ភាគទី១៩ : គិតថាម៉ាក់មិនដឹងឬ??

742 95 7
                                    

      « អូហូរ កំណាចដល់ថ្នាក់នឹងផងហេស៎ » រាងក្រាសធ្វេីជាបេីកភ្នែកធំហាក់ភ្ងាក់ផ្អេីល តែនាយដឹងច្បាស់ណាស់ថាស៊ុងហ៊ុនមិនហ៊ានទេ
    
      « កុំនិយាយច្រេីនអត់ប្រយោជន៍ ឆាប់ចេញឡានទៅយប់ជ្រៅហេីយខ្លាចម៉ាក់បារម្ភ » ស៊ុងហ៊ុនលេីកចិញ្ចេីមដៃផ្អោបចូលគ្នាមុខមេីលមិនយល់ សង្ស័យតែធុញថប់ក្នុងអារម្មណ៍ក៏មិនដឹង

      « អូខេចឹងក៏បាន » ឧទានចប់ ethan ក៏ប្រញាប់បញ្ឆេះឡានដេីម្បីប្រញាប់ធ្វេីដំណេីរទៅវិមានវិញ តែនៅយូរខ្លាចតែស៊ុងហ៊ុនងរ

         យប់កាន់តែជ្រៅអាកាសធាតុកាន់តែចុះត្រជាក់ផ្លូវត្រឡប់ទៅវិមានផាកវិញហាក់បីដូចជាស្ងាត់ខុសធម្មតាក៏ព្រោះទីនេះត្រូវជិះឆ្លងកាត់ព្រៃបន្ទិចទេីប ទៅដល់វិមាន ឡានពណ៌ខ្មៅរលេីបជិះក្នុងល្បឿនសមល្មម បេីយេីងទៅមេីលសភាពក្នុងឡានវិញ ស៊ុងហ៊ុនលង់លក់បាត់ នៅឡេីយតែethanដែរនៅកែវភ្នែកថ្លាមុតព្យាយាមសម្លឹងទៅទៅមុខ

          កំពុងតែផ្ដោតទៅលេីការបេីកបរ ឡានក៏ត្រូវឈប់ងក់ដោយមិនបានព្រៀងទុក រាងក្រាសកាន់ចង្កូតឡានទាំងលេីកចិញ្ចេីម ចំណែករាងតូចក៏ត្រូវភ្ញាក់ពីដំណេកឃេីញបែបនេះរាងតូចក៏រាងឆ្ងល់បន្ទិចទេីបពន្លឹកវាចារសួរអ្នកម្ខាងទៀត

        « កេីតអីឬ?? » ស៊ុងហ៊ុន

        « បងមិនដឹងទេ តែប្រហែលជាមានបញ្ហាហេីយទុកបងជាអ្នកចុះទៅមេីល » ថាហេីយរាងក្រាសក៏ប្រញាប់ចុះទៅដោះស្រាយបញ្ហា

        មេីលបានបន្ទិច ethan ក៏រកឃេីញបញ្ហាចោទដែរធ្វេីអោយឡានរលត់ មិនបង្អង់យូរនាយក៏ប្រញាប់ជុះជុលវាទាំងប្រញាប់ប្រញាល ព្រោះនៅកណ្ដាលព្រៃបែបនេះមិនល្អទេ គ្រោះថ្នាក់អាចនៅជិតបង្កេីយក៏ថាបាន!!!

         មិនប៉ុន្មាននាទីឡានក៏ត្រូវជុះជុលរួចរាល់ រាងក្រាសរហ័សរៀបចំរបស់របរទុកដាក់វិញ បម្រុងឡេីងឡានបន្តដំណេីរទៅហេីយ តែក៏មានម៉ូតូធំចំនួន1គ្រឿងដែរមានគ្នា2នាក់មាឌធំក្បាលត្រងោលបេីកមកឈប់ក្បែរឡាននាយ

          ស៊ុងហ៊ុនក្រលែកទៅឃេីញបុរសម្នាក់ក្នុងចំណោម2នាក់ដកកាំភ្លេីងចេញមក នាយសែនស្លុតចិត្តទេីបស្រែកប្រាប់Ethan ដែរនៅខាងក្រៅតែហួសពេលបាត់ទៅហេីយ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now