ស្បៃរាត្រីចូលមកដល់ភាពងងឹតក៏ចាប់ផ្ដេីមគ្របដណ្ដប់ស្ទេីរគ្រប់ទីកន្លែង កែវភ្នែកថ្លាយង់សម្លឹងទៅកាន់បន្ទប់បិទជិតមួយសន្ទុះទេីបដាច់ចិត្តដេីរចេញទៅ បន្ទប់ម្ខាងទៀត< ប៉ា!! > សំឡេងបន្លឺឡេីងស្របពេលទឹកភ្នែកមួយដំណក់រមាលកាត់ផែនថ្ពាល់ស្រស់សង្ហា ហុីស៊ុងលុតជង្គត់ចំពោះមុខអ្នកជាឪពុក
< ហុីស៊ុង?? ឯងមកវិញហេីយហេស៎?? ដឹងទេថាប៉ានឹកឯងប៉ុណ្ណា?? > លោកលីស្រវ៉ាអោបកូនប្រុសទាំងចិត្តនឹក
< សុំទោសប៉ា សុំទោសដែលមិនបាននៅមេីលថែប៉ាសុំទោសដែលខ្ញុំរត់គេចពីការពិត សង្ឃឹមថាប៉ាមិនស្អប់ខ្ញុំទៅចុះ> ហុីស៊ុង< ប៉ាមិនដែលស្អប់ឯងទេ...ប៉ាចាំឯងមករហូត > លោកលីស្រវាអោបកូនប្រុសម្ដងទៀត ទាំងញញឹមលាយទឹកភ្នែក នីគីឃេីញអត់ទ្រាំមិនបានទេីបដេីរចូលមក
< ចង់អោបលោកប៉ាដែរ > នីគីចូលទៅជិតឪពុកទាំងពេបមាត់ដូចកូនក្មេង
< អោបបានតេី ប៉ាមានដាក់ស្លាកថាមិនឲ្យអោបឯណា?? > លោកលីញញឹមម្ដងទៀត តែក៏ហួសចិត្តចំពោះកូនពៅម្នាក់នេះរបស់គាត់ដែល មិនគួរឲ្យជឿសោះថាហុីស៊ុងនេះមិនត្រូវគ្នាជាមួយម្ដាយនីគីតែបែរជាស្រឡាញ់នីគីដូចប្អូនបង្កេីតទៅវិញ< តោះលោកប៉ា បងហុីស៊ុងទៅពិសារអាហារពេលល្ងាច > នីគីព្រលែងពីការអោបរបស់អ្នកទាំងពីរមុនហៅអ្នកទាំងពីរនេះឲ្យទៅទទួលទានអាហារពេលល្ងាច
< ហុឹម ចឹងហុីស៊ុងតោះកូននៅអង្គុយដល់ណាទៀត?? ... > លោកលី
< កូនអត់ឃ្លានទេប៉ា ប៉ាទៅពិសារចុះ!!!> ហុីស៊ុងញញឹមខ្សោះទៅអ្នកជាឪពុកបន្ទិច ក៏មកពីនាយមិនឃ្លានពិតមែនណាមួយក៏មិនចង់រួចតុជាមួយលីយានផងនោះ
< មិនអីទេមិនឃ្លានក៏ប៉ាមិនបង្ខំដែរ > លោកលីដេីរចេញទៅជាមួយនីគី គាត់ដឹងច្បាស់ណាស់ថាហុីស៊ុងមិនចង់រួចតុជាមួយលីយាន
ហុីស៊ុងមេីលដំណេីរឪពុកចេញទៅជាមួយនីគីរហូតដាច់កន្ទុយភ្នែក បន្ទិចទេីបងេីបទៅបន្ទប់មួយក្បែរនេះ
បន្ទប់ដែរគ្មានមនុស្សប្រេីប្រាស់ជាយូរមកហេីយ ដំណេីរ មួយៗស្របពេលដែលរឿងអ្វីៗពីមុនបានផុសឡេីងពេញខួរក្បាលនាយ.....
< ហុី ម៉ាក់ប្រាប់ហេីយមែនទេថាកុំរំខានប៉ា ឃេីញប៉ាកំពុងសម្រាន្តទេ??
< ហុីស៊ុង ញុំាទឹកដោះគោមួយកែវសិនចាំគេងកូន!!
< ថ្ងៃនេះជាថ្ងៃខួបកំណេីតកូន បួងសួងសិនទៅចាំផ្លុំទៀនណា៎....
< មេីលនេះប៉ាមានកាដូរអ្វីឲ្យកូន!!!!
< អរគុណប៉ាម៉ាក់!!!
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna