ភាគទី៨ : ខ្មោចលង

919 102 9
                                    

      ទីក្រុងស្រស់ឆេីតឆាយរំលេកដោយភ្លេីងពណ៌ ភាពអ៊ូរអរស្ថិតនៅជុំវិញខ្លួនតែអ្នកកម្លោះសង្ហារបែរជាមានទឹកមុខក្រៀមក្រំទៅវិញ នីគីដេីរប្រៀបដូចមនុស្សគ្មានវិញ្ញាណតែក៏ប្រទាក់ហ្នឹងកម្លោះតូចស៊ូនូដែលស្រវឹងប៉ោឡែដេីរទ្រេតទ្រតពេញផ្លូវទៅវិញ

     « អេ៎ សុំទោសៗ មានអារម្មណ៍ថាផ្លូវដូចជា វិលៗអាមិចទេនេះ » ស៊ូនូរអ៊ូរតិចៗ ស្រវឹងដល់ថ្នាក់ចោទថាផ្លូវមិនត្រង់ហេីយទាំងការពិតខ្លួនឯងដេីរមិនត្រង់ផ្លូវសោះ

     « អត់អីទេៗ » នីគីទប់ស៊ូនូដែលទ្រេតទ្រតឲ្យឈរត្រង់ទេីបនិយាយ
     « អា៎ៗ មុខនេះដឹងតែខូចចិត្តហេីយបានជា ពិបាកមេីលយ៉ាងនេះ!!! » ស៊ូនូចាប់ផ្ទៃមុខសង្ហារផ្ទៀងផ្ទាត់មេីល នីគីបេីកភ្នែកប្លិសៗមនុស្សអីទេីបតែជួបគ្នាតែបែរជាហ៊ានដល់ថ្នាក់នេះ

     « ចាំនូនូកំដរផឹកក៏បាដែរ ម៉ោះ អាឈប់ធ្វេីមុខចឹងទៅអាក្រក់មេីលណាស់ កុំចូលចិត្តពាក់មុខយក្សដូចបងស៊ុងហ៊ុនពេកអី!!! » ស៊ូនូនិយាយបណ្ដេីរអូសដៃនីគីទៅអង្គុយកៅអុីក្បែរបណ្ដេីរ

      « ឯងចង់និយាយពីអី?? ស្រវឹងខ្លាំងចឹង មកជាមួយអ្នកណាឆាប់ទៅផ្ទះវិញទៅ!!!! » នីគី
      « អត់ទេមិនទាន់ចង់ទៅទេ មិនស្រវឹងមិនទៅផ្ទះ!!! » ស៊ូនូ និយាយហេីយក៏ស្រែកកម្មង់ស្រាយកមករកតែ នីគីហាមមិនទាន់សោះ

       « ឯងផឹកទៅ យេីងកំដរ » នីគី

       « អា៎ ខ្ញុំបបួលលោកឯងមកនេះដេីម្បីផឹកជាមួយគ្នា មិនមែនឲ្យមកអង្គុយមេីលទេបេីថាផឹក ផឹកទាំងពីរអ្នក!!កុំតាប៉ែច្រេីនពេក » ស៊ូនូ

       « អឺ ផឹកក៏ផឹក ( មនុស្សស្អីមិនដែលស្គាល់គ្នាផងចាប់ឯងមកផឹកស្រាជាមួយ) » នាយសង្ហារគិតក្នុងចិត្ត តែក៏ហួសចិត្តណាស់ដែល

       « កេីតអីមែនទេបានជាមកផឹក អោយស្រវឹងដល់ថ្នាក់ហ្នឹង?? » នីគី

       « គ្មានអីទេ នៅផ្ទះធុញពេកចេញមកក្រៅដេីរហេីរខ្លះឲ្យស្រឡះខួរក្បាលខ្លះ » ស៊ូនូនិយាយវល់ៗតែនៅអាចស្ដាប់យល់ន័យបាន នីគីងក់ក្បាលព្រោះចម្លេីយនេះក៏មិនខុសគ្នាពីនាយកម្លោះប៉ុន្មានដែល

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now