ភាគទី១ : អាថ៌កំបាំង

1.6K 108 6
                                    


     រដូវផ្លាស់ប្ដូរមិនទៀង ប្រៀបដូចចិត្តមនុស្សងាករ៉េមិនច្បាស់លាស់ រដូវក្ដៅហេីយក៏ដល់រដូវរងារ បន្ទាប់មកក៏រដូវផ្ការីកគ្រប់យ៉ាងលឿនណាស់ 20ឆ្នាំដែលក្មេងប្រុសម្នាក់ឈ្មោះ Lee Heeseung ត្រូវរស់នៅជាមួយភាពឯកកោម្នាក់ឯងចង់សេីចបន្ទិចចង់យំបន្ទិចបែងចែងមិនដាច់សោះ

     < ម៉ាក់ហា៎! ដល់រដូវផ្ការីកទៀតហេីយ នេះជារដូវ
ដែលម៉ាក់ចូលចិត្ត ខ្ញុំបានមកទីនេះរាល់ពេលដល់រដូវផ្ការីដេីម្បីកំដរម៉ាក់មេីលពពួកសត្វដែលព្យាយាមក្រេបជញ្ជក់យកលម្អងផ្កាទាំងនោះ > ហុីស៊ុងលុតជង្គង់ចំមុខផ្នូររបស់អ្នកជាម្ដាយ

     < ហាហាហា 20ឆ្នាំលឿនណាស់ លឿនដល់ថ្នាក់ខ្ញុំស្ទេីតែភ្លេចរឿងល្អៗជាច្រេីនដែលខ្ញុំបានបង្កេីតវាជាមួយប៉ាហេីយហ្នឹងម៉ាក់ > ហុីសុឹងពោលទាំងអួលដេីមក រាល់ថ្ងៃនេះក៏ស្ទេីរតែមិនស្គាល់ផ្លូវត្រឡប់មកផ្ទះវិញផង នាយជ្រេីសយកការសម្ងំធ្វេីការមិនអោយខ្លួនមានពេលទំនេរព្រោះតែការងារអាចឲ្យនាយបំភ្លេចរឿងអ្វីៗបានទាំងអស់

    <  បងប្រុស! > សម្លេងក្មេងប្រុសបន្លឺឡេីងតិចៗក្រោយខ្នងរាងក្រាស នាយងាកបន្ទិចទេីបដឹងថាម្ចាស់សំឡេងជាអ្នកណា

    < អៅវ នីគីឯងមកធ្វេីស្អីទីនេះ?? > ហុីស៊ុងសួរឡេីង

    < បងគួរត្រឡប់ទៅផ្ទះវិញទៅណា...ប៉ាពិតជានឹកបងពិតមែន > នីគីចូលមកអោគោរពដល់វិញ្ញាណខណ្ឌម្ដាយបងប្រុសខ្លួនបន្ទិចទេីបនិយាយបន្ត

    < មិនមែនបងមិនចង់ទៅផ្ទះវិញទេ តែឲ្យតែបងទៅបងចេះតែនឹកឃេីញដល់ម៉ាក់.... > ហុីស៊ុង

    < ហោចណាស់ក៏ទៅលេងប៉ាបន្ទិចដែល សុខភាព ប៉ាពេលនេះមិនល្អទេ.....> អ្នកជាប្អូនព្យាយាមលួងលោមបងប្រុសទោះដឹងថាភាគរយដែលជោគជ័យតិចតួចប៉ុណ្ណាក៏ដោយ
    < បានបងទៅ > ហុីស៊ុង

    < បងនិយាយការពិត?? > នីគីសួរបញ្ជាក់ដោតយការភ្ងាក់ផ្អេីល
    < ហុឹម.....បងគិតថាគួរតែដល់ពេលហេីយ ហោចណាស់ក៏បានមេីលថែប៉ាខ្លះដែរព្រោះប៉ាចាស់ណាស់ហេីយ បងមិនចង់បាត់បង់ពេលវេលាល្អជាមួយគាត់ទៀតទេ... > និយាយចប់នីគីស្រាប់តែសន្ទុះអោបរាងក្រាសទាំងចង់យំបន្ទិច
     < បងសន្យាហេីយណា??  > នីគី

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now