ភាគទី៣១

673 108 17
                                    

  

      ‹ ចាប់ផ្ដេីមពេលណា៎ ប្រាប់ខ្ញុំបាន សហការរីករាយក្នុងការបំពេញផែនការ ហិសៗៗ › ស៊ូយ៉ុនពោលចប់ក៏សេីចដេីមក៏តិចៗ មុនចាកចេញទៅព្រោះនាងក៏ដូចជាចេញពីហុីសុឹងយូរគ្រាន់បេីហេីយ

      ‹ ហិស! នាងម្នាក់នេះក៏មិនធម្មតាដែរ! ឯងគិតខុសហេីយហុីសុឹងដែលយកនាងមកនៅក្បែរខ្លួន ›លីយានសេីចក្នុងន័យសេីចចម្អកអោយរាងក្រាស បន្ទិចនាងក៏ចាកចេញទៅខាងក្រៅដែលទៅ

        យេីងងាកមកមេីលអ្នកនៅខាងក្រៅឯនេះវិញ រាងក្រាសហុីសុឹងខំតាមស្វែងរកស៊ូយ៉ុនគ្រប់កន្លែងប៉ុន្តែមិនបានឃេីញសូម្បីតែស្រមោលរបស់នាង!

       ‹ ហុីសុឹង?? បងកំពុងធ្វេីអ្វីនឹង? › ក្រមុំរូបស្រស់ផ្ដេីមសួរប្រកបដោយស្នាមញញឹមស្រស់ប្រឹមប្រិយ អ្នកណាឃេីញហេីយក៏លង់ស្រឡាញ់នាងដែល

       ‹ អរ! គ្មានអ្វីទេបងកំពុងតែរកអូននឹងហេីយបាត់ទៅណាមិចក៏យូរម្លេះ? ហុឹម? › នាយស្រដីបណ្ដេីរទាញចង្កេះស៊ូយ៉ុនមកអោបតិចៗបណ្ដេីរ បណ្ដារអោយអ្នកខ្លះនៅម្ដុំនេះរមួលតែម្ដង

       ‹ ហូយ បងធ្វេីស្អីមិនខ្មាស់ភ្ញៀវទេឬ?? › ថ្ពាល់នាងប្រែជាក្រហមតិចៗ ព្រោះឥឡូវនេះនាងកំពុងអៀនយ៉ាងខ្លាំងជាមួយទង្វេីរបស់ហុីសុឹង

       ‹ មានអ្វីត្រូវខ្មាស់? មិនយូរមិនឆាប់យេីងក៏រៀបការក្លាយជាប្ដីប្រពន្ធដដែល តែខ្មាស់តែពេលនេះបានហេីយ ពេលធ្វេីអីផ្សេងកុំខ្មាស់បងអី! › ហុីសុឹងវាចារដោយសម្ដីព្រាននារី

       ‹ បងនិយាយអីនឹង? មិនខ្មាស់មាត់ខ្លួនឯងទេឬ?? › ស៊ូយ៉ុន

       ‹ បងមិនចេះខ្មាស់ទេ! › ហុីសុឹង

       ‹ ឆ្កួតឡប់មែន! ហឺុយ មិននៅជាបងមួយទេ! › បន្ទាប់ពីពោលហេីយនាងក៏វាយដេីមដៃនាយក្រាសប៉ុន្មានដៃមុនចាកចេញទៅបាត់ជាមួយការអុឹមអៀន

        កន្លងទៅជាច្រេីនម៉ោងកម្មវិធីភ្ជាប់ពាក្យរបស់ហុីសុឹងជាមួយស៊ូយ៉ុនក៏បានចប់សព្វគ្រប់ ឯភ្ញៀវកិត្តិយសក៏បានត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួន យេីងងាកមកមេីលនៅក្នុងផ្ទះវិញ ពេលនេះហុីុសុឹងនាយក៏បានឡេីងមកសម្រាកនៅបន្ទប់នាយហេីយ នៅឡេីយតែលីយាននាងមិនទាន់បានទៅសម្រាកនៅឡេីយ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now