(ហួចចៅហ្វាយ ខ្ញុំដឹងថាចៅហ្វាយអត់ខ្វល់ទេ តែកូនគេខ្វល់ទៀន) រាងក្រាស់ខ្នាញ់មែនទែន មិនដឹងថាអ្នកណាមេឱ្យប្រាកដទេ
(អាហ្វុង តមាត់យើងទៀតទេ 2ខែបើកលុយម្តង)ណក់ឃើញអត់ថាកុំមាត់ច្រើនប្រយ័ត្នអត់បាយញាំ សៀហ្វុងឯណេះលឺតែ2ខែបើកម្តងក៏ខំនិយាយលួងលោមចៅហ្វាយ
(លេងហ៊ានហើយចៅហ្វាយ ចៅហ្វាយកុំចឹងអី )
(បើចឹងខំធ្វើមាត់ឆ្កែទៀតទៅ បានហើយអញដេក ម៉ោងប៉ុន្មានហើយបើកភ្នែកមើលផង)និយាយហើយចុចបិតទៅ
ត្រឡប់មកមើលហៅឈានវិញគេទទួលយកមិនបានទេតើគាត់មានសត្រូវប៉ុន្មានរយនាក់ទៅទើបមានគេតាមសម្លាប់ច្រើនបែបនេះ
"បានហើយចាំស្អែកគិតទៀត ម៉ោង3យប់ហើយ"សៀហ្វុងខំនិយាយបែបណាក៏ហៅឈាននៅតែអង្គុយមុខស្ងួតដូចមនុស្សអត់វិញ្ញាណ
"ខ្ញុំលេងសល់អ្នកណាទៀតហើយ គ្រប់គ្នាសិទ្ធិតែទៅចោលខ្ញុំ ការងារក៏បញ្ឈរឈ្មោះចោល តើខ្ញុំសល់អ្វីទៀតទៅ មនុស្សដែរខ្ញុំស្រឡាញ់ពួកគេលេងត្រូវការខ្ញុំទៀតហើយ"ហៅឈានស្រាប់តែទឹកភ្នែកស្រែកខ្លាំងៗមិនថាមនុស្សលួចស្រឡាញ់ជាច្រើនឆ្នាំ តាមយកចិត្តធ្វើល្អគ្រប់យ៉ាងនៅតែមិនអាចក្លាយទៅជារបស់ខ្លួនម្តាយលេងលះយកប្តីថ្មី ឪពុកស្លាប់ចោលតើគេនៅសល់អ្វីជាបន្ត
"ចៅហ្វាយយើងមិនចិត្តដាច់ដល់ថ្នាក់នឹងទេ មិនចេងមិនមែនសុខៗស្រាប់តែយកឯងមកនៅខន់ដូរផ្ទាល់ខ្លួនរបស់គាត់ យើងប្រាប់ទៅចុះកម្រណាស់ តាមយើងគិតគាត់ប្រហែលជាមានរឿងអ្វីលាក់បាំងមិនខាន)ហៅឈានមិនទៅស្តាប់ទេគេខូចចិត្តរឿងប៉ារបស់គេមកលើកហេតុផល់រឿងវ៉ាងអុីបូតែស្តាប់នឹងអាចនឹងមានសង្គ្រាមជាមិនខាន
"មានស្តាប់យើងនិយាយទេ"ឃើញហៅឈានដូចមិនមិនខ្វល់ក៏សួតែមានអីដាក់មួយម៉ាត់មកចុក
"ស្តាប់ឯងយើងឆ្គួតមិនខានទេ"
-ស្អែកថ្ងៃថ្មីពេវាលាថ្មី ថ្មីគ្រប់នាទី
មកមើលប្តីប្រពន្ធមួយគូរនេះវិញនិយាយពីថាយន់មិញឈ្លោះគ្នាដូច........ព្រឹកឡើងគេងអោបគ្នាយ៉ាងរមូល
"ប៉ាៗអូនអោបនា"ប៉ាវៗឡើងលើគ្រែ ឡើងជិះពោះចាន់ទៀតរាងក្រាស់នើកភ្នែកតិចៗក៏ស្ទុះលើកកូនចុះមិនចឹងឡើងអុកអីទៅមិនយ៉ាប់ទេ
"ប៉ាៗអូន ឡាចអូនយំខានម៉ាក់មែន"ឃើញកាយវិការប៉ាធំចឹងក៏ខ្សឹបសួប៉ាធំគេតិចៗ រាងក្រាស់ឡើងហួសចិត្ត
"ត្រឹមត្រូវ តោះទៅងូចទឹកពីរនាក់ប៉ា ទុកឱ្យម៉ាប៉ាវៗគេងឱ្យបានឆ្អែត"
"ប៉ាៗ ងៃនេះអត់ទៅធ្វើការទេមែន"ចូលដល់បន្ទប់ទឹកហើយនៅឆ្លៀតសួរទៀត តែយ៉ាងណានៅតែឆ្លើយនឹងកូនប៉ាវៗគួរឱ្យស្រឡាញ់ដូចម៉ាចាន់ចឹង ចាំមើលកូនក្រោយកាត់ដូចអ្នកណា
"ប៉ាទំនេរថ្ងៃនេះ កូនចង់ញាំអីប្រាប់ប៉ាមក ចាំប៉ាទិញឱ្យញ"
"អូនអត់សង់ញាំនៅទះទេ ងៃប៉ាៗថូវឆូនអូននឹងម៉ាក់ចាន់ញាំការហេម"
"បានៗ ចាំប៉ានឹងនាំដើរលេង មោះប៉ាកក់ក្បាលឱ្យ"យកពេលថ្ងៃនេះនាំប្រពន្ធកូនដើរលេងម្តងចាន់គ្មានទៅតមស្អីទេកាលចាញ់ប៉ាវៗញាំរបស់អីក៏អត់បានតែទម្ងុនលើកនេះអស់ស្ទះញាំអត់ខ្វល់ទេឃ្លាននេះឃ្លាននោះឱ្យតែរបស់ញាំ
"លោកប្តីអូនចង់ញាំស្វាយម្ទេសក្រហមនោះ ណាៗ "របស់ពេញដៃហើយនៅចង្អុលទៀតរឿងខឹងប្តីទុកមួយឡែកសិនសំខាន់យប់នេះញាំឱ្យលះម្តងចាញ់ប៉ាវៗអត់ញាំហ្ហេសចាញ់លើកនេះឃើញអីញាំនឹង
"របស់ហឹរ បងហាមមកញាំស៊ុបវិញពៅកម្លាំង"លើកបីកូនចូលហាងបាត់ទៅចាន់ឯណេះធ្វើមុខស្អុយឆ្លៀតដលរមកយកស្វាយអ្នកលក់មួយចំនិតមកញាំទៀតរួចរត់ទៅតាមប្តី មនុស្សឃ្លានហាមគេ
"ឆ្ងាញ់ណាស់ "
"បើឆ្ងាញ់ញាំឱ្យច្រើនៗទៅ "
"ប៉ាៗអូនអត់លានឆប់ទេ "
"គ្មានអីវិញ"ប៉ាវៗគេរអ៊ូមួយថ្ងៃហើយគិតតែពីពរអត់ដាក់គេចុះរត់លេងទេប៉ាអីអត់យល់ចិត្តកូនចឹង
"អូនលាន ញាំការហេម ម៉ាក់ៗអូនចង់ញាំកាហេម"សុំប៉ា ប្រហែលមិនបានទេងាក់មកសុំម៉ាចាន់វិញខ្លាចឃ្លានដែរនាំទៅទិញ
"លោកប្តីអូនក៏....ឃ្លាន..."ចាញ់កូនលើកនេះចាន់អ្វីក៏ឃ្លានរាងក្រាស់ក្រវីក្បាលប៉ាតូចនឹងកូននេះ
"បានៗ ចាំប្តីចូលទៅទិញឱ្យ នៅចាំបងត្រង់នេះហើយ កូនកំហូច"ងើបចេញទៅក៏មិនភ្លេចហៅកូនដែរព្រោះខ្នាញ់ពេកសុំគេមិនបានទៅសុំប៉ាតូច
"ម៉ាក់ អូនយប់មិញគេងនៅនាកឯង"គេងម្នាក់ឯងរាល់ថ្ងៃសោះមកទួលពិត ប៉ាៗគេចង់គេងអោបប៉ាធំគេណាស់បន្តែយប់ឡើងឃើញតែគេងនៅលើគ្រែផ្សេង
"អូនគេងម្នាក់ឯងយូរហើយ នេះកូនញាំទៅបន្តិចទៀតប៉ាធំមកហើយ"ចាប់សាច់ឱ្យកូនញទាំងស្នាមញញឹម អាល្អិតប៉ាវៗឃើញប៉ាតូចញញឹមលិបភ្នែកក៏ញញឹមលិបភ្នែកដែរ អ្នកដែរយកការរ៉េមមកឱ្យមើលទៅប៉ាកូនគេយ៉ាងភ្លឹក កូនប៉ាគេអីក៏មុខដូចគ្នាម្លេះខុសតែចាន់មានប្រជ្រុយតែប៉ាវៗអត់មានប្រជ្រុយនៅក្រោមមាត់ទេ
"សឺុត កូន2ហើយបន្តែនៅតែគួរឱ្យស្រឡាញ់ ជុប"ចូលមកដល់ទ្រាំមិនបានក៏ចូលមកថើបថ្ពាល់ប្រពន្ធនៅថើបមាត់បន្តិចទៀត អត់គិតមើលអ្នកខ្លះកំពុងតែពេបមាត់
"ហា៎ ហា ប៉ាតំលាញ់តែម៉ាក់ចាន់ អូនអត់ឆុកចិត្តទេ"អាល្អិតធាក់ជើងយំនៅចេញទឹកភ្នែកទៀតផងចាន់នឹងអុីបូអស់សំណើចនឹងអាណិតកូនទឹកភ្នែកគួរឱ្យអាណិតណាស់
"ប៉ាវៗ ប៉ាធំសុំទោស សឺុតៗៗៗ ប៉ាធំស្រឡាញ់ប៉ាវៗជាងគេ ឈប់យំប៉ាធ្វើលេងតើ មោះញាំការរ៉េមរបស់កូន"ប៉ាវៗស្ងាត់យកការរ៉េមមកញាំធ្វើមិនដឹងតែកុំមើលទៅប៉ាតូចប៉ាធំកំពុងតែថើបបឺតមាត់គ្នាតទាំងមិនខ្មាស់អ្នកណា
"អូនហត់ហើយ ហើយក៏ឆ្អែតដែរ ពួកយើងត្រឡប់ទៅផ្ទះវិញទៅ អូនងងុយហើយ"ដើរលេងពេញមួយថ្ងៃហើយហត់ខ្លាំងណាស់រូយជើងទៀតប៉ាវៗគេមិនទៅហត់ដៃបើនៅតែក្នុងដៃប៉ាធំពរ24ម៉ោង
"បាន តោះទៅឡាន អូនចាន់ បងទៅទិញស្វាយបន្តិចទុក្ខសម្រាប់អូន អូននឹងកូនទៅចាំបងមុនចុះ"ចាន់ទទួលកូននឹងដើរទៅឡានដើម្បីចូលទៅចាំប្តីនៅខាងក្នុង
ត្រឡប់មកមើលហៅឈាននៅណេះវិញកំពុងរវល់នឹងការងារនៅមន្ទីរពេទ្យរាងក្រាស់បានអនុញ្ញាត់មកធ្វើការវិញហើយពិធីបុណ្យសព្វលោកហុងយីក៏បានធ្វើហើយ
"ពេទ្យឈាន មានមនុស្សស្រីជន់ជាតិកូរ៉េម្នាក់មករក"
"អរ បាទ ឈប់សិនផ្តាំគ្រពេទ្យយកឯកសារទូទាត់ប្រាក់ឱ្យលោកចូវផង អរគុណច្រើន"
"ចាស មិនអីទេ"អ្នកគ្រូពេទ្យទទួលយកនឹងចាក់ចេញហៅឈានដកដង្ហើមធំបន្តិចនឹងដើរទៅរកមនុស្សស្រីម្នាក់ដែរនៅរងចាំនាយ
YOU ARE READING
លោកCEOព្រាននារី💞
Romantizmជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី