ភាគ:30

175 5 0
                                    


« ផាច់... »លោកវ៉ាងរះមួយដៃទៅលើផ្ទៃមុខរាងក្រាស់មួយកំហឹងដៃបែទៅម្ខាង ងាក់មកវិញទាំងកែវភ្នែកក្រហមជ្រាល់
លោកវ៉ាងលោកមិនបានតាំងចិត្តវាយកូនឡើយដោយសារតែកំហឹងទប់មិនជាប់ រាងក្រាស់មិននិយាយច្រើនក៏ដើរចេញទាំងមិននិយាយអ្វីមួយម៉ាត់តាម់មើលខឹងខ្លាំងហើយ
កើតមកមិនដែលស្គាល់រស់ជាតិមួយកំភ្លៀងរបស់ឪពុកឡើយ ថ្ងៃនេះស្គាល់ហើយស្គាល់ខ្លាំងទៀតផង
«ក្រាក់»
«ទៅផ្ទះយើងវិញ»ចូលមកបន្ទប់ចាន់បើកទ្វារចូលមកក៏ឃើញចាន់កំពុងតែលាបអ្វីមិនដឹង រាងក្រាស់មកស្ងាត់ៗអោបចាន់ពីក្រោយដាក់ចំការគឹមលើស្នាកាយតូច គេស្រឡាញ់ចាន់ស្ទឺឆ្គួតទៅហើយតើធ្វើមិចអាចទៅរៀបការជាមួយអ្នកផ្សេងបាន ថ្វីដ្បិតតែធ្វើបាបមែនតែចិត្តនឹងបេះដូងត្រូវការតែចាន់ម្នាក់គត់មកថ្នាក់ថ្នម តែមិនថ្នាក់ថ្នមគេសោះចង់ឱ្យគេមកថ្នាក់ថ្នមប្រុសអើយប្រុស
«ផ្ទះយើងហ្ហេស»មិនឱ្យឆ្ងល់វាមិនកើត ចាន់គ្មានផ្ទះទេមានតែវិមានរបស់គេនឹងមិនមែនកន្លែងខ្លួនផង
«វិមាន យើងចង់ទៅវិញ»
«យប់នេះមែនទេ»វាជាចង្ងល់ដែរចង់ដឹងចម្លើយពីអ្នកម្ខាងទៀត កំពុងតែអោបយើងពីក្រោយដោយប្រើពាក្យស្រទន់
«យប់នេះល្អហើយ ឱ្យប៉ាយើងគេងលក់សិនចាំលួចចេញ»
រស់នៅជាមួយគ្នាមិនចុះសម្រុងនឹងគ្នាផងសុខចិត្តរស់នៅផ្សេងគ្នាមិនមែនគេកាត់ការឪពុកកូនឡើយតែវាមិនអាចទទួលយកឡើយ ឪពុកក៏ស្រឡាញ់ម្តាយក៏ស្រឡាញ់អ្នកនៅក្បែរខ្លួនក៏ស្រឡាញ់ុ អ្នកណាក៏ចង់មានក្តីសុខចង់រស់នៅជាមួយមនុស្សដែរខ្លួនឯងជ្រើសរើស
«ចុះ បើសិនលោកអ៊ុំមិនឃើញពួកយើងគិតយ៉ាងមិច»
«យ៉ាងណាត្រូវតែលាគាត់មួយម៉ាត់ដែរ»វាមិនសាកសមថែមទាំងមិនគោរពពួកគាត់ជាឪពុកម្តាយថែមទៀតគួណាចេញទៅផ្តល់ដំណឹងឱ្យពួកគាត់វានដឹងខ្លះ
«ស្តាប់យើង សុឺត…យើងទំតែទាស់សម្តីនឹងប៉ា បើប្រាប់ពួកគាត់ បែបនឹងឯងប្រហែលមិនបានទៅជាទៅជាមួយយើងទេ ឯងលាបអីនឹង...វួក»ថើបគេចិត្ត10នាទីហើយទំមកក្អួតប្លែកៗ
«អុីបូលោកយ៉ាងម៉េចនឹង»
«វួក…វួក»រាងក្រាស់ ស្រាប់តែប្រលេខចាន់ចេញនឹងរត់ចូលបន្ទប់ទឹកក្អួតយកតែមែនទែន មានដឹងអត់ក្អួតដោយសារតែក្លិននៅជាប់ខ្លួនចាន់ទាំងដែរក្លិននេះគេតែងតែលួចសរសើររាងកាយក្រអបមួយនេះ បែជាថ្ងៃនេះគេមិនអាចហិតស្រូបក្លិននេះដូចមុនចេះតែហិតកាន់តែរកក្អួត
«ក្លិន ខ្លួនឯងស្អុយណាស់កុំមកចិត្តយើង»លើកដៃបាំងមិនឱ្យចាន់មកក្បែរមើលទឹកមុខពិបាកស្មានដូចអ្នកពល់អាហារ
«ខ្ញុំលាប់លាបសារ៉ូមប្រភេទក្រអបជាប់ខ្លួន24ម៉ោង អ៊ុំស្រីជាអ្នកទិញឱ្យខ្ញុំ»
«អាយ...ធ្វើអីខ្ញុំទំតែងូចទឹកហើយមិញនេះទេ »ទាញចាន់មកស្រោចទឹកចេញបំបាត់ក្លិនអាក្រក់មួយនឹងចេញ រាងក្រាស់ងូចទឹកឱ្យចាន់ ងូចឱ្យបណ្តើរឆ្លៀតអោនមកហិតបណ្តើររកតែក្អួតទេតែទប់អារម្មណ៍ ក្លិនស្អីមិនដឹងណុះមិនបាត់ក្លិនសោះ នឹងបានហៅថា24ម៉ោងជាប់ល្អមែន
«អា...លោកយករបស់ខ្ញុំទៅណា»រកតែពាក់ខោអាវមិនទាន់ងាក់មកឃើញរាងក្រាស់កាន់កំប៉ុងសារ៉ូមខ្លួនទៅណាមិនដឹងក្រវីងអាវខោចោលរត់មកឈរពីមុខរាងក្រាស់
«យកទៅចោល របស់ស្អីក្លិនអាក្រក់ដល់ម្លឹង»
«តែ...អ៊ុំស្រីខំមានចិត្តទិញឱ្យខ្ញុំណា លោកកុំចិត្តអាក្រក់គ្រាន់តែរបស់ប៉ុណ្ណឹងអីយល់ដល់ខ្ញុំគ្មានលុយទិញផង»
«យើងមានលុយ ចង់បានប៉ុន្មានកំប៉ុងយើងទិញឱ្យតែរបស់មួយនេះហាមដាច់ខាតក្លិនអាក្រក់ណាស់ »
«ហាម រើសមកវិញ»ចាន់នេះឈរខាំមាត់ក្តៅក្រហាយនឹងគេណាស់ស្អីណាស់ណាទៅអាងតែមានលុយប្រហិន
ចាប់ពីថ្ងៃនោះមកអាចយាយបានថារាងក្រាស់ចេះតែក្អួតចង្អោរមិនថាក្លិនអ្វីក៏ដោយឱ្យតែក្រអបគេចេះតែក្អួតមិនឈប់ឈររាងក្រាស់មិនរឹងមាំដូចមុនទន់ជើងទន់ដៃរហត់រហើយវិលមុខរងិតភ្នែកងងុយតែគេងខុសពីធម្មតា ទៅពេទ្យក៏មិនខ្ចីទៅទំតែចេញមកនាយមិនចង់ចូលម្តងទៀតប្រហែលធុញពេទ្យហើយព្រោះឱ្យគេលេបថ្នាំមិនលស់ថ្ងៃធុញថ្នាំ បាយមិនសូវនឹកបានតែទឹកពីរបីក្អឹកអាណិតណាស់
រឹងចឹងឱ្យសម
«យកទៅញាំទៅ»ខំយកមកឱ្យញាំហើយបើរឹកធំយកទៅក្រវាត់ចោលហើយ
«របស់ស្អី យើងមិនសុីទេ យកចេញពីមុខយើងទៅ»ឃើញហើយឃ្លានតែចិត្តរឹង ធ្វើរឹងមាំតាមការពិតគ្មានកម្លាំងផង
« ម្ជូរខ្ញុំ ខំមានចិត្តទៅទិញឱ្យលោកបានញាំលាងមាត់ ឃើញក្អួតមិនឈប់ តែបើមិនចង់ញាំហើយក៏ហៃ ខ្ញុំយកទៅជះចោល»
«ឈប់ យើងព្រមញាំ ឱ្យហើយចង់យកទៅវិញចង់ត្រូវហើយមើលទៅ យូៗទៅយើងមិនបានប្រហែលឆ្កែ»
និយាយថាមិនញាំខ្លួនឯងសោះ ពេលគេយកទៅវិញមកថាឱ្យគេ ចាន់ហួសចិត្តសែនហួសចិត្ត តើសល់ប្រុសប៉ុន្មាននាក់ដូចជាគេ គ្រាន់តែឱ្យញាំគ្មានទៅដឹងជាតិជូរស្អីទេធ្វើដូចផ្អែមណាស់ទាំងដែរវាជូរចង់ខ្វាក់ភ្នែកញាំមិនចង់កើត
2ថ្ងៃក្រោយមករាងក្រាស់មកធ្វើការធម្មតា ការងារទុក្ខចោលយូរហើយសំណាងមានសៀហ្វុងមកមើលចំនួសមើលការខុសត្រូវ
«លោកប្រធាន ថ្ងៃបន្តិចលោកអគ្គនាយកឱ្យលោកប្រធានទៅជួបភ្ញៀវពិសេស »
«លោកប្រធានអាក្មេងនោះវាលាឈប់យូរហើយ ហេតុអីលោកប្រធានមិនរកលេខាថ្មីមកជួយជើងជួយដៃ បែបនេះម្នាក់ឯងស្លាប់ហើយ»នាងអេននីស្រីម្នាក់នោះដែរតែងតែធ្វើបាបចាន់ជាងគេហើយនេះនាងធ្វើជាមកប្រាប់អុីបូដែរតាមការពិតលោកវ៉ាងប្រើអ្នកផ្សេង តែនាងចង់ក្បែរអុីបូឱ្យស្រីម្នាក់នោះឱ្យនាងជាអ្នកមកប្រាប់វិញ ដើម្បីតែចង់ឱ្យអីុបូូចាប់អារម្មណ៍អ្វីក៏នាងហ៊ានសំខាន់បាននៅក្បែររាងក្រាស់
«រឿងរបស់យើង មិនបាច់នាងមកជួយឱ្យយោបល់ទេ»ឮហើយមែនទេរឿងរបស់គេកុំមកចេះខ្វល់ច្រើនអី
«តែលោកប្រធាន ខ្ញុំឃើញលោកប្រធានធ្វើការម្នាក់ឯងខ្ញុំគ្រាន់តែ»
«មិនចាប់បាច់នាងមកបារម្ភរឿងខ្ញុំទេ»នាងអេននីនាងខឹងខ្លាំងណាស់ពេលរាងក្រាស់មិនចាប់បារម្ភលើនាង នាងក៏និយាយពាក្យមួយដែរអុីបូឮហើយក្តៅចិត្តឆេះក្តៅក្រហាយសឹងតែហក់ទៅច្របាច់ករនាងឱ្យលាត់អណ្តាតស្លាប់
«តាំងពីអាក្មេងនឹងវាលាឈប់លោកប្រធាន ក៏លេងជ្រើសរើសលេខាថ្មីវាជាស្អីទៅ»មានដឹងទេថាអាក្មេងដែរនាងថាឱ្យនេះជាមនុស្សដែរប្រធាននាងស្រឡាញ់ស្ទឺឆ្គួត
«អាក្មេងដែរនាងថាមិញនេះនាងមានដឹងថាគេជាអ្នកណាដែរទេ»គ្រឺតធ្មេញកំហក៎សម្លឹងនាងចង់ជ្រុះគ្រាប់ភ្នែកកែវភ្នែកឡើងក្រហមឆ្អៅក្តាប់ដៃណែនសឹងតែបាក់ឆ្អឹង
«ច្បាស់ទៀតផងត្រឹមជាក្មេងគ្មានម៉ែឪប្រដៅ ដើរលក់ខ្លួនតាមបននឹងមែនទេខ្ញុំស្គាល់ច្បាស់ណាស់លោកប្រធានគេមិនល្អទេ ការងារល្អបែជាលាឈប់ទៅធ្វើប្រុសលក់ខ្លួន»
រាងក្រាស់ក្តៅក្រហាយឆេះឆួលក្តាប់ដៃកាន់តែណែនថ្វីដងខឹងឡើងញ័រខ្លួនតែនាងអេននីនៅល្ងង់គិតថារាងក្រាស់ខឹងចាន់តាមការពិតនាងរកកម្មដាក់ខ្លួន

លោកCEOព្រាននារី💞Where stories live. Discover now