"បារម្ភចឹង ហ្ហឹស ឯងគិតខុសហើយ យើងជួយឯងព្រោះតែខ្លាចឯងងាប់ខានបានដើរបោកប្រុសទេ"ឈរញញឹមចុងមាត់សម្លឹងដណ្ណើរចានើរហូតតតែបាត់ស្រមោល
"លោកអ៊ុំខ្ញុំសុំ លាឈប់"លើកនេះបើចាកចេញហើយគ្មានថ្ងៃវិលមកឱ្យគេឃើញមុខទៀតឡើយ
"ក្មួយកើតអ្វីមែនទេ ទើបសុំលាឈប់ នេះមិនមែនតែម្តងទេដែរក្មួយសុំឈប់ មានរឿងអីប្រាប់អ៊ុំមក"ពីមុនចាន់ក៏ធ្លាប់សុំលាឈប់ម្តងហើយចុះឥឡូវនេះចាន់កើតអ្វីទើបជាសុំលាឈប់ម្តងទៅពីដង
"រឿងវាងែងឆ្ងាយណាស់លោកអ៊ុំ ក្មួយសុំមិននិយាយបានទេក្មួយសុំទោសដែរនិយាយបែបនឹង"
តើត្រូវនិយាយចេញមកបែបណា ប្រាប់ថាកូនគាត់ចាប់រំលោភមែន
"ហើយចង់ឈប់ បានអីមើលឪពុកកូន"គាត់បារម្ភត្រង់ចំណុចនេះណាស់ ចង់ឈប់អ្នកណាជាអ្នករ៉ាប់រងរឿងឪពុកម្តាយ បើថ្ងៃណាមួយមានរឿងមិនល្អទៅវាកើតរឿងអីកើតឡើង ត្រង់នេះហើយដែរលោកវ៉ាងបារម្ភ
"រឿងនឹងក្មួយចាប់ចែងរួចហើយ ក្មួយសុំតែលាឈប់
លោកអ៊ុំនឹងយល់ដល់ក្មួយម្តងទៅចុះ"ចាន់អោនមុខចុះរៀងរលីងរលោងក្នុងចិត្តខ្លាច់លោកវ៉ាងមិនឱ្យឈប់"អ៊ុំឱ្យឈប់ តែអ៊ុំចង់ឱ្យក្មួយគេងគិតសិនមុននឹងសម្រេចចិត្តចាក់ចេញពីគ្រមហ៊ុនអ៊ុំ"
ប្រាក់ខែលោកបើកឱ្យមិនថោកទេអាចចិញ្ចឹមគ្រួសាររស់ បើចង់ឈប់លោកឱ្យឈប់តែត្រូវគេងគិតសិនមុននឹងចង់ចាក់ចេញពីកន្លែងណាមួយ
"ក្មួយគិតរួចហើយ ទើបមកសម្រេចចិត្តលាឈប់"
ការនិយាយគ្នារវាងអ៊ុំក្មួយក៏ចប់នៅម៉ោងថ្ងៃត្រង់ចាន់ក៏បានចាក់ចេញទាំងមិនមករាប់របស់នៅបន្ទប់ធ្វើការអុីបូមកតែខ្លួន បើចូលអាចនឹងគ្រាំគ្រាស្លាប់មិនខាន
"ចាន់.."
"ហៅឈាន"រាងតូចគ្រាន់តែឃើញកម្លោះសង្ហារម្នាក់ឈ្មោះហៅឈានក៏រត់មករកនឹងញញឹមយ៉ាងស្រស់ហៅឈានជាមិត្តចិត្តស្និតរបស់ចាន់គេមានអាយុ24ឆ្នាំជាកម្លោះសង្ហារហើយក៏តាមលួចស្រឡាញ់ចាន់មករហូតដូចគ្នា ថ្ងៃនេះគេមកទទួលតាមការសុំរបស់ចាន់ឱ្យមកទទួល
YOU ARE READING
លោកCEOព្រាននារី💞
Romansជានិស្ស័យនឹងគ្នាទើបពួកយើងបានជួបគ្នា តាមរយៈអូនជាលេខារបស់បង អូនមហាស្តេចឆ្នាស់ប៉ះបងជាមហាព្រាននារី