស់" ស្មៅដុះចង់ជុំវិញវិមានទៅហើយចង់ឱ្យចាន់ចំរ:មែននេះ ចាន់ទៅមិនរួចទេវិមានដើរ2អាទិត្យមិនអស់ចាន់ម្នាក់ឯងទៅមិនរួចទេ
និយាយតែឯងព្រោះប៉ាវៗអត់និយាយជាមួយលេងទឹកធ្វើមិនដឹង
មកមើលអ្នកធ្វើការវិញ
"ណែអាឆ្គួត ចាប់យើងមករកងាប់ស្អី អត់ការងារធ្វើមែនបានដើរចាប់គេខុសរបៀបចឹង"ហៅឈានស្រែកថាឱ្យអុីបូដែរអង្គុយទល់មុខ
"អេននីនាងនៅឯណា "ចម្លើយដែរអុីបូសួមុនគេ
"អេននីជាអ្នកណាសង្សារឯងមែន យើងមិនដឹងទេមិនស្គាល់ ចាប់យើងមកសួតែប៉ុណ្ណឹង"មិនបានខ្លាច អេននីមានអីពាក់ពាននឹងគេទៅបានជាមកចាប់សួពីនាង
"បើយើងដឹងថាស្រីម្នាក់នោះនៅជាមួយឯង ស្រីចង្រៃអេននីក៏ស្លាប់ឯងក៏មិនរួចខ្លួន" មិនបានស្រឡាញ់តែចង់សម្លាប់នាងទៅវិញទេ សៀហ្វុងបានសើុបពីរឿង2ឆ្នាំមុនរួចទៅហើយមនុស្សដែរបំពុលសម្លាប់គ្រួសារចាន់គឺជានាង
ហៅឈានគ្រាន់តែដឹងការពិតរៀងភ័យៗដែរ ព្រោះនាងនៅជាមួយគេអេននីអស់កន្លែងទៅទើបសុំពឹងហៅឈានស្នាក់នៅ
"ឯងរកនាងធ្វើស្អី "
"អីយ៉ា មើលចរិកឯងចុះ ឆាប់ប្រាប់យើងមកស្រីចង្រៃនោះវានៅឯណា"ចាប់កំបួច ក អាវសម្លត់ខ្លាំងៗ
"យើងមិនប្រាប់ ឯងប្រាប់យើងសិនមករកនាងធ្វើអី"
"ចៅហ្វាយ មនុស្សដែរចៅហ្វាយតាមរកចាប់ខ្លួនបានហើយ"
កូនចៅអ៊ីបូចូលមកប្រាប់ ស្នាមញញឹមចុងមាត់ក៏លិចចេញមកសម្លឹងមុខហៅឈានយ៉ាងឃោរឃៅ
"កន្លែងណា"ចាប់ពីកន្លែងណា
"នៅផ្ទះលោកហៅឈាន"ហៅឈានបុកពោះផឹបៗមនុស្សអុីបូនិយាយហើយគឺធ្វើតើហៅឈានត្រូវអុីបូសម្លាប់មែនឬអត់
អុីបូងាក់មកសម្លក់មុខហៅឈានទាំងចងគុំនុំ
"យើងមិនចង់ឃើញមុខស្រីម្នាក់នឹងឡើយ យកនាងទៅបាញ់ចោលទៅ"
"អាបូឯងធ្វើស្អី ហេតុអីត្រូវសម្លាប់នាង"ហៅឈាន
"យើងមិនមែនមិត្តឯងឡើយកុំមកហៅធ្វើដូចស្និតស្នាល"
កូនចៅអុីបូធ្វើតាមបញ្ជាអុីបូ តែក៏អាក់ឈប់ពីព្រោះ
"យកនាងមកសម្លាប់នៅកន្លែងនេះវិញ វាល្អមើល"
"បាទ "
"កុំសម្លាប់នាងណា "អុីបូមើលមុខហៅឈានញញឹមចុងមាត់ឌឺទៅហៅឈាន
"មើលទៅពួកឯងស្រឡាញ់គ្នាណាស់"
"យើងមិនបានស្រឡាញ់នាងប៉ុន្តែ នាងមិនបានធ្វើអីខុស"
"នាងសម្លាប់ប៉ាម៉ាក់ចាន់ហើយនៅថាមិនខុសទៀតមែនទេ ជីវិតសងដោយជីវិត" ហៅឈានលឺពេញត្រកៀកហើយគាំងអស់ស្មាតី មនុស្សដែរគេទុកចិត្តតាមពិតជាឃាតករ
"អួយ.....លេងយើង លោកៗ អគ្គនាយកវ៉ាងអុីបូ"នាងភ្ញាក់ផ្អើលនឹងមនុស្សនៅចំពោះមុខ ហៅឈានក៏នៅទីនោះ
"សួស្តី ជួបគ្នាម្តងទៀតហើយអ្នកនាងអេននី"
"ពួកលោកចាប់ខ្ញុំមកធ្វើស្អី "
"នាង សម្លាប់លោកស៊ាវមែនទេ និយាយភ្លាមមកមិនចឹងយើងសម្លាប់នាងភ្លាម"អុីបូកេះកៃកំភ្លើងសម្លឹងមើលនាង មិនចង់និយាយច្រើនចូលសាច់ការ
"ខ្ញុំមិនបានសម្លាប់ មូលហេតុអីខ្ញុំត្រូវសម្លាប់លោកស៊ាវនោះចាន់ជាមិត្តរបស់ខ្ញុំ ខ្ញុំសម្លាប់គ្រួសារមិត្តធ្វើស្អី"
"មានហេតុផល មែនហើយធ្វើមិចអាចសម្លាប់គ្រួសារមិត្តខ្លួនឯងនោះ"អុីបូទម្រង់កាំភ្លើងមករកនាង ហៅឈានបើកភ្នែកធំៗ
"ជាកាពិត កុំសម្លាប់ខ្ញុំអី"
អ៊ីបូមិនស្តាប់ការបកស្រាយរបស់នាង កេះកាំភ្លើងមករកនាងមុនទៅហើយ
"ឯងគ្មានភស្តុតាង ដោះលេងនាងទៅ"ហៅឈានមិនទាន់ដឹងរឿងពិតឡើយ នៅតែមិនជឿថានាងសម្លាប់មនុស្សនាងស្លូតៗម៉េចនឹងអាចសម្លាប់មនុស្សបានទៅ
"អាហ្វុងយក ភស្តុតាងឱ្យវាមើលទៅ"
"បាទ" សៀហ្វុងបើកវិដេអូឱ្យហៅឈានបានមើលឱ្យពេញភ្នែក ហៅឈានស្លុតចិត្តឃើញស្លូតៗស្នានថាមនុស្សល្អ អេននីនាងភ័យមិនស្ទឺទេ
"នាងអាក្រក់ណាស់អេននី"ហៅឈានស្រែកដាក់នាង
បើដឹងបែបនេះគេមិនទទួលនាងមកនៅផ្ទះគេឡើយ
"មិនពិតខ្ញុំមិនបានធ្វើ .....ផូង"លេងទាន់ទៅហើយមនុស្សដូចជានាងសមហើយនឹងទទួលវាជីវិតសងដោយជីវីត
អុីបូបាញ់ទម្លុះក្បាលរបស់នាងដេកស្លាប់នៅមួយកន្លែង
"
YOU ARE READING
លោកCEOព្រាននារី💞
Romanceជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី