ភាគទី ១៤ : ប្រច័ណ្ឌហ៎??

1K 93 12
                                    

       Skip***

     
       ដូចសព្វមួយដង ពេលថ្ងៃត្រង់បុគ្គលិកក្នុងក្រុមហ៊ុនតែងតែឈប់សម្រាកសម្រាប់អាហារពេលថ្ងៃរបស់ពួកគេ ប៉ុន្តែថ្ងៃនេះចម្លែកណាស់Ethanនៅអង្គុយឈ្ងោកហ្នឹងឯកសារតាំងពីព្រឹកព្រលឹមរហូតដល់ថ្មេីរនេះនាយនៅមិនទាន់ឈប់សម្រាកទៀត រាងតូចដែរអង្គុយសង្កេតមេីលរាងក្រាសជាយូរក៏ឧទានឡេីងមក

     « អត់ឃ្លានទេហេស៎?? » រាងតូចឈរច្រត់ដៃលេីតុធ្វេីការរបស់នាយក្រាស Ethanសម្លឹងភត្រ្តាតូចក្រមិចបន្ទិចមុនតបមករាងតូចវិញទាំងញញឹម

     « ការងារនៅមិនទាន់ហេីយ អ្នកប្រុសជួយពន្យល់ខ្ញុំបន្ទិចបានអត់?? » លឺរាងក្រាសនិយាយបែបនេះរាងតូចក៏ដេីរទៅក្បែររាងក្រាសមុនអោនមុខទៅជិតមុខនាយethan

      « មិនយល់ត្រង់ណា ក៏ឆាប់សួរមក!!! » Ethanទម្លាក់ប៊ិកចុះបន្ទាប់មកក៏លូកដៃម្ខាងអោបចង្កេះតូចអោយអង្គុយលេីភ្លៅនាយ ចំណែករាងតូចក៏ប្រែជារឹងខ្លួនធ្វេីអ្វីលែងត្រូវ ខួរក្បាលស្រាប់តែគាំងរកពាក្យប្រកែកមិនបាន

      « នែ៎ Ethan លែងៗ!!! ក្នុងក្រុមហ៊ុនមិនមែននៅផ្ទះប្រយ័ត្នមាននាក់មកឃេីញ » ស៊ុងហ៊ុនព្យាយាមបេះដៃនាយក្រាសដែរអោបជាប់មិនព្រមព្រលែង តែមិចហ្នឹងអាចលែងងាយៗចឹងទៅនាយខំអោបឡេីងជាប់ប៉ុណ្ណឹងហេីយ

       « គ្មានអ្នកណាមកឃេីញទេ ពួកគេទៅសម្រាកញុំាអាហារថ្ងៃត្រង់អស់ហេីយ!!! » Ethan និយាយហេីយក៏ទាញប៊ិកមកកាន់ក្នុងដៃវិញបន្ទាប់មកក៏ចាប់ផ្ដេីមធ្វេីការងារខ្លួនបន្ត រាងតូចចង់ទាញដៃនាយងេីបចេញតែនាយកាន់តែរឹតលេីសដេីម ចឹងហេីយមានតែអង្គុយស្ងៀមហ្នឹងឯង

        អង្គុយមួយសន្ទុះទេីបស៊ុងហ៊ុនចាប់ភ្លឹកថារាងក្រាសធ្វេីការងារដោយអត់មានបានសួរខ្លួនបន្ទិចទេ នាយធ្វេីឡេីងដូចការងារនឹងស្រួលណាស់ចឹង ទាំងការពិតបុគ្គលិកធម្មតាច្បាស់ជាធ្វេីមិនបានឬគិតមិនដល់មិនខាន

     
     « ក្រែងលោកឯងថាមិនយល់មិនចឹង?? » ស៊ុងហ៊ុនស្រាប់តែឆ្ងល់ឡេីងមិញ់ប្រាប់ថាមិនយល់អោយជួយពន្យល់ឥឡូវធ្វេីខ្លួនឯងឡេីងផុយ កុំប្រាប់ថាethanបោកកេងបន្លំណា៎!!!

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now