ព្រឹកថ្ងៃថ្មី***
ធម្មជាតិព្រៃព្រឹក្សានឹងពួកសត្វបក្សាបក្សីងេីបឡេីងបំពេញតួនាទីផ្សេងៗរៀងៗខ្លួន សូរិយាក៏ចេះតែងេីបខ្ពស់ឡេីង យេីងក្រលែកមកមេីលក្រុមកម្មករដែរធ្វេីការងារអោយចម្ការរបស់លោកយាយយ្យុនជីនចុះ ពួកគេម្នាក់ៗហាក់កំពុងស្វិតស្វាញណាស់ចំពោះមុខនាទីរៀងៗខ្លួន ។
ស៊ុងហ៊ុនថ្ងៃនេះប្លែកភ្នែកណាស់ រាល់ព្រឹកធ្លាប់តែពាក់អាវធំក្រវ៉ាត់ក រាល់ព្រឹកក៏ត្រូវជិះឡានទៅធ្វេីការស្ទះចរាចរណ៍សឹងរាល់ព្រឹក ពេលទៅដល់ក្រុមហ៊ុនក៏ត្រូវអង្គុយសម្ងំធ្វេីឯកសារម្នាក់ឯង តែអីឡូវគេប្លែកគ្រប់យ៉ាងក្រោកព្រឹកឡេីងលឺតែសំឡេងសត្វព្រៃយំ ទេសភាពត្រជាក់ភ្នែកបង្កជាភាពស្រស់បំព្រងខ្លាំង ដល់អ្នកកម្លោះតូចមិនធ្លាប់មានពីមុនមក។
ស្រឡះខ្លួនស្រស់ស្រាយ Sunghoon and Ethan គេមេីលទៅគឺធម្មតាខ្លាំងណាស់ សមញ្ញៗ ពាក់អាវយឺតខាងក្នុង ពាក់អាវការូដៃវែងខាងក្រៅព្រមទាំងមានមួកមួយផងដែរ
« យេីងមកទីនេះដេីម្បីធ្វេីការងារ មិនមែនមកទំនេរដេកលេងចោលនោះទេ! » កម្លោះតូចស៊ុងហ៊ុននិយាយហេីយក៏ហុចចបអោយទៅethan
« លោកត្រូវជំរះស្មៅក្រោមគល់ ដេីមក្រូចនេះអោយអស់បន្ទាប់មកកាប់ដីដេីម្បីដាក់ជី ស្ដាប់បានទេ? » ស៊ុងហ៊ុន
« បាទ ប្រពន្ធសម្លាញ់! » លឺបែបនេះភ្លាមរាងតូចមានប្រតិកម្មតែម្ដងនាយតូចរហ័សយកដៃខ្ទប់មាត់រាងក្រាសជាប់ គឺថានៅទីនេះសុទ្ធតែកម្មករនិយាយស្ដីអ្វីអោយគិតផង ដឹងតែថាស៊ុងហ៊ុនអៀន?
« នែ និយាយស្ដីអោយស្រួលបួល ខ្ញុំមិនទាន់បានរៀបការជាមួយលោកទេ ប្រយ័ត្នខ្ញុំទះបែកមាត់ទៅ! » ស៊ុងហ៊ុន
« កាចម្លេះ? លេងជាមួយតិចតួចលែងបានហេីយហ៎? » ហុីសឹុង
« មិនបាន! ធ្វេីការទៅ » បញ្ជារគេនៅមិនគ្រប់នៅឆ្លៀតសម្លក់នាយក្រាសទៀត
« លោកប្រុសខាងនោះនិយាយជាមួយអ្នកប្រុសតូចថាមិចមិញនេះ?? » អ៊ុំចនស្ដីឡេីង គាត់ជាកម្មករមានវ័យយចំណាស់ជាងគេហេីយក៏ជាអ្នកមេីលការខុសត្រូវក្នុងចម្ការនេះផងដែរ
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna