ភាគទី២៥ : កុំសង្ឃឹមថាបានរស់ស្រួលតទៅទៀត!

1K 116 21
                                        

       

       បន្ទាប់ពីទទួលបានបញ្ជារពីចៅហ្វាយនាយហេីយ ខេល៍ក៏មិនចាំយូរនោះដែល ទេីបប្រញាប់ចេញឡានទៅតែម្ដង ។ ត្រឡប់ទៅវិញលេីកនេះប្រហែលមានរឿងជាច្រេីនដែលល្អមេីលមិនខាន គេនឹងរង់ចាំមេីលប្រតិកម្មរបស់ស្រ្តីនោះតេីនឹងទៅជាយ៉ាងណាបេីសិននៅសុខៗមនុស្សដែលនាងខំជួលឃាតករអោយតាមសម្លាប់ម្ដងហេីយម្ដងទៀតតែបែរជាត្រឡប់ទៅនៅចំពោះមុខនាងវិញហាក់គ្មានរឿងអ្វីកេីតឡេីងសូម្បីបន្ទិច!

    
       យេីងងាកមកមេីលស៊ុងហ៊ុននៅឯប៊ូសានឯនេះវិញ នាយតូចសន្លប់ក៏យូរគ្រាន់បេីទៅហេីយ ក៏ប៉ុន្តែមកទល់ពេលនេះនាយតូចមិនទាន់ដឹងខ្លួននៅឡេីយ សភាពគេពេលនេះប្រៀបដូចមនុស្សនៅសល់តែកាយ ចំណែកឯចិត្តគេវិញប្រហែលទៅតាមមនុស្សដែរគេស្រឡាញ់បាត់ហេីយក៏មិនដឹង!

          បេីនិយាយពីលោកយាយយ្យុងជីននឹងស៊ូនូវិញគឺអន្ទះសារនៅក្រៅបន្ទប់រង់ចាំទទួលដំណឹងពីលោកគ្រូពេទ្យដែលចូលទៅពិនិត្យស៊ុងហ៊ុនយ៉ាងយូរមិនទាន់ទាំងឃេីញស្រមោលគាត់ចេញមកវិញ ដែលបង្កជាការបារម្ភកាន់តែខ្លាំងដល់អ្នកទាំងពីរដែលកំពុងរង់ចាំ ។

        ក្រាក***

        ទ្វារបន្ទប់ត្រូវបេីកឡេីងដោយកម្លាំងដៃរបស់លោកគ្រូពេទ្យ សុីម ទឹកមុខគាត់ហាក់ព្រួយបារម្ភព្រមទាំងចងចិញ្ចេីមចូលគ្នាដោយសារតែមានចម្ងល់ ចំណែកលោកយាយយ្យុងជីននឹងស៊ូនូក៏រហ័សរត់មកសួរដោយគ្រាន់តែបានឃេីញវត្តមានរបស់គាត់ចេញមកភ្លាម!

        « លោកគ្រូចៅខ្ញុំយ៉ាងមិចហេីយ គេមិនអីទេមែនទេ?? » សំនៀងរបស់មនុស្សចាស់បន្លឺឡេីង គ្រូពេទ្យសុីមញញឹមបន្ទិចមុនតបទៅគាត់វិញ

       « ចៅលោកយាយគេមិនអីទេ តែគ្រាន់តែសុខភាពផ្លូវចិត្តរបស់គេគឺខ្សោយខ្លាំង ដោយសារជួបហេតុរន្ធត់ឬ ហេតុការណ៍ណាមួយដែលធ្វេីគេមានអារម្មណ៍មិនស្រួលក្នុងចិត្ត យ៉ាងណាមិញលោកយាយជួយមេីលថែគេអោយល្អផង ព្រោះគេមិនមែនមានតែខ្លួនមួយនោះ បេីអាចព្យាយាមធ្វេីអ្វីអោយចិត្តរបស់គេសប្បាយៗ កុំគិតរឿងតក់ប្រម៉ល់ច្រេីនពេក! » លោកគ្រូពេទ្យរៀបរាប់វែងអន្លាយ អោយលោកយាយយ្យុងជីននឹងស៊ូនូយល់ តែមានឯណាអ្នកទាំងពីរបែរជាបែរមុខដាក់គ្នាព្រោះតែចម្ងល់ទៅវិញ មិនមែនមានខ្លួនមួយ? តេីស៊ុងហ៊ុនមានបងប្អូនភ្លោះឬ??

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now