ភាគទី៦ : កូនធ្វេីទុកមែនទេបានជាចង់ក្អួត??

889 74 3
                                    

      Park Group**

     សំណង់អាគារខ្ពស់ត្រដែតឈរចំកណ្ដាលទីក្រុងដ៏ធំល្វឹងល្វេីយ Park Group ជាក្រុមហ៊ុនផលិតស្រាក្រហមធំជាគេក្នុងប្រទេសហ្នឹងមានភាពល្បីល្បាញខ្លាំងមិនមែនត្រឹមតែក្រុុមហ៊ុនផលិតស្រាក្រហមទេតែគ្រួសារនេះនៅមានក្រុមហ៊ុនច្រេីនផ្នែកទៀតទូរទាំងប្រទេសគួរឲ្យកោតសរសេីរណាស់បេីទោះបីជាមានតែម្ដាយហ្នឹងកូនក៏ពិតមែនប៉ុន្តែសមត្តភាពគ្រប់គ្រងរបស់នាយតូចជាមួយម្ដាយក៏មិនធម្មតាដែរ!!

     មិនប៉ុន្មានផងឡានរបស់ស៊ុងហ៊ុនហ្នឹងហុីស៊ុងក៏បានមកដល់ក្រុមហ៊ុននេះល្មម ហុីស៊ុងប្រញាប់ចុះពីឡានយ៉ាងរហ័សដេីម្បីបេីកទ្វារឡានជូនម្ចាស់តូច

    « អញ្ជេីញចុះបាទ!!! » ហុីស៊ុងទាញទ្វារឡានឧទានឡេីងទាំងញញឹមស្រស់ប្រិមប្រិយ៍
    « អរគុណ!! » ស៊ុងហ៊ុនពោលឡេីងតែសម្លក់មិនដាក់ភ្នែក ហុីស៊ុងត្រឹងបន្ទិចព្រោះមានអារម្មណ៍ចំឡែកចិត្តខុសធម្មតា ដែលត្រូវឲ្យអ្នកដេីរចូលមុនបានបន្ទិច នេះស្ដីឲ្យតែម្ដង
     « Ethan លោកឯងចង់ឈរដល់ណាទៀត?? ចង់ធ្វេីជាសន្តិសុខយាមជំនួសការងារក្នុងក្រុមហ៊ុនមែនទេ?? » ស៊ុងហ៊ុនស្ដីយកៗ កាចឆ្នាស់មិនណយទេ បែបនេះត្រូវបំបាក់ហេីយមេីលទៅ
     « បាទ មិនចង់ធ្វេីសន្តិសុខទេព្រោះចង់នៅក្បែរអ្នកប្រុសតូចច្រេីនជាង!!! » រាងក្រាសនិយាយបណ្ដេីរទឹកមុខឌឺដងបណ្ដេីរស៊ុងហ៊ុនខ្នាញ់ណាស់តែធ្វេីអីគេមិនបានព្រោះមាឌគេធំជាង!!!
    « បានហេីយ ខ្ញុំមិនចង់ឈ្លោះច្រេីនជាមួយលោកឯងទេ ឆាប់ចូលមកខ្ញុំត្រូវណែនាំលោកឲ្យគ្រប់គ្នាបានស្គាល់ផង!!! » រាងតូចថាហេីយក៏ដេីរចូលមុនបាត់ ចំណែករាងក្រាសក៏ចូលទៅតាមក្រោយ បេីទឹកមុខវិញញញឹមញញែមព្រោះបានញ៉ោះគេ
    
     « អ្នកទាំងអស់គ្នា!!! ថ្ងៃនេះខ្ញុំណែនាំបុគ្គលិកថ្មីហេីយ ក៏ត្រូវជាលេខារបស់ខ្ញុំដូចគ្នា គេឈ្មោះ Ethan » ស៊ុងហ៊ុន
     « សួរស្ដីខ្ញុំឈ្មោះ Ethan រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នា » កែវភ្នែករាប់គូរសម្លឹងមករាងក្រាសដោយការឆ្ងល់ ពិសេសបុគ្គលិកស្រីៗតែម្ដងពួកនាងឆ្ងល់ថាមិចបានរាងក្រាសសង្ហារអីយ៉ាងនេះ??

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now