« ខ្ញុំស្មានតែបងនិយាយពិតមែនខំតែភ័យ » ស៊ូនូ
« បងញុំាបាយអោយរួចសិនទៅ អាលទៅសំអាតខ្លួន នេះពេញមួយថ្ងៃហេីយដែលបងមិនទាន់បានសម្អាតខ្លួន » ស៊ូនូ ដេីរទៅអង្គុយជិតរាងតូចដែរកំពុងប្រេីកម្លាំងដៃមកលេីស្លាបព្រាព្យាយាមដួសអាហារមកញុំាទាំងញ័រតិចៗ« ស៊ូនូ! ផ្ញេីមេីលបងឯងផង យាយត្រូវទៅមេីលអ៊ុំយិមឯងនៅខាងក្រោមកំពុងរៀបចំអាហារម្នាក់ឯងនោះ!
« បាទលោកយាយ » បន្ទាប់ពីស៊ូនូឆ្លេីយទទួលយល់ព្រមរួចលោកយាយគាត់ក៏ចុះពីលេីគ្រែដេីរសំដៅទៅខាងក្រៅ
លោកយាយចេញផុតអាការ:ស្ងៀមស្ងាត់ក៏កេីតលេីរាងតូចម្ដងទៀត នាយតូចទម្លាក់ស្លាបព្រាចុះហាក់ឆ្អែតមួយរំពេច ស៊ូនូងាកមេីលមុខបងតូចខ្លួនប្លិះៗមុនសួរឡេីង« បងឆ្អែតហេីយមែន? តែខ្ញុំទេីបតែឃេីញបងញុំាបានពីរម៉ាត់នឹង? » ស៊ូនូ
« បងលែងឃ្លានទៀតហេីយ ញុំាមិនចូលឆ្អាបណាស់ » លោកព្រះស្មានតែមានរឿងអីធំដុំ? តាមពិតដែរទម្លាក់ស្លាបព្រាចុះឈប់ញុំាដោយសារតែវាមានក្លិនឆ្អាបសោះ!
« ចង់ញុំាអីជូរៗមែនទេ?? » កម្លោះតូចមាឌល្អិតសួរទាំងញញឹមញាក់ចិញ្ចេីមដាក់បងប្រុសខ្លួន
« ហឹុម! ចង់ៗមានអារម្មណ៍ថាជ្រាវទឹកមាត់ណាស់ » រាងតូចធ្វេីមុខជូរព្រមទាំងក្រវីក្បាលបញ្ចេញអាការ:ថាចង់ក្អួត!
« ចឹងតោះ នៅផ្ទះបងជេយ៍ ផ្ទះគាត់សម្បូររបស់ជូរៗណាស់សាកទៅដែរទេ?? » ស៊ូនូ
ពេលស៊ូនូនិយាយចប់ រាងតូចស៊ុងហ៊ុនអង្គុយគិតមួយសន្ទុះទេីបងក់ក្បាលផ្ងក់ៗបញ្ជាក់ថាយល់ព្រម ចំណែកស៊ូនូគ្រាន់តែឃេីញថារៀមច្បងព្រមហេីយ ក៏ទាញរាងតូចចុះពីលេីគ្រែ គ្មានគិតថាគ្នាកំពុងមានផ្ទៃពោះអីទេ តែគិតសប់ៗទៅបានស៊ូនូក៏ល្អដេីម្បីកុំអោយស៊ុងហ៊ុននៅម្នាក់ឯងឯកា ហេីយគេមកនេះក៏ចំពេលល្អទៀតផង! បេីមិនចឹងទេមិនដឹងថាសភាពស៊ុងហ៊ុននឹងទៅជាយ៉ាងណានោះទេ?
យេីងងាកមកមេីលផ្ទះម្ខាងទៀតនៃផ្ទះលោកយាយយ្យុងជីនវិញ គឺជាផ្ទះរបស់លោកយាយផាក ដេីរតែ3-4ជំហានក៏ដល់ទៅហេីយណាមួយព្រោះតែនៅជិតគ្នាផង!
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna