ភាគទី៩ : ........

1K 105 15
                                    


      ពេលព្រឹកក៏ឈានមកដល់ យេីងងាកមកមេីលស៊ូនូ
នឹងនីគីនៅខនដូរឯនេះវិញ គឺថាផ្អេីលអស់សត្វលោកតែម្ដងកាលពីយប់ដូចជាមិនចឹងទេតែពេលព្រឹកឡេីង....

    « សុំទោសដែលស្រែកដាក់លោកមិញនេះយល់ច្រឡំតិចតួច ហេហេ » ស៊ូនូនិយាយសម្លឹងមេីលនីគីដែលឈរជ្រុងម្ខាង ដៃមួយចំហៀងលេីកមកខ្ទប់ភ្នែកជាប់សង្ស័យតែខៀវភ្នែកមិនដឹង
    « ដៃតូចៗទេមិចក៏ធ្ងន់ម្លេស?? អួយជួយគេក្លាយជាទុក្ខឲ្យខ្លួនឯងវិញ ពុទ្ធោរនីគីអេីយនីគី » នីគីពោលបណ្ដេីរអង្អែលភ្នែកបណ្ដេីរ
     « សុំទោសពិតមែនមកពីខ្ញុំភ្ងាក់ផង តែលោកឆាប់ទៅស្លៀកពាក់ទៅ នៅបែបនេះអាក្រក់មេីលណាស់ » ស៊ូនូ
    « អឺ មែនហេីយនិយាយចឹងឯងឈ្មោះអី?? » នីគីឈឺហេីយឆ្លៀតសួរឈ្មោះគេទៀត
    « ខ្ញុំមែន?? » ស៊ូនូចង្អុលមកខ្លួនឯងទាំងឡេឡង់
    « នៅក្នុងបន្ទប់តែពីអ្នកអោយខ្ញុំសួរជំនាងបន្ទប់មែនទេ?? » នីគី
    « ខ្ញុំគិតចឹងដែរតេី បេីលោកអត់បញ្ជាក់ ខ្ញុំឈ្មោះស៊ូនូ ហេីយចុះលោកវិញនោះ?? » នាយតូចតបដោយស្នាមញញឹមទោះស្ដាប់ទៅដូចជាពាក្យឌឺដងក៏ដោយ

    « មិនបាច់ចង់ដឹងទេ....
    « អេឡប់ៗ អីចឹង?? សួរឈ្មោះខ្ញុំបាន ខ្ញុំក៏ប្រាប់ហេីយ មិចបានជាខ្ញុំសួរឈ្មោះលោកមិនឆ្លេីយ?? » ស៊ូនូក្ដៅស្លឹកត្រចៀកឆេវបេីអាចចង់ដាក់ភ្នែកមួយចំហៀងទៀតអោយខៀវទាំងសងខាងតែម្ដង

    « ក៏មកពីមិនចង់ប្រាប់ហ្នឹងហេីយ.....
    « ចង់សុីមួយដៃទៀតមែន??

     « អាបានហេីយៗ ប្រាប់ក៏បាន យេីងឈ្មោះនីគី  អូយ៎ខៀវភ្នែកហេីយទេដឹង?? យេីងទៅហេីយ » នីគីដេីរចេញទៅទាំងអង្អែលភ្នែកមិនឈប់ ប្រហែលឈឺខ្លាំងហេីយមេីលទៅឯស៊ូនូនោះវិញដៃតូចៗទេតែខ្លឹមមិនធម្មតា
    
      មិនយូរប៉ុន្មាននីគីក៏ត្រឡប់មកវិញដោយមានខោរអាវត្រឹមត្រូវមេីលចូលភ្នែកបន្ទិច មកដល់ភ្លាមនីគីប្រគល់កន្សែងហ្នឹងខោរអាវឲ្យទៅស៊ូនូដេីម្បីឲ្យនាយតូចទៅងូតទឹកម្ដង
      « អរគុណលោក!!! » រាងតូចញញឹមព្រមទទួលយករបស់ក្នុងដៃនីគីមកកាន់មុនសំដៅទៅបន្ទប់ទឹកដេីម្បីសម្អាតខ្លួនបាត់ទៅ  មួយសន្ទុះទេីបស៊ូនូត្រឡប់មកវិញ នាយតូចញញឹមអឹមអៀនខ្មាស់គេបន្ទិចក្រែងចិត្តគេបន្ទិច មិនអោយក្រែងចិត្តយ៉ាងបេីគេខំជួយព្រឹកឡេីងដាក់គេឡេីងខៀវភ្នែកមួយចំហៀងបាត់!!!!

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now