Skip***
8pm***
សណ្ឋាគារJeonជាសណ្ថាគារមួយស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូលទាំងមូល ហេីយក៏ត្រូវបានគេស្គាល់ថាក៏ជាសណ្ថាគារដែរល្បីឈ្មោះទាំងផ្នែកសេវាកម្មនឹងភាពស្រស់ស្អាត វាត្រូវបានពួកអ្នកមានឬពួកអ្នកមានអំណាចជាច្រេីនជួលសម្រាប់ធ្វេីកម្មវិធីផ្សេងៗ
« សួរស្ដីលោកពូJeon ថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសណាស់ដែរបានមកចូលរួមកម្មវិធីរបស់លោកពូ!!! » ស៊ុងហ៊ុនញញឹមរាក់ទាក់លោក Jeon jungkook ដែរឈរខាងមុខខ្លួន ចំណែកលោកក៏ញញឹមស្រាលស្រទន់មកវិញដូចគ្នា
« ហេីយចុះភរិយា លោកពូវិញគាត់មិនបានអញ្ជេីញមកទេឬ?? » ស៊ុងហ៊ុនក្រលែកចុះឡេីងដោយសារតែរាល់ដងមិនថាមានកម្មវិធីអ្វីទេតែងតែមានវត្តមានភរិយារបស់លោកគឺគីមថេយ៉ុងឈរបញ្ចេញស្នាមញញឹមក្បែរលោកជានិច្ទ
« មកតែប្រាប់ថារវល់ទៅបន្ទប់ទឹកបន្ទិច » ជុងគុក« អរមែនហេីយលោកពូ ម៉ាក់ផ្ដាំមកប្រាប់ថាសុំទោសដែរគាត់មិនបានមកចូលរួមកម្មវិធីរបស់លោកពូព្រោះគាត់មានបញ្ហាត្រូវដោះស្រាយនៅចម្ការសង្ឃឹមថាលោកពូមិនប្រកាន់ទៅចុះ » ស៊ុងហ៊ុន
« មិនអីទេ ម្ដាយឯងក៏ធ្លាប់ចូលរួមកម្មវិធីជាមួយពូរាប់មិនអស់ទៅហេីយអត់ម្ដងពូមិនទៅប្រកាន់ទេ » លោកជុងគុកទះស្មារាងតូចតិចដោយស្នាមញញឹមស្រាលមុនក្រលែកទៅឃេីញរាងក្រាស Ethan នៅពីក្រោយ« អេ៎ ហេីយចុះអ្នកកម្លោះខាងក្រោយឯងជាអ្នកណាហេតុអីពូមិនដែរឃេីញ?? » នាយចំណាស់ចង្អុលទៅរាងក្រាសដែរឈរពីក្រោយមាឌល្អិត
« គេមែនទេ?? អុឹម ជាជំនួយការដែរម៉ាក់រកអោយមកជួយការងារ ហេីយគេក៏ជាអង្គរក្សខ្ញុំដែរ ឈ្មោះ Ethan » ស៊ុងហ៊ុន« មេីលក្មួយយេីងអោយស្រួលបួលប្រយ័ត្ន!!! » និយាយបានប៉ុននេះភរិយាយលោក ចនជុងគុកក៏ត្រឡប់មកវិញល្មម
« អេ៎ ស៊ុងហ៊ុនមកហេីយហេស៎?? ហេីយចុះម្ដាយឯងមិនមកទេឬ?? » ថេយ៉ុង
« មិនបានមកទេបាទ ម៉ាក់ប្រាប់អោយខ្ញុំមកជំនួស ហឹក ហឹក » នាយតូចសេីចបញ្ចេញចង្កូមឡេីងដូចកូនឆ្មាឃេីញកាលណាចង់តែចាប់ញិច
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna