ភាគទី៣២ : Lyjung!

1.3K 138 10
                                        

        
         ប្រហែលកន្លះម៉ោងក្រោយមក ទ្វារបន្ទប់ICU ក៏ផ្ដេីមបេីកឡេីងបង្ហាញអោយឃេីញនៅក្រុមមនុស្សដែលស្លៀកឈុតសប៉ុន្មានអ្នកដេីរចេញមកជាមួយស្នាមញញឹម បេីតាមមេីលសភាពការណ៍ចម្លេីយគួរតែជាដំណឹងល្អជាជាងដំណឹងអកុសលហេីយត្រូវទេ?

        ‹ លោកគ្រូពេទ្យបងប្រុសខ្ញុំយ៉ាងមិចហេីយ?? › សំណួរចេញពីបបូរមាត់តូចស្ដេីង បូករួមជាមួយក្ដីចង់ដឹងចង់លឺអំពីដំណឹងបងប្រុសរបស់ខ្លួន អវ:យវ:របស់ស៊ូនូពេលនេះធ្វេីអ្វីក៏លេងត្រូវដែរ

       ‹ បងប្រុសអ្នកកម្លោះតូចមិនអីទេ! › លោកគ្រូពេទ្យសុឹមទាញម៉ាសចេញ ព្រមទាំងផ្ដល់ស្នាមញញឹមដល់សាច់ញាតិអ្នកជម្ងឺហាក់ដេីម្បីជួយអោយអារម្មណ៍របស់ពួកគេទាំងនោះកាន់តែធូរស្បេីយ

       ‹ ពិតមែនហេស៎លោក..គ្រ....លោកគ្រូពេទ្យ! › សំឡេងលោកស្រីរីនត្រូវរអាក់រអួលភ្លាមៗ បន្ទាប់ពីបានប្រទះជាមួយលោកគ្រូពេទ្យសុឹម

       ‹ LyJung! › បន្ទាប់ពីស្រដីឈ្មោះគ្រូពេទ្យចប់លោកស្រីរីនស្រាប់តែទៅចាប់ក្របួចកអាវអ្នកម្ខាងទៀតដោយក្ដីក្រេវក្រោធពេញទ្រូង

       ‹ យេីងស្មានតែគ្រូពេទ្យគម្រក់ដូចជាឯងងាប់បាត់ហេីយតេី ហិស!តែទេវតាដូចជាងនៅខាងឯងដ៏ហេីយ! › លោកស្រីរីនមិនត្រឹមតែក្របួចកអាវនោះទេនៅមានដៀលជេរប្រទិចពាក្យធ្ងន់ៗទៀតផង ប្រាកដជាមនុស្សធ្លាប់ស្គាល់គ្នាមិនចឹងមិនហ៊ានដល់ថ្នាក់នឹងទេ

       ‹ ម៉ាក់មានរឿងអី?? ហេតុអីបានជាម៉ាក់ទៅក្របួចកអាវគាត់បែបនេះ?? › ស៊ូនូបោះសំណួរដោយភាពឆ្ងល់ មានរឿងអ្វីអោយប្រាកដម្ដេចម្ដាយមីងនាយតូចប្រេីពាក្យពេចន៍ធ្ងន់ៗនឹងអសុរោះបែបនេះ?

       ‹  ឯងនៅមិនទាន់ដឹងពីគេពិតប្រាកដនោះទេ ថាវាគម្រក់កម្រិតណា! › លោកស្រីរីន

       ‹ អនុញ្ញាតអោយខ្ញុំនិយាយពី ស្ថានភាពកូនលោកស្រីសិនបានទេ? ខ្ញុំនឹងនៅទីនេះមិនទៅណាទាំងអស់  › ដោយលឺបែបនេះ លោកស្រីរីនក៏ស្ងាត់ពេលនេះគាត់ត្រូវការដឹងពីស្ថានភាពស៊ុងហ៊ុនសិនរឿងផ្សេងៗដោះស្រាយតាមក្រោយ បន្ទាប់ពីស្ងាត់បន្ទិចហេីយលោកគ្រូពេទ្យក៏ចាប់ផ្ដេីមរៀបរាប់ពីស្ថានភាពរាងតូចតែម្ដង

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now