ភាគទី៣៨ : ដោះលែងគេទៅ

1.2K 115 32
                                        


       ‹ បងហុីសុឹង! ជួយខ្ញុំផងបងទេជាអ្នកជួលខ្ញុំទេ › ស៊ូនូរត់ទៅក្រោយផែនខ្នងហុីសុឹងដេីម្បីរត់គេចពីក្រសែភ្នែករបស់បងប្រុសតូចខ្លួន

       ‹ ហ្ហឺស ជួល? › ស៊ុងហ៊ុនស្រែកឡេីងទាំងហួសចិត្ត ជួលតេីមានន័យថាយ៉ាងមិច??

       ‹ ត្រូវហេីយ គឺបងហុីសុឹងជួលខ្ញុំអោយមកជួយមេីលថែបង មុនគាត់ចាកចេញពីរថ្ងៃគាត់បានខលអោយខ្ញុំមកទីនេះ! › ស៊ូនូរហ័សបកស្រាយ ព្រោះមុននឹងក្រោយក៏ពិតនឹងត្រូវបានលាតត្រដាងដដែល

        ‹ ហុីសុឹង?? ចឹងបានន័យថាអ្នកគ្រប់គ្នាសុទ្ធតែដឹង ចុះហេតុអីបានជាកុហក់ខ្ញុំ?? ហេតុអីធ្វេីអោយខ្ញុំយំស្ទេីរឆ្កួត សប្បាយណាស់មែនអត់?? › ស្ដីចប់រាងតូចចាប់ផ្ដេីមបោះជំហ៊ានចូលទៅក្នុងផ្ទះយ៉ាងលឿន ដំណេីរក៏លឿនទឹកភ្នែកក៏ស្រក់ចេញមកមានអារម្មណ៍ថាខ្លួនឯងល្ងង់ខ្លាំងបំផុតហេីយ

         ‹ ស៊ុងហ៊ុន! កូនប្រញាប់ទៅណា? មកនិយាយជាមួយម៉ាក់សិនមក › ស្ថានការវីវក់ចាប់មិនឈ្នះ រាងតូចមិនបញ្ឃប់ដំណេីរខ្លួននោះទេ បន្ទិចទេីបឃេីញហុីសុឹងរត់តាមពីក្រោយ

         ‹ លោកបង? មានរឿងអីមែនទេ?? › លោកស្រីរីនឃេីញដូចនេះទេីបប្រញាប់សួរលោកលី ប៉ុន្តែលោកបែរជាក្រវីក្បាលសឹងដាច់ក៏ព្រោះលោកមិនដឹងដូចតែគ្នា

          ‹ មានរឿងអីចេះកូនៗអស់នេះ! › លោកស្រីក្រវីក្បាលហួសចិត្ត បន្ទាប់មកទេីបគាត់ចេញដំណេីរមកខាងក្រៅដេីម្បីហៅមនុស្សមករៀបចំផ្ទះ

           យេីងងាកមកមេីលហុីសុឹងជាមួយស៊ុងហ៊ុនឯនេះវិញ ស្រួលបោកតែមិនស្រួលលួង ព្រោះថារាងតូចពេលនេះខឹងដាច់ក្បាលដាច់កន្ទុយ

           ‹ គិតថាខ្ញុំជាមនុស្សល្ងង់ណាស់ហេស? បានជាបង្វេីលក្បាលខ្ញុំថ្នាក់នេះ?? ហុឹកៗៗ ខ្ញុំស្អប់លោកដឹងទេថាខ្ញុំស្អប់លោកៗ › ស៊ុងហ៊ុនស្រែកខ្លាំងៗព្រមទាំងព្យាយាមបេះដៃមាំកុំអោយមកអោបខ្លួនបាន

           ‹ បងសុំទោស! បងមិនចង់កុហក់នោះទេ បងធ្វេីបែបនេះព្រោះបងគិតពីសុវត្តិភាពអូនខ្លាំងជាង! › ហុីសុឹង កាន់តែបកស្រាយរាងតូចកាន់តែមិនស្ដាប់ ស៊ុងហ៊ុនពេលនេះគេគិតថាងាកទៅខាងណាក៏ត្រូវគេបោក ល្ងង់ៗៗ ល្ងង់បំផុតហេីយ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now