ភាគពិសេស

376 53 14
                                        




25ឆ្នាំក្រោយ

« ប្រសិនបេីជក់បារីសូមអញ្ជេីញចេញទៅខាងក្រៅ! ទីនោះការិយាល័យរបស់ខ្ញុំ សូមបងធ្វេីអ្វីមេត្តាគិតដល់ខ្ញុំផង! » ស្ដ្រីមានវ័យស្របាល23ឆ្នាំនិយាយឡេីង ឯម្នាក់ទៀតបែរជាខំជក់បង្ហុយៗទៅវិញ ក្ដៅចិត្តឆេវអស់អ្វីនិយាយមែនហេីយ

« ចរឹកពាលមិនកែ! » ពាក្យសម្ដីទាស់ទែងជេរប្រទិចយ៉ាងនេះកម្លោះសង្ហានៅអង្គុយញញឹមឌឺដងបានទៀត នេះអាចមកពីជាសកម្មភាពរាល់ថ្ងៃរបស់គេទេដឹង?

« zennari!!! បងកុំអាងថាជាសំណព្វចិត្តប៉ាហេីយធ្វេីអ្វីតាមចិត្តក៏បាននោះ! » ichiji ស្រែកវ៉ាសតាមចរឹកធម្មជាតិរបស់នាងជាមួយបងប្រុស ជាធម្មតាបងប្អូនកម្លោះក្រមុំពីរនាក់នេះមិនដែលស្គាល់ទេពាក្យថាត្រូវរូវគ្នាអោយបាន1នាទី ។

« ឯងជា ស្រីប្រភេទអីបានជាញេញសម្បេីមម្លេះ អុឹម?? » zennari ចូលខ្លួនញ៉ោះប្អូនស្រីជារៀយៗមួយថ្ងៃហោចណាស់ក៏បាន10នាទីដែរ

« ខ្ញុំជាស្រី ដែលញេញបែបនេះយ៉ាងមិច?? » ichiji

« អរ ដល់ម៉ោងត្រូវទៅធ្វេីការតហេីយ! ថ្ងៃក្រោយបងមកទៀត! » កម្ពស់ខ្ពស់ដូចជាដេីមត្នោតងេីបឈរឡេីងទាញអាវធំមកពាក់ជះរាងសង្ហារខ្លាំងណាស់នេះស្រួលមិនស្រួលអាចអោយក្រមុំៗមួយចំនួនត្រូវបាក់ស្រឹបៗ

« ទៅអោយបាត់ទៅមិចបាច់មកវិញក៏ល្អ! » អុីឈីជី

Ichiji ជាប្អូនស្រីរបស់ zennari តែ2ឆ្នាំតែប៉ុណ្ណោះ ichiji កេីតមកជាមួយជំងឺម្យ៉ាងដែរធ្វេីអោយសក់របស់នាងមានពណ៌ទង់ដែងស្រស់ស្អាតចម្លែក ប៉ុន្តែវាមិនបានបង្កជាបញ្ហាអ្វីដល់សុខភាពឬជីវិតរបស់នាងនោះទេ! សម្រស់របស់នាងមេីលទៅគឺស្រដៀងគ្នាជាមួយស៊ុងហ៊ុនខ្លាំងណាស់ ចំណែក zennari ក៏អញ្ជឹងផងដែរនាយគឺកាត់មករកឪពុកទាំងដុល។

« ប៉ាប៉ា! អាបងចម្កួតនោះមកធ្វេីបាបខ្ញុំទៀតហេីយ! » ធំៗបុិននេះទៅហេីយជៀសមិនផុតពីការប្ដឹងប៉ាម៉ាក់។ មកដល់ភ្លាមស្ទេីតែដាក់គូទអង្គុយអោយក្ដៅមិនបាន

« មិនអីទេចាំពេលគេមកវិញប៉ាប្រដៅអាបងជេីងល្អនេះអោយម្ដង! » ស៊ុងហ៊ុនស្រឡាញ់កាន់ជេីងកូនស្រីណាស់ព្រោះត្រូវបងប្រុសជេីងល្អធ្វេីបាបរហូតមិនថាកលៈទេសៈណានោះទេ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now