ភាគទី២១ : Romantic 🍯

1.1K 106 15
                                    

       

   «  ឈប់ខឹងហេីយនៅ?? ឬនៅខឹងទៀត?? »
ethan ក្រសោបមុខតូចមកជិតនាយ ស៊ុងហ៊ុនមិននិយាយច្រេីនក៏ដៃស្រវ៉ាទៅអោបរាងក្រាស

   «  មិញ់នេះបងគ្រាន់តែធ្វេីលេងទេ » ethan

   « លែងអីឆ្កួតៗចឹង? ខ្ញុំខ្លាចតែដូចលោកគ្រូពេទ្យនិយាយទេ! » នាយកម្លោះតូចនិយាយទាំងមិនទាន់ព្រលែងពីការអោប ពេលអោបគេទៅមានអារម្មណ៍ថាពិភពលោកនេះដូចជាពេញលេញដល់ហេីយ ពេលគេព្រងេីយកន្តេីយដាក់ពិភពលោកពោរពេញដោយភាពខ្មៅងងឹត

    « អាចចេញដំណេីរបាននៅ?? » រាងក្រាសសួរបន្ទាប់ពីឈប់អស់មួយសន្ទុះ

    « ចាំបន្ទិច សុំអោបបន្ទិចទៀត! » សុខៗរាងតូចក៏ស្រាប់តែមានអារម្មណ៍ប្លែក ញាណរបស់គេដូចជាចង់ប្រាប់ថាអោបគេអោយហេីយទៅ បន្ទិចទៀតលែងបានអោបទៀតហេីយ

    « ហេតុអីថ្ងៃនេះ អោបរិតដូចជាតុកកែចឹង?? ហុឹមអូនមានរឿងអីមែនទេ?? » ethan

   « មិនដឹងទេ ដឹងតែត្រឹមថាចង់អោបបែបនេះទៅបានហេីយ » ស៊ុងហ៊ុន

   « ហា៎ បេីចង់អោបបែបនេះ អោបអោយអស់ចិត្តចុះពេលទៅដល់ផ្ទះលោកយាយត្រូវមានរង្វាន់អោយបងស្ដាប់បានទេ?? » នាយឧទានបណ្ដេីរញញឹមព្រានបណ្ដេីរ អត់មិនបានអោយស៊ុងហ៊ុនវាយដេីមដៃនាយលឺសូរតែឌឹមៗ

    « ចង់បានរង្វាន់អី?? ប្រាប់អោយហេីយស្រួលផ្គាប់ចិត្ត » ស៊ុងហ៊ុន

    « ចង់បានអូន! » រាងក្រាសនិយាយបញ្ឆិតបញ្ឈៀង រាងតូចជ្រួញចិញ្ចេីមបន្ទិចទេីបរាងក្រាសបកស្រាយ

    « អា៎ អូនកុំគិតច្រេីនអី បងនិយាយចោលទេ កុំគិតច្រេីនអីតោះយេីងឆាប់ចេញដំណេីរទៅ

    « ហឺម ទៅក៏ទៅ » រាងតូចញញឹមបន្ទិច Ethan បែរមកផ្ដោតលេីការបេីកបរវិញ ទឹកមុខនាយមិនមែនជាethanពីមុនទេ គេជាheeseung ច្បាស់ណាស់ទឹកមុខរំលេចជាភាពស្ងៀមស្ងាត់នឹងភាពសោកសៅ។

    
      ដំណេីរទៅកាន់ប៊ូសានដែរនៅតាមដងផ្លូវពោរពេញដោយធម្មជាតិភាពស្ងប់ស្ងាត់ម្លប់ត្រជាក់ដែរបានមកពីដេីមឈេីនៅតាមដងផ្លូវ ស៊ុងហ៊ុនបេីកកញ្ចក់ឡានបន្ទិចដេីម្បីទទួលយកខ្យល់បរិសុទ្ធទាំងត្រជាក់ទាំងក្រអូបប្រហេីរនៃផ្កាព្រៃនានា នាយតូចបិទភ្នែកសង្ងំបន្ទិចទេីបស្ទុះចង្អោរ បណ្ដារអោយរាងក្រាសត្រូវឈប់ឡានភ្លាមៗ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now