ព្រឹកថ្ងៃថ្មី ***
ព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ទិនករនាទិសខាងកេីតក៏បង្ហាយកាយឡេីងជំនួសអោយព្រះច័ន្ទនឹងដេីម្បីបំភ្លឺភាពងងឹិតអស់ជាច្រេីនម៉ោងមកនេះ!
កាយតូចដែលស្ថិតលេីគ្រែក៏ផ្ដេីមកម្រេីកតិចៗ ព្រោះមានអារម្មណ៍ថាចាំងជាមួយពន្លឺព្រះអាទិត្យដែលកំពុងតែរ: ត្របកភ្នែកក៏ផ្ដេីមបេីកឡេីង រាងតូចក្រោកអង្គុយទាំងមានអារម្មណ៍ថាឈឺក្បាលតិចៗដែរ ព្រោះកាលពីយប់មិញរាងតូចយំខ្លាំងពេក!
« ហីយ៉ា! បងស៊ុងហ៊ុនភ្ងាក់ហេីយហេស៎?? ម៉ោះឆាប់ឡេីងទៅងូតទឹកទៅបង អាលទៅញុំាអាហារពេកព្រឹក » រាងតូចអង្គុយមិនទាន់ស្វាងស្រួលបួលផងស្រាប់តែសំឡេងរបស់ស៊ូនូបន្លឺឡេីង មុនបិទភ្នែកក៏ស៊ូនូនៅក្បែរពេលបេីកភ្នែកក៏ស៊ូនូនៅជិតចំជាអ្នកមេីលថែពិតមែន
« ហុឹម អឺ » ស៊ុងហ៊ុនក្រហឹមដេីមព្រមជាមួយក្រសែរភ្នែកសម្លឹងទៅកាន់ស៊ូនូដោយអាការ:ប្លែកៗ ចំណែកស៊ូនូក៏មិននិយាយច្រេីនដែរនាយតូចងេីបដេីរទៅជួយគ្រារាងតូចចេញពីគ្រែដេីម្បីសំដៅទៅបន្ទប់ទឹក
« បងមានអារម្មណ៍ថាឯងដូចជាយកចិត្តទុកដាក់ជាមួយបងខ្លាំងម្លេស?? » រាងតូចសួរទាំងសម្លឹងក្រសែរភ្នែកស៊ូនូមិនដាក់ ប្លែកៗខ្លាំងណាស់
« ហីយ៉ា! បងគួរដឹងហេីយថាបងពេលនេះកំពុងត្រូវការអ្នកជំនួសដៃជំនួសជេីង ត្រូវការអ្នកមេីលថែយកចិត្តទុកជាមួយបង » ស៊ូនូពោលចប់រាងតូចក៏ងក់ក្បាលមុនពេលចូលទៅក្នុងបន្ទប់ទឹកដេីម្បីសម្អាតខ្លួនបាត់ទៅ
Skip**វិមានលី
« ហាស៎? កូននិយាយថាមិចមិញនេះ?? រៀបការមែនទេ? » លោកលីត្រូវជាឪពុកហាក់ភាំងបន្ទិចព្រោះសុខៗកូនប្រុសច្បងរបស់លោកស្រាប់តែនិយាយរឿងរៀបការបែបនេះ
« បាទ! ប៉ាមិនយល់ទាស់ទេឬ? កូនគ្រាន់តែចង់រៀបការជាមួយមនុស្សដែលកូនស្រឡាញ់? » ហុីសុឹង
« ប៉ាមិនថាអីទេ នេះជាការសម្រេចចិត្តរបស់កូន ណាមួយវ័យនេះទោះឯងមានគ្រួសារក៏ប៉ាមិនថាអីដែរ វ័យរបស់ឯងក៏គួរសមអាចមេីលថែគ្រួសារបានហេីយ ហិសៗៗ!! » លោកលីនិយាយទាំងរំភេីប គាត់រំភេីបខ្លាំងណាស់

YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna