ភាគទី២៣ : កុំនិយាយពាក្យនោះម្ដងទៀត!

660 89 13
                                    


   
      2សប្ដាហ៍ក្រោយ~

       ពេលវេលាពិតជាដេីរលឿនមែនទេនព្រិចបេីកៗ 2សប្ដាហ៍បាត់ទៅហេីយ លឿនខ្លាំងណាស់លឿនដល់ថ្នាក់ទំនាក់ទំនងល្អៗរវាងហុីសុឹងហេីយនឹងស៊ុងហ៊ុនវាហាក់បីដូចមានរយ:ដ៏ខ្លីមួយ

       Sunoo ចុះពីឡានរត់សម្ដៅទៅក្នុងផ្ទះទាំងសប្បាយអរ រត់ស្ទេីតែដួលទៅហេីយ ហេីយមកលេីកនេះក៏គ្មានអ្នកណាបង្ខំដែរ តែហេតុតែនឹកបងប្រុសធ្លាប់តែរអ៊ូស្ដីអោយព្រឹកល្ងាច ដល់ពេលស្ងាត់មាត់បងប្រុសចឹងក៏ចេះនឹកដែរ

   « បងស៊ុងហ៊ុន! អូហូ!មិននឹកប្អូនប្រុសបន្ទិចទេហ៎?? អន់ចិត្តណាស់នៀក » ស៊ូនូវាចាចប់ក៏ស្ទុះទៅអោបបងប្រុសឡេីងណែនជាប់

    « មានអីត្រូវនឹកឯង? ឯងជាសង្សារបងមែនទេ?? » ស៊ុងហ៊ុនពោលបណ្ដេីរបេះដៃស៊ូនូដែរអោបជាប់បណ្ដេីរ និយាយរួចដូចតុកកែចឹង

    « ចាំតែសង្សារមែន បាននឹកបងបាន » ស៊ូនូ

    « អឺៗបងនិយាយលេងទេ តែលែងបងសិនទៅពិបាកដកដង្ហេីមណាស់! » បន្ទាប់ពីស៊ូនូព្រមព្រលែងខ្លួនហេីយស៊ុងហ៊ុនក៏ព្រលែងខ្យល់មួយដង្ហេីមធំ

    « លោកយាយ! នឹកណាស់! មាននឹកចៅម្នាក់នេះខ្លះទេ ចំណែកចៅវិញនឹកលោកយាយខ្លាំងណាស់ ហឹកៗៗ » ស៊ូនូ

     « នឹកណាស់ នឹកខ្លាំងណាស់ យាយគិតប្រហែលឯងមិននឹកយាយទេបានមិនដែលមកលេងយាយបែបនេះ! » លោកយាយ

      « មានឯណាលោកយាយ មួយរយ:មុននោះរវល់ការងារខ្លាំងណាស់ត្រូវបងស៊ុងហ៊ុនជេរស្ពឹកមុខរាល់ថ្ងៃ ប៉ុន្តែឥឡូវចៅទំនេរហេីយ ចៅហ្នឹងនៅទីនេះអោយបាន1ឆ្នាំតែម្ដង! » ស៊ូនូសេីចលិបភ្នែកបាត់ បន្ទាប់មកក៏ចូលទៅអោបលោកយាយយ៉ាងកក់ក្ដៅ

       « នៅយូរប៉ុណ្ណាក៏បានយាយមិនថាអីទេ នាងយិមជូនស៊ូនូទៅបន្ទាប់គេទៅ » គាត់ងាកមកនិយាយជាមួយអ៊ុំយិមរួចក៏ងាកមកបន្តជាមួយចៅប្រុសពៅ

       « ទៅងូតទឹកសិនទៅណា៎ ល្ងាចហេីយអាលមកញុំាអាហារជុំគ្នា » លោកយាយ

       « បាទលោកយាយ ចឹងចៅសុំទៅសិនហេីយបាទ » តបជាមួយលោកយាយខ្លួនហេីយ ស៊ូនូក៏ងេីបវឹងទៅតាមអ៊ំយិមដេីម្បីទៅបន្ទប់ខ្លួនបាត់ទៅ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now