ភាគទី៣៥ : សុំទោសមនុស្សដូចខ្ញុំដៃឆៅបន្ទិចហេីយ

688 112 15
                                    

   
       ‹ គេមានរបួសតែបន្ទិចនាងប្រាកដគ្មានសល់ឆ្អឹងសម្រាប់ធ្វេីបុណ្យទេ! › ជុងគុកស្រែកសម្លុតកាន់តែខ្លាំងព្រោះអារម្មណ៍របស់នាយចំណាស់គឺខ្លាចមានគ្រោះថ្នាក់ដល់និគី

        ‹ ដាក់កាំភ្លេីងចុះហេីយប្រគល់ខ្លួនអោយពួកយេីងតាមសម្រួល បេីមិនចង់មានបញ្ហាកាន់តែធំជាងនេះ › ស៊ូយ៉ុនដោយឃេីញស្ថានការបែបនេះទេីបលូកមាត់ចូលក្នុងបញ្ហានេះ ព្រោះនាងក៏ជាប៉ូលិសមួយរូបផងដែល

         ‹ នាងគិតថាខ្ញុំឆ្កួតមែនទេ? ដែលព្រមប្រលែងអោយទៅស្រួលៗបែបនេះ?? › ស្លាប់មិនប្ដូរឈ្មោះបេីនៅរស់មិនព្រមចុះចាញ់ លីយាននៅតែជជេសលេីសដេីម

         ‹ លីយានឯងឈប់ទៅ! ល្មមដោះលែងពួកគេដែលមិនដឹងអីចេញទៅ ឯងជាអ្នកអូសទាញពួកគេមកក្នុងបញ្ហាឯងដោយខ្លួនឯងទេ! បងសុំអង្វរឯងទៅចុះ បងមិនចង់ឃេីញឯងធ្វេីទង្វេីមិនគប្បីដាក់នណាទៀតទេ! › នៅសុខៗវត្តមានមនុស្សម្នាក់អ្នកដែលគ្រប់គ្នានឹកស្មានមិនដល់ក៏បានបង្ហាញឡេីងជាពិសេសលីយានតែម្ដងដូចគេជះទឹកមួយធុងចំកណ្ដាលមុខ

          ‹ ក្រែង យេីងអោយគេទៅសម្លាប់ឯងហេីយតេី?? មិចក៏នៅរស់ទៀត?? › អារម្មណ៍ភ្ងាក់ផ្អេីល នឹងភាពទាល់ច្រកកាន់តែធ្វេីអោយលីយានមានអារម្មណ៍ថាកាន់តែវិលវល់

          ‹ បងមិនខឹងឯងទេ រឿងឯងធ្វេីដាក់បង តែឯងគួរប្រគល់ខ្លួនអោយប៉ូលិសតាមសម្រួលទៅណា៌! › លីជុងសន្សឹមៗទៅកាន់តែជិតប្អូនស្រីដេីម្បីដណ្ដេីមកាំភ្លេីងពីនាង តែលោកគិតខុសជាមួយស្រ្តីនេះហេីយ នាងមិនអោយនណាមកគ្រប់គ្រងនាងនោះទេ

          ‹ កុំចូលមកអោយសោះយេីងប្រាប់អោយហេីយ! › លីយានកាន់កាំភ្លេីងតម្រង់គម្រាមបងប្រុសខ្លួនសារជាថ្មី នាងមិនបានមានអារម្មណ៍ដឹងកំហុសនឹងរអៀសខ្លួនចំពោះពាក្យសម្ដីបងប្រុសខ្លួននិយាយបន្ទិចសោះឡេីយ ខណ:ដែលលីយានកំពុងងាកទៅរកលីជុង ស៊ូយ៉ុនក៏បានឱកាសដេីម្បីរេីសកាំភ្លេីងតម្រង់ទៅកាន់លីយាន មុនពេលកៃកាំភ្លេីងក្នុងដៃអ្នកទាំងពីរបានកេះនឹងបន្លឺស្នូរសំឡេងគួរអោយសោកសង្វែក
     
           ស៊ូយ៉ុនដៃរបស់នាងត្រង់នឹងរហ័សជាងលីយានទៅទៀត នាងអាចបាញ់ចំលីយានមុនពេលលីយានបាញ់ទៅកាន់គ្រូពេទ្យលីជុង

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now