ភាគ:9

172 4 0
                                    

គេនៅចំនុចណាយើងនៅចំនុចណាឱ្យតែដឹងខ្លួនឯងហើយ ទោះជាឈឺគ្រមចិត្តយ៉ាងណាក៏គេមិនអាចមើលផ្លុះដល់បេះដូងរបស់យើងដែរ

"កុំឱ្យយើងកាន់តែមិនចូលចិត្តឯងឱ្យសោះស៊ាវចាន់"ស្រែកតឹងសរសៃរករមកកាន់ចាន់នាយសឹងតែទាញចាន់មកវាយទេនាយឈរក្តាប់ដៃយ៉ាងណែនខឹងចាន់មិនធ្វើតាមខ្លួនឡើងញ័រអស់ហើយ មិនដែរឃើញគេបញ្ចេញឫកពារបែបនេះទេ ទំតែឃើញនៅពេលនេះដូចខ្មោចចូលយ៉ាងចឹង

"រឿងដែរខ្ញុំមិនបានធ្វើគ្មានថ្ងៃខ្ញុំទទួលកំហុសទាំងមិនបានធ្វើ ចង់សុំទោសក៏សុំទោសដោយខ្លួនឯងទៅ"ប្រុសម្នាក់នឹងកាន់តែមែនទែនហើយហេតុអីស្តាប់ហេតុផលគេតែមិនស្តាប់ហេតុផលខ្លួន ទោះជាខំទបទឹកភ្នែកមិនឱ្យមកក៏វានៅតែរលីងរលោង

"ចិត្តរឹង...."
"អួយ....ព្រុះ"ចាន់ដើរចេញពីទីនោះតែអុីបូបានចាប់ដៃចាន់កន្តាក់មកវិញថែមទាំងរុញច្រានចាន់ឱ្យដួលអង្គុយនៅលើការ៉ូទៀត តើអ្នកណាជាអ្នកចិត្តរឹកថាឱ្យចាន់មើលខ្លួនឯងខ្លះផង ត្រចៀកសរមើលមិនដឹងថាអ្នកណាខុសអ្នកណាត្រូវគិតតែពីចោទប្រកាន់គេទាំងគ្មានមូលហេតុច្បាស់លាស់

"ឯងជះទឹកដាក់នាងមែនទេ.....ឈូ......"រាងក្រាស់ខឹងដល់ថ្នាក់ទាញទឹកចាន់ទុកនៅលើតុនោះជះកណ្តាលមុខចាន់តែម្តង ចាន់មិនបានដឹងមុនគេជះកណ្តាលមុខបែបនេះក៏កន្តាក់ខ្លួនភ្ញាក់ទាំងឆ្លក់ទឹក

"លោកប្រធាន....កុំធ្វើបាបចាន់អីបើមិនចូលចិត្តចាន់គ្រាន់តែដេញគេចេញទៅចប់រឿងហើយ អឺកខ្ញុំមិនចង់ចង់ឱ្យលោកប្រធានធុញថប់ពេលដែរឃើញមុខរបស់គេ"ខំធ្វើជាជួយចាន់តែបែជាឱ្យអុីបូដេញចាន់ឱ្យឈប់ធ្វើការទៅវិញ ឃើញចាន់មិនមាត់មែនតែក្នុងចិត្តក្តៅងុំដៃតូចៗរបស់ចាន់ក៏ក្តាប់យ៉ាងណែនទឹកមុខកំពុងតែខឹងនឹងអុីបូដែរជឿលើនាងហួសហេតុ

"ស៊ាវ......"មិនទាន់នឹងហៅពេញឈ្មោះផងចាន់ក៏ងើបឈរទាញរបស់របររបស់ខ្លួនយកទៅទាំងអស់មានន័យថាចាន់ចេញពិតមែនហើយមិនចង់ឱ្យគេដេញមុនក៏រើរបស់ខ្លួនចាក់ចេញមុនគេដេញក្បាលទាន់ អុីបូមិញនេះចង់និយាយអីមិនដឹងតែហៅបានតែត្រកូលក៏ឃើញចាន់ងើបមកទាញរបស់របរខ្លួនយកចេញទៅទាំងអស់
តែមិនទាន់នឹងចេញផុតពីមុខទ្វារផងអុីបូស្រាប់តែមកបិតទ្វារ

លោកCEOព្រាននារី💞Where stories live. Discover now