‹ ដាក់ខ្សែក្រវ៉ាត់ផង! › ចូលមកដល់ក្នុងឡានភ្លាមបុរសនោះស្រែកប្រាប់រាងតូចតិចៗ ស៊ុងហ៊ុនប្លែកចិត្តបន្ទិច ចាប់ជំរិតអីទ្រង់បារម្ភសម្បេីមម្លេះ? ឯសំឡេងក៏ស្រដៀងផងដែល‹......... › រាងតូចព្រមដាក់ខ្សែរក្រវ៉ាត់បន្ទាប់មកក៏ចាប់ផ្ដេីមសង្កេតទៅមុខរបស់នោះ គឺមានអារម្មណ៍ថាប្រហែលៗ មិចក៏មិនដឹង
បុរសនោះបន្តបេីកឡានដោយមិនបាននិយាយអ្វីនោះទេ សភាពស្ងាត់រហូតដល់ រាងក្រាសងាកទៅឃេីញរាងតូចគេងលក់បាត់ទៅហេីយ ទេីបទាញទម្លាក់កៅអុីអោយផ្ដេកបន្ទិចងាយស្រួលដល់ការគេងរបស់រាងតូច
ហុីសុឹងឈប់ឡានទៅកៀនផ្លូវបន្ទិចទេីបទាញក្រណាត់លេីផ្ទៃមុខចេញ នាយងាកមកសម្លឹងរាងតូចរួចទាញម្រាមដៃបែកសរសៃរវាមមកអង្អែលលេីពោះរាងតូចជាមួយស្នាមញញឹម
‹ ប៉ាសុំទោសណា៌ដែលទៅចោលឯងយូរយ៉ាងនេះ! អូនក៏ដូចគ្នា! សឺត! › នាយក្រាសអោនទៅថ្ពាល់ប៉ោងរាងតូចថេីរៗមកងាកមកបន្តការបេីកបរបន្តទៀត
ប្រហែលម៉ោង8:30នាទីរាងក្រាសក៏ធ្វេីដំណេីរមកដល់កូនផ្ទះតូចមួយ វាអាចតូចសម្រាប់ ហុីសុឹងប៉ុន្តែវានឹងធំសម្រាប់អ្នកផ្សេង
នាយលេីកបីកាយរាងតូចសំដៅបន្ទប់ដែលរៀបយ៉ាងស្អាតបាតមានរបៀបស្រាប់ មុនដាក់អោយរាងតូចគេងលេីពូកថ្នមៗ បន្ទាប់មកក៏ឈរក្រវីក្បាលហួសចិត្ត គេងនេះគឺគេងលក់ពិតមែន!
‹ ហុឹម! › ឃេីញស៊ុងហ៊ុនបម្រាស់ទេីបនាយរហ័សទាញភួយមកដណ្ដប់អោយរាងតូចយ៉ាងមានរបៀប រួចក៏ដោះអាវដែលប្រឡាក់ឈាមរបស់ខ្លួនយកទៅចោលរួច ទាញកន្សែងសំដៅទៅបន្ទប់ទឹកបាត់ទៅ
ប្រហែល20នាទីក្រោយរាងក្រាសក៏ត្រឡប់ពីបន្ទប់ទឹកវិញ ដោយស្លៀកពាក់រួចជាស្រេច តែអ្វីដែលជាបញ្ហាធំនោះ គឺស៊ុងហ៊ុនភ្ងាក់ពីគេងហេីយ តេីនឹងមានអ្វីកេីតឡេីង? ហឺសគ្រាប់បែកបរិមាណូនឹងផ្ទុះក្នុងរយ:5វិនាទីបន្ទាប់
‹ Lee Heeseung ប្រុសចង្រៃអ្នកណានាំខ្ញុំមកទីនេះ?? › រាងតូចស្ទុះងេីបទាំងក្ដីក្រោធពេញខ្លួន
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna