ភាគទី២៦ : កាច់កសម្លាប់ចោល!

703 109 30
                                    

      « ប៉ាអ្នកណាមកផ្ទះមែនទេ?? » មិនទាន់ទាំងនិយាយបានផុតមាត់ស្រួលបួលផង សំឡេងក្រលួរធំរបស់អ្នកកម្លោះសង្ហារនិគីក៏បន្លឺឡេីងពីក្រោយខ្នងអ្នកទាំងពីរ បណ្ដាលអោយ Heeseung ត្រូវងាកទៅរកប្រភពម្ចាស់សំឡេងភ្លាមៗ!

       « និគី? » ស្នាមញញឹមលេចលេីផ្ទៃមុខសង្ហារ គ្រាន់តែប៉ុននេះនាយក៏អាចមៃដឹងពីពាក្យលោកឪពុកនិយាយអំបាញ់មិញបាត់ទៅហេីយ

       « បងប្រុស? » កែវភ្នែករបស់និគីស្ទេីរតែមិនចង់ជឿជាក់ថាអ្វីដែលកំពុងលេចឡេីងចំពោះមុខជាការពិត នាយខ្ញាំភ្នែកចុះឡេីងបន្ទិចដេីម្បីអោយច្បាស់ថានាយគ្រាន់តែស្រម៉ៃ

       « នេះជាការពិត! ឯងមិនបានស្រវាំងភ្នែកនោះទេ »លោកលីដោយឃេីញអាការ:កូនបែបនេះទេីបគាត់រហ័សលូកមាត់

       « ...... » ដោយមិននិយាយច្រេីននិគីក៏ស្ទុះទៅអោបបងប្រុសដោយក្ដីនឹករលឹក ព្រោះក្នុងការគិតរបស់នាយ នាយមិនដែលគិតថាហុីសុឹងបានស្លាប់នោះទេ ហេីយពេលនេះអ្វីៗក៏បានក្លាយជាការពិត

      « ខ្ញុំនឹកបង! »និគីស្ដីតិចៗ ជាមួយក្ដីរំភេីបបេះដូងនាយចាប់ផ្ដេីមលោតខុសចង្វាក់ គឺវាឌុកដាក់ៗ

      « បងក៏នឹកឯងដូចគ្នា! បានហេីយកុំយំឯងធំពេញកម្លោះហេីយមិនមែនក្មេងមត្តេយ្យទៀតទេ! ហិសៗៗៗ » ហុីសុឹងពោលតិចៗទាំងសេីចដេីមកបណ្ដេីរ

      « ពេលខ្លះមិនចង់យំដូចក្មេងទេតែវាចេះតែហាមមិនបានហ្នឹងណា៎បងប្រុស! ហិសៗ » និគី

      « ហិសៗៗ » បងប្រុសប្អូនប្រុសអោបរិតគ្នាប្រកបដោយក្ដីនឹករលឹក ស្នាមញញឹមដែរបាត់រយ:ពេលជាយូរ គេមិនដែលញញឹមអោយមានក្ដីសុខម្ដងណា៎ឡេីយ អោយតែនិគីគេឃេីញម្ដាយរបស់គេលីយានពេលណាគេចេះតែចង់គេចវេសមិនចង់នៅនិយាយជាមួយ ព្រោះម្ដាយកូនពីនាក់នេះមានសម្ដីមិនសូវត្រូវរ៉ូវគ្នាប៉ុន្មានទេ ទេីបនិគីគេជ្រេីសដេីរចេញឬគេចវេសជាជាងនៅប្រឈមមុខជាមួយម្ដាយខ្លួនយ៉ាងតឹងសរសៃក

         « ពេលបងមិននៅខ្ញុំចង់តែស្រែកអោយលឺខ្លាំងដេីម្បីអោយពិភពលោកនេះដឹងទេ ថាខ្ញុំនឹកបងប៉ុណ្ណា! ហិសៗៗ» និគីព្រមទាំងសេីចដេីមករតិចៗបូករួមជាមួយអារម្មណ៍ញាប់ញ័រ ព្រោះតែនាយកំពុងសប្បាយចឹត្តហ្នឹងវត្តមានរបស់បងប្រុសនាយយ៉ាងខ្លាំង

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now