‹ បាទ ខ្ញុំនិគី! › កម្លោះមាឌខ្ពស់សង្ហារតបដោយអាការ:អៀនតិចៗ ចំណែកស៊ូនូក៏ដូចគ្នាព្រោះចេះតែនឹកឃេីញដល់ពេលដែលនាយជាមួយនិគីជួបគ្នាដំបូង
‹ សុំទោសរឿងកាលពីលេីកមុនផងណា៌ › ស៊ូនូញញឹមស្រាលៗពោលពាក្យសុំទោសទៅកាន់មនុស្សប្រុសចំពោះមុខ
‹ អរ! មិនអីទេខ្ញុំមិនបានយកវាមកដាក់ក្នុងចិត្តទេ! › អ្នកដែលត្រូវបានគេពោលពាក្យសុំទោសក៏រហ័សប្រកែកយ៉ាងលឿនព្រោះនាយមិនបានយកវាមកដាក់ក្នុងចិត្តស្រាប់ទៅហេីយរឿងប៉ុនៗនឹងបំភ្លេចវាចោលទៅ‹ ដល់វគ្គគេបោះបាច់ផ្កាហេីយមែនទេ?? › ស៊ូនូងាកមុខទៅកាន់ឆាកកូនកម្លោះទាំងពីរ
1.2.3 បាច់ផ្កាត្រូវបានបោះឡេីង អ្នកខាងក្រោមកំពុងនាំគ្នាចាំទទួលបាច់ផ្កាទាំងស្នាមញញឹមបិទមាត់មិនជិត ឯបាច់ផ្កាតម្រង់ទៅកាន់ខេល៍ដែលឈរក្បែរនេះ នាយឈរធ្វេីភ្នែកឡិកឡក់ស្របពេលបាច់ផ្កាកំពុងស្ថិតក្នុងម្រាមដៃរបស់ខ្លួន
‹ ស្អីចេះ! › ខេល៍ស្ដីម្នាក់ឯងស្រាលៗ បូករួមជាមួយការហួសចិត្ត
‹ វាគ្មានស្អីទេ មកពីឯងវាជិតដល់គូរទេដឹង?? › ជុងស៊ុកមាត់ឆ្កែ អោយតែនៅជិតខេល៍មិនដឹងជាយ៉ាងមិចចូលចិត្តញ៉ោះនាយកម្លោះម្នាក់នេះម្លេះ?
‹ ឡប់មែនហេីយ! មិនរករឿងខ្ញុំមួយថ្ងៃបានអត់?? › ខេល៍សម្លក់នរ:ជុងស៊ុកបន្ទិចមុនដេីរចេញទៅជាមួយបាច់ផ្កាក្នុងដៃ
‹ យេីងគ្រាន់តែនិយាយតាមការជាក់ស្ដែង! គឺគេនិយាយថាចាប់បានបាច់ផ្កានឹងជិតដល់គូរ! › មិនអោយចាញ់ខេល៍ នាយនេះខំស្រែកកន្លោងកាត់ហ្វូងមនុស្សដែលនៅទីនេះត្រៀបត្រាទាំងមិនខ្មាស់អៀន
‹ បានហេីយជុងស៊ុក មកថតរូបជុំគ្នាសិន រឿងខេល៍ ចាំដោះស្រាយគ្នាតាមក្រោយទៅ! › លោកស្រីរីន
‹ បាទម៉ាក់ › ជុងស៊ុកក៏ប្រញាប់សំដៅទៅកន្លែងថតរូបវិញ
‹ ស៊ូជី! ខិតទៅខាងនោះបន្ទិចទៅ កុំជ្រៀតជ្រែក › ជេយ៍ទាញសូជីចេញបន្ទិចមុនជ្រៀតខ្លួនចូលចន្លោះជុងវ៉ុនកំពុងឈរ
![](https://img.wattpad.com/cover/362073862-288-k760448.jpg)
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna