ភាគ:38

122 4 0
                                    

« អាយ~ឯងថាយើងជាឆ្កែមែនទេ អាក្មេងឆ្គួត » នាងស្រែកទន្ទាមជើងក្តាប់ដៃខឹងចាន់ជាខ្លាំង ត្រឹមជាក្មេងកំព្រាហ៊ានប្រមាថនាងជាឆ្កែផង
« ចាន់មានរឿងអីនឹង » សៀហ្វុងចូលមកក៏សួចាន់ ដូចរញីរញៃគ្រប់គ្នានាំគ្នាមើលមកព្រៀត ប៉ាវៗខ្លាចនាងដល់ថ្នាក់អោបករប៉ាតូចច្បុលមុខមកកញ្ចឹង ក ចាន់
« អាក្មេងនេះវាហ៊ាន ថាខ្ញុំជាឆ្កែខ្ញុំមិនសុខចិត្តទេឯងឆាប់ដេញវាចេញទៅ » សៀហ្វុងចំហរមាត់ថ្លុងបើកភ្នែកប៉ុនពងមាន់ បើអុីបូដឹងថានាងហ៊ានប៉ះប្រពន្ធគេបែបនេះនាងគ្មានសល់សាច់ទេ
« សៀហ្វុងបងយក ប៉ាវៗឱ្យប៉ាធំគេសិនទៅ »សៀហ្វុងចូលខ្លួនមកពរប៉ាវៗចេញពីចាន់ចូលជណ្តើរយន្តឡើងទៅជាន់ខាងលើបាត់ទៅ មកដល់ប្រញាប់រត់ចូលបន្ទប់ដើម្បីរាយការជាបន្ទាន់
« ចៅហ្វាយៗ មានរឿងធំហើយ » ប៉ាវៗចង់ធ្លាក់ចេញពីដៃរបស់សៀហ្វុងគេរត់មកលឿនខ្លាំងពេក រាងក្រាស់ចងចិញ្ចើមសម្លក់សៀហ្វុង មានរឿងអីក៏ស្រែករហន់ខ្លាំងម្លេះ
« ស្អីរបស់ឯងនឹងអាហ្វុង ប៉ាវៗ ឯណាចាន់ »ក្រឡេកឃើញកូនទើបបែមកសួសៀហ្វុង ប៉ាវៗលាត់ដៃវាមករកប៉ាធំរបស់គេទាំងពេបមាត់
« ចាន់នឹងអ្នកនាងតោវគីកំពុងតែឈ្លោះគ្នានៅជាន់ខាងក្រោមបាទ ចៅហ្វាយចុះទៅមើលបន្តិចទៅ » រាងក្រាស់ស្មុកស្មាញខ្លាំងណាស់ក៏រត់មកខាងក្រៅចូលជណ្តើរយន្តដើម្បីមកមើលហេតុការ រត់ទាំងអត់មើលកូនអីបន្តិច ទុកឱ្យប៉ាវៗនៅអង្គុយពេបមាត់យំបែកបន្ទប់ គេខំវាមករកហើយនៅរត់ចោលទៀតស្រឡាញ់ម៉ាក់ច្រើនជាងកូន
« ហួច ចៅហ្វាយតូចបាត់យំ មោះពូឱ្យបោចសក់ក្បាលណា » អស់ចម្រើសមានតែអោនក្បាលឱ្យប៉ាវៗបោចសក់ក្បាល
ប៉ាវទោះជាយំក៏បោចសក់សៀហ្វុងដែរ សៀហ្វុងខាំធ្មេញទ្រាំឱ្យអ្នកប្រុសតូចគេបោចមិនហ៊ានស្រែកអីបន្តិច
« ឯងអាក្មេងឆ្គួត យើងនឹងទះឯងឱ្យស្លាប់ »
« ឈប់ភ្លាប់ តោវគីនាងដូចជាជ្រុលពេកហើយ »រាងក្រាស់ចូលមកស្តីបន្ទស់នាងតោវគីថែមទាំងចង្អុលមុខនាងទៀតផង ត្រូវនាងច្រានដួលនៅលើការ៉ូរាងក្រាស់ចូលមកលើកអោបស្មាចាន់
« លោកអគ្គនាយក គឺអាក្មេងនេះវាហ៊ានជេខ្ញុំនៅចំពោះមុខគ្រប់គ្នា លោកអគ្គនាយកខ្ញុំពិតជាខ្មាស់គេណាស់ »នាងធ្វើជាតួកំសត់ទឹកភ្នែកនៅចំពោះមុខអុីបូ តែងដែរអុីបូកំពុងតែអោបស្មាចាន់ជាប់ ចាន់ឯណេះស្លុតចិត្តមិនស្ទឺទេ
« ចាន់អូនមានត្រូវត្រង់ណាឬអត់ បងសុំមើលដៃបន្តិច ដៃអូនឡើងក្រហមហើយចាំមកនាំអូនលាប់ថ្នាំ »អុីបូមិនបានស្តាប់ខ្វល់ខ្វាយពីនាងឡើយ មនុស្សដែរនាយត្រូវខ្វល់ជាងគេគឺជាចាន់ទៅវិញទេ នាងគ្មានអ្វីដែរឱ្យអ៊ីបូត្រូវយកចិត្តទុកដាក់
« លោកអគ្គនាយក យកអាក្មេងនេះទៅណា »
« បន្តិចទៀតនាងនឹងដឹងថាអាក្មេងនេះជាអ្នកណាហើយ »បន្តិចនាងនឹងដឹងហើយក៏នាងនឹងគ្មានការងារធ្វើដូចគ្នា មិនចង់អត់បានការជាមួយតោវគីអុីបូនាំចាន់មកបន្ទប់ធ្វើការវិញ
« ង៉ា~»មិនទាន់បើកទ្វារចូលផងស្រាប់តែលឺសំឡេងប៉ាវៗស្រែកយំចេញពីក្នុងបន្ទប់ ចាន់មិនចាំយូបើកទ្វារចូលមកយ៉ាងលឿន
« ប៉ាវៗ »ស្ទុះមកចាប់លើកបីកូនលួងលោម នឹងសម្លក់អុីបូមកមើលអុីបូវិញខាំបបូមាត់មកចិត្តរាងតូច មើលទឹកមុខក៏ដឹងថាខ្លាចប្រពន្ធដែរ
« បងហ្វុងបងចេញទៅសិនទៅ »
« បាទតែសុំប៉ាវៗទៅដែរ »
« មិនបាច់ ប្រពន្ធយើងដេញហើយឆាប់ចេញទៅ »ពេលចឹងធ្វើឯងមកជួយនិយាយដើម្បីឱ្យប្រពន្ធឈប់មុខក្រម៉ូវ
ប៉ាវៗគេចេះតែត្រដាងដៃមកប៉ាធំគេរហូត កូននឹកប៉ាចង់ងាប់ហើយអត់មានខ្វល់ពីកូនសោះ
« ប៉ាវៗនឹកប៉ាមែនទេ »ពរកូនក្នុងដៃប៉ាវៗលើកដៃស្ទាប់មុខប៉ាធំសើចឆ្ញេញ ចាន់ឯណេះហួសចិត្តកូនម្នាក់នេះថារករឿងមកពីប៉ាគេមិនលាគឺចឹងមែន មើលចុះនៅក្នុងដៃប៉ាធំរបស់គេគ្មានយំអីបន្តិចសើចសប្បាយធ្វើមិនដឹង
« អុីបូបងចិត្តអាយុសាមសិបហើយ ហើយក៏មិនមែននៅកម្លោះទៀតដែរ កូនរករឿងអូនមិនឈប់ក៏ដោយសារតែបងក្តៅចិត្តណាស់ »ចាន់អង្គុយរអ៊ូម្នាក់ឯងមិនឈប់រាងក្រាស់ក៏សម្រេចចិត្តដាក់កូនចុះឱ្យកូនវាមករកប៉ាតូចរបស់គេ
« ប៉ាវៗកូនជួយប៉ាផង ទៅលួងម៉ាក់ចាន់ឱ្យប៉ាបន្តិចទៅ »ប៉ាវៗធ្វើមែនវាឡើងលឿន មកដល់ក៏ងើបឈរតោងជើងចាន់ធ្វើមាត់ពេបវៃជើងប៉ាតូចឱ្យឈប់រអ៊ូអូនថ្លង់ ចឹងតើបានប៉ាវៗគេចង់នៅជាមួយប៉ាធំគេច្រើនជាង អុីបូសែនហួសចិត្តនឹងកូនឱ្យទៅលួងមិនមែនឱ្យទៅវៃទេ
« ប៉ាវៗ រាល់ថ្ងៃមានដែរស្រឡាញ់ប៉ាទេហា៎ បើស្រឡាញ់ប៉ាធំខ្លាំងជាងកុំមករកប៉ាទៀត »
« អ្ហាស~»ប៉ាវៗពេបមាត់យំ ថ្វីដ្បិតតែអូនមិនចេះនិយាយតែស្តាប់បានគ្រប់រឿង អុីបូអង្គុយញញឹមក្រវីក្បាល
« មោះបងលាប់ថ្នាំឱ្យលាត់ដៃមក »
« កុំប៉ះអូន ចេញឱ្យឆ្ងាយទៅយកកូនរបស់បងទៅផង »គេខឹងហើយកូនក៏មិនតា មឯប្តីចិត្តមិនបានកុំមកខ្វល់ទាំងប៉ាទាំងកូននាំគ្នាចេញទៅ
« អ៊ុប.....»រអ៊ូច្រើន បំបិតមាត់ចេញម្តងចាន់បានចឹងស្ងាត់មាត់ជ្រាបអុីបូថើបអត់ថ្នមទេច្បូតបបូមាត់ក្រោមផងលើផងបបូមាត់ចាន់ស្លេកអស់ទៅហើយច្របិចថើបជញ្ជក់គ្នាលឺសំឡេងជិបជុប ប៉ាវៗនៅកណ្តាលលើកដៃខ្ញាប់បបូមាត់ប៉ាៗគេ ក្នុងចិត្តជុំប៉ាៗអូនធ្វើអីនឹង
« អឹក~ឈប់ខ្មាស់កូន~អ៊ុប...»អុីបូទាញដៃកូនចេញចាប់កញ្ចឹង ក បង្ហើមមាត់ត្របាក់មាត់ចាន់យឺតយកៗ យកស្លាប់
« អាចង្រៃហ្វុង » ស្រែកហៅសៀហ្វុងគ្រាន់តែលឺសម្រុកចូលមកតែម្តង
« យកក្មួយឯងទៅលេងជាមួយផង ហាមនាំចូលមកបើគ្មានការអនុញ្ញាតពីយើង »
« បាទ ចៅហ្វាយ មោះប៉ាវៗដើរលេងជាមួយពូទុកឱ្យប៉ាៗធ្វើការងារ » បីប៉ាវៗទៅបាត់រាងក្រាស់ចាប់លើកចាន់ឱ្យអង្គុយច្រក់គាវពីលើ
« បងចង់លួងអូនដោយវិធីនេះមែនទេ »
« ប្រាកដហើយ ជុប~»ថើបដើមទ្រូងសរខ្ចីសោយអាវចាន់ចុះមកក្រោមថើបពេញរាងកាយ




លោកCEOព្រាននារី💞Where stories live. Discover now