ភាគទី៥

986 86 12
                                    

 
         Next day****

     អាគារខ្ពស់ៗឈរត្រដែតបង្អួតរាងចំកណ្ដាលទីក្រុងសេអ៊ូលដ៏សុីវិល័យមួយនេះ ក្នុងនោះក៏មានក្រុុមហ៊ុន របស់ជេយ៍ ផាក ផងដែរ
   
    « អ្នកណាថាបងស្រឡាញ់ អាក្មេងម្នាក់នោះ?? » ជេយ៍ក្នុងដៃអោបស្រីស្នេហ៍ជាប់មុនឧទានប្រាប់នាង ស្រីស្រស់ញញឹមបានចិត្តទោះជាមិនប្រាកដក្នុងខ្លួនក៏ដោយ

    « ហេតុអីមេីលទៅស្និតស្នាលម្លេស?? បងនិយាយ កុហក់ទេដឹងហុឹម?? » យ៉ុនជី ស្រីស្រស់បង្ហាញចរិកងក់ងរហាក់មិនពេញចិត្តចំពោះការដែលនាយក្រាសនេះទៅមានភាពស្និតស្នាលជាមួយជុងវ៉ុនបែបនេះ
    « គ្រាន់តែធម្មតាប៉ុណ្ណោះ អូនមិនបាច់គិតច្រេីនទេ »ជេយ៍ញញឹមខិលមុនពេលបង្ខិតផ្ទៃមុខខ្លួនឲ្យចូលកាន់តែជិតបបូរមាត់ស្រីស្រស់
   
     ក្រាក****

   ទ្វារផ្ដេីមបេីកឡេីងដោយដៃតូច បង្អាក់អស់សកម្មភាពរបស់អ្នកទាំងពីរ កាយតូចប្រែជារឹងធ្វេីអ្វីលែងត្រូវសូម្បីខួរក្បាលពេលនេះក៏លែងដំណេីរការទៀតដែរ
ចំណែកជេយ៍ក៏បង្ហាញផ្ទៃមុខមិនពេញចិត្តចំពោះទង្វេីរបស់រាងតូចដែរ
   « ចូលមកមិនចេះទ្វារទេឬយ៉ាងមិច?? » យ៉ុនជី

   « សុំទោសលោកប្រធានជាមួយអ្នកនាងយ៉ុនជីផង មិញនេះខ្ញុំបានគោះទ្វារបីដងហេីយ មិនឃេីញតបទេីបខ្ញុំចូលមក  » ជុងវ៉ុន  ព្យាយាមទប់ទឹកភ្នែករួចញញឹមស្រាលៗមកអ្នកទាំងពីរដែលបង្ហាញអាការ:មិនពេញចិត្តយ៉ាងខ្លាំង

   « ហេីយនេះឯកសារដែលខ្ញុំត្រូវយកឲ្យលោកប្រធានចុះហត្ថលេខា » រាងតូចប្រញាប់ដាក់ឯងសារចុះលេីតុមុនឧទានឡេីងទាំងញ័រមាត់តតាក់
   « ចឹងខ្ញុំសុំលាលោកប្រធានទៅវិញសិនហេីយ » រាងតូចអោនជាគំនាបគោរពអ្នកទាំងពីរបន្ទិចមុនចាកចេញទៅបាត់ ពេលចេញមកដល់ខាងក្រៅអ្វីដែលព្យាយាមទប់មិញនេះក៏ត្រូវព្រលែងវាចេញមកអស់ ទឹកថ្លាៗហូររមៀលកាត់ផែនថ្ពាល់ស្រស់ស្អាត

   « កុំមានក្ដីសង្ឃឹមខ្លាំងពេកអីជុងវ៉ុន សង្ឃឹមខ្លាំងខកចិត្តក៏ខ្លាំងដែរ!!!  » ជុងវ៉ុនលេីកដៃក្រវាសទឹកភ្នែកឲ្យស្អាតមុនបន្តដំណេីរទៅមុខទៀត

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now