Flash back7ថ្ងៃមុន!
‹ គេមិនអីមែនទេលោកគ្រូពេទ្យ? › សំណួរដែរពោរពេញដោយការបារម្ភចោទទៅកាន់លោកគ្រូពេទ្យធំ ចម្លេីយដែលផ្ដល់អោយគួរតែជាដំណឹងល្អ
‹ ពិបាកនិយាយណាស់លោកម្ចាស់! នេះគឺមកពីការប៉ះទង្គិកផ្នែកក្បាលកាលពីលេីកមុន វាមិនទាន់ជាស្រួលបួលនោះទេ គួបផ្សំជាមួយភាពហត់នឿយការគិតច្រេីន មិនបានសម្រាកគ្រប់គ្រាន់រយ:ពេលយូរ ធ្វេីអោយដុំសាច់ក្នុងខួរក្បាលគេកាន់តែរីកធំឡេីងពីមួយថ្ងៃទៅមួយថ្ងៃ! › និយាយដល់ចំណុចនេះទេីបយេីងដឹងថា កាលពីប៉ុន្មានថ្ងៃមុនដែលហុីសុឹងក្អកដល់ថ្នាក់ក្អួតឈាមនោះមិនបានសម្ដែងនោះទេវាជាការពិត! តែគេក្អួតឈាមមែនទេនហេតុអីមិននិយាយប្រាប់នណាចឹង?
‹ មានវិធីអ្វីជួយគេឬអត់លោក?? › លោកលីសួរម្ដងទៀត ចិត្តលោកសែនតក់ក្រហាល់ណាស់
‹ មានតែត្រូវធ្វេីវាភ្លាមៗ កាន់តែលឿនកាន់តែល្អ បញ្ជូនគេទៅពេទ្យធំនៅក្រុងទេីបបមានឧបករណ៍គ្រប់គ្រាន់ដេីម្បីធ្វេីការវះកាត់! › លោកគ្រូពេទ្យ
‹ យល់ព្រមធ្វេីតាមនឹងចុះ! › ទទួលបានការអនុញ្ញាតភ្លាមលោកគ្រូពេទ្យ លោកក៏មិនចាំយូរបណ្ដោយអោយពេលកន្លងទៅឥតប្រយោជន៍នោះដែល លោកប្រញាប់ងេីបទៅធ្វេីសំណុំឯកសារទាំងយប់ មិនខ្លាចនឹងសេចក្ដីនឿយហត់
‹ ការវះកាត់នេះ50/50 ប៉ុណ្ណោះ ពួកខ្ញុំហ៊ានធានាតែប៉ុណ្ណឹង › លោកគ្រូពេទ្យ
ត្រឡប់មកបច្ចុប្បន្នវិញ***
មួយសន្ទុះក្រោយមកក្រុមគ្រូពេទ្យក៏មកដល់ ដែលមកនេះគ្មានអ្វីក្រៅពីមកដោះអុកសុីសែនអោយហុីសុឹងទៅតាមសម្រួលនោះទេ ឯរាងតូចពេលនេះគឺរឹងកំព្រឹសដូចដុំថ្មមួយដុំកំពុងអង្គុយយ៉ាងអញ្ជឹងធ្វេីអ្វីក៏លែងត្រូវ គ្មានកម្លាំងគ្មានកំហែងក្នុងខ្លួនដេីម្បីហាមឃាត់នណាទៀតឡេីយ‹ លោកម្ចាស់ដល់ពេលហេីយ! › ក្រុមគ្រូពេទ្យនោះក្រឡែកមកលោកលីបន្ទិចមុនសួរគាត់
‹ ហុឹម! ខ្ញុំយល់ព្រម គេគួរតែដល់ពេលសម្រាកហេីយ! › បញ្ចប់ប្រយោគក្រុមគ្រូពេទ្យទាំងអស់នោះក៏ចាប់ផ្ដេីមបំពេញតួនាទីរបស់ខ្លួន
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna