ពេលយប់****
សំឡេងតំណក់ទឹកភ្លៀងដែរធ្លាក់មកប៉ះជាមួយស្លឹកឈេីដែលបណ្ដាលអោយបណ្ដាពពួកបក្សាបក្សីដែរព្យាយាមជ្រកក្នុងទីជម្រករងារញាក់ខ្លួនទទ្រេីក
ផ្ទះក្នុងចម្ការដែរធំល្មមអាចអោយមនុស្សជាច្រេីនរស់នៅបាន ពន្លឺភ្លេីងរិមៗចេញពីបន្ទប់ធំល្មមមួយបណ្តាលអោយឃេីញនូវកាយអ្នកកម្លោះតូចជុងវ៉ុនដែរគេងលក់បាត់មាត់ឈឹងតាំងតែពីរសៀលរហូតដល់ពេលនេះនៅមិនទាន់ដឹងខ្លួននៅឡេីយទេ
ម្រាមដៃក្រាសរបស់អ្នកកម្លោះសង្ហារជេយ៍ទម្លាក់ទម្ងន់ទៅលេីដៃនាយតូចដែរគេងលង់លក់ កែវភ្នែកស្រទន់សម្លឹងកាត់ផ្ទៃមុខកម្លោះដែរគេងលក់មុនឧទានឡេីង
« ជុងវ៉ុនគេងយូរពេកហេីយ មិនគិតងេីបមកនិយាយគ្នាទេហេស៎?? » ជេយ៍និយាយបណ្ដេីរទាញដៃនាយតូចមកអង្អែលបណ្ដេីរ នាយដឹងច្បាស់ណាស់ថាជុងវ៉ុនងេីបមកវិញច្បាស់ជាស្អប់នាយជាមិនខាន តែបេីចង់ច្បាស់ការជាងនេះទាល់តែសួរជុងវ៉ុនសិន
ជេយ៍និយាយបានតែប៉ុណ្ណឹងក៏តម្រេតខ្លួនក្បែររាងតូច ត្របកភ្នែកចាប់ផ្តេីមបិទ ពេលនេះជេយ៍កំពុងសម្ងំគេងជាមួយរាងតូច បិទភ្នែកមិនទាន់ទាំងបានប៉ុន្មានផងជុងវ៉ុនក៏ស្រាប់តែដឹងខ្លួន នាយតូចភ្ងាក់ដឹងខ្លួនឡេីងទាំងចម្លែកក្នុងអារម្មណ៍ ព្រោះនេះមិនមែនជាផ្ទះរបស់រាងតូចទេ
« លោក??? » សម្រែកដោយការភ្ងាក់ផ្អេីល បណ្ដាលអោយជេយ៍ងេីបឡេីងទាំងសប្បាយចិត្ត តែជុងវ៉ុនមិនសប្បាយជាមួយទេ
« អូនដឹងខ្លួនហេីយហេស៎? » ជេយ៍ស្រវ៉ាអោបរាងតូចជាប់ ចំណែកអ្នកត្រូវគេអោបវិញរឹងខ្លួនត្រឹងធ្វេីអ្វីលែងត្រូវចម្លែកខ្លាំងណាស់ ជេយ៍ប្រេីសព្វនាមអូនបង??
« បានហេីយកុំប៉ះខ្ញុំ លែងៗ!!! » ជុងវ៉ុនច្រានទ្រូងមាំចេញទាំងកាយវិការឆ្មេីងឆ្មៃ ហាក់ស្អប់ខ្ពេីមជេយ៍ណាស់ចឹង តែដូចដឹងស្រាប់ហេីយថាជេយ៍ចង់ជម្នះប៉ុណ្ណា!!!
« សុំទោស!!!! បងសុំទោស!!! សុំទោសគ្រប់យ៉ាងសុំទោសរឿងកន្លងមក » គ្រាន់តែលឺពាក្យនេះចេញពីបបូរមាត់ជេយ៍ភ្លាមរាងតូចស្ងៀមត្រឹងមិនប្រកែកជាមួយនាយក្រាស ទឹកនេត្រាក៏ផ្ដេីមស្រក់ចុះមក ហេតុអីបានជាតូចនៅតែមិនអាចហាមឃាត់ទឹកភ្នែកខ្លួនឯងមិនអោយហូរទៀតចឹង?? ហេតុអី??
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna