ភាគទី៤ : អោយតែគេនៅមានជីវិត

843 70 3
                                    


         បន្ទាប់មកដំណឹងនៃការបាត់បង់ជីវិតរបស់ហុីស៊ុងក៏បានលេចលឺដល់លោក លី ជាឪពុក គាត់ស្ទេីតែទន់ជង្គង់ដួលស្លាប់ភ្លាមៗទៅហេីយ ហេតុអី?? ហេតុអីលឿនយ៉ាងនេះ?? ព្រហ្មលិខិតដូចជាលេងសេីចពេកទេដឹង?? បេីអាចសម្លាប់គាត់ទៅប្រសេីរជាង!!!

      10 ថ្ងៃក្រោយ**"

    « ប៉ា!!! កុំគិតច្រេីនពេកអី!!! ប៉ានៅមានខ្ញុំ » នីគីស្ទុះទៅអោបប៉ាខ្លួនទឹកភ្នែកក៏ហូរស្រក់ចុះមក មិនអាចឃាត់បាន
     « ហេតុអី?? ហេតុអីយកគេទៅ?? មិចមិនយកប៉ាទៅប្រសេីរជាង គេខុសអី?? » លោកលី
    « កុំនិយាយចឹងអីប៉ា បេីប៉ាទៅចោលខ្ញុំម្នាក់ទៀត តេីឲ្យខ្ញុំរស់បានយ៉ាងមិច?? > នីគី
    « ប៉ាកុំទាន់និយាយរឿងនេះអី ប៉ាទៅពិសារអាហារសិនទៅ កុំឲ្យខ្លួនដុនដាមបែបនេះ
    « ប៉ាអត់ឃ្លានទេ....ឯងទៅញុុំាមុនចុះ » លោកញញឹមតិចៗដេីម្បីបន្លប់នីគីតែក្មេងនេះមិនងាយចាញ់បោកងាយៗបានទេ
    « ប៉ាកុំបណ្ដោយខ្លួនបែបនេះអី បេីបងប្រុសដឹងគាត់ប្រាកដជាមិនសប្បាយចិត្តទេ » នីគីព្យាយាមលួងលោមឪពុកទាំងខ្លួនឯងផ្ទាល់ក៏ពិបាកទទួលយកដែល ថ្ងៃមុននៅឃេីញមុខគ្នាសោះថ្ងៃនេះក៏បែកគ្នាលែងបានឃេីញមុខជារៀងរហូត ហឺយ!!! ជីវិតមេីលមិនឃេីញពិតមែន

    « ម៉ោះប៉ា.... » នរ:ជួយគ្រាអ្នកជាប៉ាខ្លួនឡេីងមកមុន បណ្ដេីរគាត់ចុះមកជាន់ក្រោមដេីម្បីទទួលទានអាហារពេលល្ងាច សភាពស្ងាត់ជ្រងំត្រឡប់មកវិញម្ដងទៀតផ្ទះហាក់គ្មានមនុស្សម្នាម្នាក់សោះ

    « ថ្ងៃដែរបងប្រុសឯងគេត្រឡប់មកវិញ ថ្ងៃនោះប៉ាមានក្ដីសង្ឃឹមធំមួយថា ជីវិតប៉ាហ្នឹងមានពណ៌ស្រស់ស្អាតមកវិញ តែវាខុសពីការពិត ពេលនេះគេទៅចោលប៉ាដូចជាម៉ាក់របស់គេហេីយ ..... > លោកលីរៀបរាប់ទាំងក្ដីចុកណែនពេញទ្រូងជាពន់ពេកពិបាកហ្នឹងថ្លែងឲ្យដឹងពីទំហំនៃក្ដីឈឺចាប់របស់គាត់ណាស់

    « តែមិនអីទេ ប៉ានៅមានឯង ហេីយប៉ាក៏មិនទៅណាដែរប៉ាសន្យា » លោកញញឹមមកកាន់កូនប្រុសស្រាលៗបន្ទិចទេីបវត្តមានអ្នកជាម្ដាយនីគីលេចខ្លួនឡេីង សភាពអាប់អួរក៏ចូលមកជិតអ្នកទាំងពីរ

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now