មានរឿងជាច្រើនដែរមិនទាន់ដោះស្រាយរួច ជីវិតមនុស្សពិតជារំបាក់ពិតមែន
« ចាន់បងរវល់ទៅភូមិលោកប៉ានិយាយរឿងការងារ យប់បន្តិចបងត្រឡប់មកវិញ »រាងក្រាស់ពាក់ឡេវអាវ ប្រាប់រាងតូចនូវឈរចិត្ត ចាន់មិនបានញញឹមមិននិយាយស្តីតែក្នុងចិត្តកំពុងតែមិនស្រួល មានអារម្មណ៍ថាមិនចង់ឱ្យរាងក្រាស់ចេញពីវិមាននៅថ្ងៃនេះព្រោះមានប្រផ្នូលមិនល្អ
« ឆាប់ទៅឆាប់មកវិញ អូនខ្លាច »វិមានស្ងាត់ ត្រឡប់មកពេលយប់តើអ្នកណាទៅហ៊ាននៅម្នាក់ឯង ទោះជាខ្លួនជាមនុស្សប្រុសតែចាន់ខុសពីប្រុសដទៃ
« មិនត្រូវខ្លាចទេ សៀហ្វុងក៏នៅកំដរអូន » រាងក៏គិតពីប្រពន្ធដែរ នាយជាមនុស្សប្រុសរឹងមាំនៅម្នាក់ឯងក៏មិនខ្លាចតែសម្រាប់ចាន់ខុសពីគេឆ្ងាយ បើចាន់ខ្លាចអ្វីមួយខ្លាំងនោះនឹងអាចប៉ះពាល់ដល់កូនក្នុងពោះដែរមិនដឹងអ្វីបាន
« តែ... »ចាប់ជាយអាវរាងក្រាស់ទាំងរលីងរលោង វាពិតជាពិបាកពិតមែន អារម្មណ៍ថ្ងៃនេះពិតជាចម្លែកខុសពីធម្មតា ក្នុងចិត្តពិតជាបារម្ភពីរាងក្រាស់ខ្លាំងណាស់រឿងគេដេញបាញ់កាលពីលើកមុនមិនទាល់រកជនដៃដល់ឃើញទេចុះថ្ងៃនេះផ្លូវឆ្ងាយទៀតអារម្មណ៍មិនល្អ អ្នកដាច់ចិត្តឱ្យចាកចេញទៅ
« មិនចឹងបងឱ្យ....ហៅ....ហៅឈានមកកំដរអូន »រាងក្រាស់សម្លឹងមុខចាន់និយាយទាំងមិនចង់រួច មិនមែនគេឈប់ស្អប់ហៅឈានឡើយហើយក៏មិនចង់ឱ្យប្រុសម្នាក់នឹងមកជាន់វិមានរបស់គេតែដើម្បីឱ្យចាន់សប្បាយចិត្តគេសុខចិត្តទ្រាំ
« អូនដឹងណាថាបងកំពុងតែបង្ខំចិត្តខ្លួនឯង ធ្វើដំណើរដោយ សុវត្ថិភាព » បើចិត្តមិនចង់ទៅហើយកុំបង្ខំចិត្តខ្លួនឯងអីទោះគេអនុញ្ញាត ឱ្យហៅឈាន ឈានចូលវិមាននេះក៏ដោយចាន់ដឹងពីចិត្តអុីបូច្បាស់
រាងក្រាស់ងក់ក្បាលបន្តិចនឹងឈានដើរចេញទៅ
« ចាន់...»
« បងហ្វុង....មានការអីមែនទេ »សៀហ្វុងមកឈរនៅមុខបន្ទប់ហៅចាន់ទាំងញញឹម រាងក្រាស់ជាអ្នកឱ្យគេមកមើលចាន់ទេ គេបារម្ភថាចាន់ចុះមកខាងក្រោមអាចនឹងមានគ្រោះថ្នាក់
« ចុះមកញាំបាយ » សៀហ្វុងថ្វីដ្បិតតែគេនៅកម្លោះជាប្រុសតែរឿងការងារផ្ទះទុកចិត្តលើបងហ្វុងយើងចុះ ចេះម៉ាចប់មនុស្សស្រីសុំចាញ់ សម្រស់ក៏បានសង្ហារកាត់ទៅរកចៅហ្វាយរបស់គេណាស់ខ្ពស់ស្រឡះចង់ខ្ពស់ជាងរាងក្រាស់ទៅទៀតស្រីណាក៏លង់ស្នេហ៍ដែរលង់ទាំងចៅហ្វាយលង់ទាំងកូនចៅទៅណាក៏ជឿជាក់ទាំងមេទាំងកូនចៅម៉ាចប់មេកូន
« វ៉ា~មិននឹកស្មានថា បងហ្វុងរបស់ខ្ញុំក៏ចេះធ្វើម្ហូមដែរ ហៃយ៉ា ហិហិ ចាប់ចិត្តលើនារីណាមែនទេ »
« អត់ទេ~បងមិនទាន់មាននារីណាក្នុងចិត្តឡើយ » សៀហ្វុងអៀនក្រហមថ្ពាល់យ៉ាងសង្ហារ ចាន់ឯណេះបាត់កង្វល់រលីងញញឹមឆ្ញេញ់សៀហ្វុងឃើញចាន់សប្បាយចិត្តបែបនេះក៏ សប្បាយចិត្តដែរឃើញមនុស្សតែងតែកើតទុកសប្បាយ
ងាកមកមើលរាងក្រាស់ឯណេះវិញកំពុងតែនិយាយទូរស័ព្ទជាមួយដៃគូរការងារយ៉ាងយកចិត្តទុកដាក់
( ខ្ញុំនឹងនិយាយរឿងនេះម្តងទៀត អរគុណលោករឿងនេះលោកអាចដោះស្រាយបាន ខ្ញុំនឹងទៅជួបលោកនៅយប់នេះ )និយាយចប់រាងក្រាស់ក៏ចុចផ្តាច់ផ្តោតអារម្មណ៍នឹងការបើកបររបស់នាយ
« ងឺត~»រឿងអ្វីមិនដឹងផ្លូវធ្វើដំណើរស្រាប់តែមានមេឃឈើធំមួយដើមបាំងពីមុខផ្លូវមិនអាចធ្វើដំណើរទៅមុខបានទៀតរាងក្រាស់ បើកទ្វារចុះពីលើឡានដើរមកមើលមេឃឈើមួយនោះទាំងចងចិញ្ចើម តើអ្នកណាអីក៏យ៉ាប់ម្លេះ អា ឈើហើយមិនយកចេញពីមុខផ្លូវ
« ដឹប~»រាងក្រាស់ស្របពេលនោះក៏មានមនុស្សប្រុសម្នាក់យកប្រទះក្តាវៃពីក្រោយខ្នងចិត្តកញ្ចេង ក ដួលសន្លប់ភ្លាមៗ
« វាសន្លប់ហើយលោកបង »
« ឆាប់លើកវាឡើងមកប្រយ័ត្នមានគេមកឃើញ » ពួកគេលើករាងក្រាស់ដាក់ឡាននឹងបើកចេញទៅ មិនដឹងពួកវាជាអ្នកណាឬក៏មនុស្សដែរមួយដែរតាមសម្លាប់អុីបូ ពួកវាចង់បានអ្វី
ត្រឡប់មកមើលភូមិគ្រេះវ៉ាងឯណេះវិញអង្គុយចាំកូនប្រុសទាំងមូលម៉ៅប្រាប់ថាមកដល់ម៉ោង11តែនេះចិត្តម៉ោង2ទៅហើយនៅតែមិនទាន់ឃើញមកដល់ក្នុងចិត្តពិតជាខឹងខ្លាំងណាស់ ពីមុនគាត់មិនដែរមានអារម្មណ៍ថាខឹងមួម៉ៅលើរាងក្រាស់ឡើយ
« លោកបង កូនអាចនឹងស្ទះចរាចរណ៍តាមផ្លូវហើយបងកុំមួម៉ៅអី »អ្នកស្រីយ៉ុងគាត់ចូលមកសម្រួលអារម្មណ៍លោកវ៉ាងឱ្យចិត្តត្រជាក់តែលោកវ៉ាងគាត់មិនស្តាប់
« ស្ទះចឹង ណាត់អាកូនចោម្សៀតទាំងពី4ម៉ោងមុន ប្រាប់បងថាកំពុងតែគេងអោបគ្នា ចេញមកម៉ោង9 នេះម៉ោងប៉ុន្មានហើយចិត្ត2ហើយឯណាប្រាប់ថាមកដល់នូវម៉ោង11 »គាត់ច្រណោតទឹងសរសៃ ក ប្រាប់ថាគេងអោបគ្នាគាត់ឯណេះវាក្តៅឆាប់ឆួលទៅហើយតែណាត់គាត់ប៉ុន្មានម៉ោង
« ពួកឯងឆាប់ខល ទៅអ្នកប្រុសរបស់ឯងទៅ »អ្នកស្រីយ៉ុងសម្លក់ទៅអ្នកបម្រើ ក្នុងចិត្តក៏មិនស្រួលកូនប្រុសរបស់គាត់មឺងម៉ាត់ណាស់មិនបែបនេះ វាខុសចម្លែក
« បាទអ្នកស្រី »
« ទឺត~ទឺត »វាច្រើននារីខលចូលតែគ្មានអ្នកលើកចម្លែកកាន់តែមិនស្រួល
« អ្នកស្រី មិនលើកទេទៀន » អ្នកស្រីលោកវ៉ាងមិនស្រួលក្នុងចិត្តអារម្មណ៍ក៏បារម្ភដែរតែគិតថារាងក្រាស់ប្រហែលនៅវិមានមិនទាន់ចេញមកស្រួលមិនស្រួលប្រហែលទុកទូរស័ព្ទចោល វាក៏មិនត្រូវរាងក្រាស់មិនដែរបែបនឹងព្រោះរាងក្រាស់មិនមែនប្រើតែទូរស័ព្ទមួយគ្រឿង
« ពួកឯងប៉ុន្មាននាក់ ឆាប់ទៅវិមានអុីទៅតាមមើលថានៅវិមានឬអត់ អាកូនចោ
ម្សៀតពិតជាអត់បានការ »កូនចៅប៉ុន្មាននាក់បើកឡានចេញទៅវិមានអុីបូយ៉ាងរហ័ស
មកមើលត្រកូលលោកហុងយីឯណេះវិញកំពុងតែពេញចិត្តនឹងអ្វីដែរគេបានធ្វើហុងយីជាឪពុកហៅឈាន
« លោកប៉ាធ្វើបែបនេះធ្វើអី កូនមិនបានចងគុំនុំនឹងវ៉ាងអុីបូឡើយដោះលេងគេទៅ »ហៅឈានទោះជាត្រូវអុីបូមើលងាយនិយាយមិនល្អលើខ្លួនក៏ពិតមែនតែគេគ្មានគុំនុំចងអាឃាតលើអ្នកណាឡើយទោះគេដណ្តើមចាន់ចេញពីគេក៏ដោយ គេមិនចង់ឃើញចាន់ពិបាកចិត្តចុះបើរឿងនេះដឹងទៅដល់ត្រចៀកចាន់ ចាន់អាចនឹងទុកគេជាមិត្តទៀតឬអត់ហេតុអ្វីលោកហុងយីមិនគិតត្រង់ចំណុចនេះផង
« អ្នកណាមិនថាណាអ្នកណាឡើយ ហ៊ានប៉ះត្រកូលយីគឺស្លាប់ »មិនថាត្រគូលមានអំណាចយ៉ាងណាក៏ដោយឱ្យតែប៉ះត្រគូលយីគឺគ្មានជីវិតរស់ឡើយ គាត់មិនខ្វល់ឡើយវាជារឿងកូនក្មេងមិត្តចង់រាប់ប៉ុន្មាននាក់ទៀតក៏បាន ត្រឹមចាន់ម្នាក់គេមិនទៅខ្វល់ឡើយ តែហៅឈានស្រឡាញ់ចាន់បើមិនបានលើពីមិត្តក៏គេមិនចង់ឱ្យចាន់ស្អប់គេអស់មួយជីវិតដែរ
« លោកប៉ា »
« កូនកុំបារម្ភអី បើវ៉ាងអុីបូវាស្លាប់កូនក៏បានស៊ាវចាន់មិនចឹង »ពិតមែនហើយបើអុីបូស្លាប់គេអាចនឹងយកចាន់បានមកក្បែរគេបាន ហៅឈានលឺហើយខឹងមិនតិចទេ ទោះជាស្រឡាញ់ចាន់ចង់បានចាន់មើលថែអស់មួយជីវិត តែក៏មិនចង់រស់នៅជាមួយគ្នាដោយគ្មានការតបស្នងបើចាន់មិនបានស្រឡាញ់គេផងរស់នៅជាមួយគ្នាបានយ៉ាងមិច
YOU ARE READING
លោកCEOព្រាននារី💞
Romanceជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី