ភាគ:49

513 10 1
                                    

ហៅឈានចាប់តាំងតែរាងក្រាស់បានប្រាប់រឿងម្យ៉ាងពេលនោះមកនាយមិនដែរឱ្យចាន់បានឃើញមុខឡើយ
កន្លងផុតទៅជាច្រើនថ្ងៃក៏ឈានចូលថ្ងៃពិសេសរាងក្រាស់នឹងចាន់

"អូនហើយឬនៅ"អ្នកជាស្វាមីបានអូសវ៉ាលីមកចាំប្រពន្ធនៅមុខទ្វារ រាងតូចរវល់ទប់តែងខ្លួនឱ្យកូនប្រុសជាទីស្រឡាញ់
"តោះប៉ាវៗ ពួកយើងទៅ"ចាន់ដឹកដៃកូនចុះមកមុនរាងក្រាស់
តែងខ្លួនរៀបចំទាំងមិនដឹងថាប្តីនាំទៅណា ដឹងត្រឹមថាប្តីនាំទៅកន្លែងដែរធ្វើឱ្យចាន់ញញឹមទាំងទឹកភ្នែកបាន
"ហើយចុះឯណាបងហ្វុង"ថ្ងៃនេះអត់ឃើញនាយហ្វុងមកបើកឡានឱ្យទើបចេះតែឆ្ងល់រាល់ដងទោះជាខំដេញក៏នៅតែក្បាលរឹកចង់មកបើកជូនដែរតែឥឡូវនេះបាត់ស្រមោលឈឹង
"បងឱ្យវាទៅដណ្តឹងប្រពន្ធហើយ អាយុចិត្ត30ហើយបងខ្លាចវាគ្មានអ្នកណាយក"ចាន់ឯណេះចង់តែសើចឱ្យអាយះមាត់ទេថាឱ្យគេអត់មើលខ្លួនឯងអាយុប៉ុន្មានហើយមិនដឹងជា30ប៉ុន្មានហើយទេមកថាគេ
"ចឹង មុខបងគ្មានអ្នកណាយកទេបើអូនមិនយកនោះ"ចុកណាស់ប្រពន្ធនិយាយបែបនេះ ខ្មាស់អ្នកបើកឡានណាស់
"ជុប មាត់របស់អូនគួរឱ្យចង់ត្របាក់ណាស់ នេះញាំស្កគ្រាប់ទៅ"មិនចង់ប្រកែកជាមួយប្រពន្ធទេថើបមួយខ្សឺតបំបាត់ការនិយាយច្រើន តែអត់មានមើលកូនទេអង្គុយលើភ្លៅខ្ទប់មាត់សើចប៉ាៗគេ

ធ្វើដំណើរជាច្រើនម៉ោងទើបមកដល់ឆ្នេរសមុទ្រមួយកន្លែងដែរមើលទៅស្ងប់ស្ងាត់មានមនុស្សមកលេងមួយៗ ដឹងស្រាប់ហើយរាងក្រាស់ចូលចិត្តអាកាសធាតុស្ងប់ស្ងាត់ប៉ុន្តែស្រស់ស្អាតខ្លាំងណាស់
"បន្ទប់របស់គេពិតជាត្រជាក់រហឹមល្អណាស់ មានសព្វគ្រប់"
"អូនមានដឹងទេថាកន្លែងមួយនេះជាកន្លែងអ្នកណា"រាងក្រាស់ឈរពីមុខចាន់ពាត់ដៃទៅក្រោយធ្វើមុខដូចកូនឆ្មា
"បងគិតថាជារបស់បងមែនទេមិនអាចទេ បងមើលទៅបងគឺរូបរាងក្មេងមិនអាចមានកំណិតមនុស្សចាស់ដឹងមានទុក្ខដាក់បានល្អដល់ម្លឹងទេ"ចាន់ម្សឹមៗមកសម្រេខ្សែរក្រវាត់រាងក្រាស់ទាំងធ្វើទឹកមុខរាងក្រាស់ក៏លួចញញឹមចាន់គិតបែបនឹងឬដូចជាមើលងាយប្តីណាស់
"អូននិយាយត្រូវបងគ្មានគំណិតទេ"
"អា.....បងកុំគិតច្រើនអីអូននិយាយបែបនឹងក៏"
"អូនមិនបាច់បកស្រាយទេ បងយល់ហើយ ឆាប់ចូលទៅងូតទឹកទៅ យប់នេះបងមានកន្លែងដែរធ្វើឱ្យអូនភ្ញាក់ផ្អើលមួយ"ទាញប្រពន្ធមកអោបជាប់ទ្រូងទាំងញញឹមស្រស់ ទោះជាប្រពន្ធដៀលក្បាលទៀតក៏មិនហ៊ានខឹងដែរ
ប្រពន្ធគឺធំជាងប្តី ប្តីជាកូនឆ្មាឯប្រពន្ធជាទន្សាយឆ្នាស់ជួបដំបូងឆ្នាស់សែនឆ្នាស់

លោកCEOព្រាននារី💞Where stories live. Discover now