Skipp**
2ខែក្រោយមក
ប្រមាណជា1ខែក្រោយមកនេះសុខភាពរបស់ហុីសុឹងហាក់ធ្លាក់ដុនដាបជាលំដាប់ មិនដឹងថាមកពីមូលហេតុអ្វីនោះទេ នាយក្រាដឈឺរហូតដល់ថ្នាក់ដេកនៅគ្រែ នាយចាប់ផ្ដេីមមិនស្រួលកាន់តែខ្លាំងរហូតពេលខ្លះគឺក្អកក្អួតឈាមក៏មានដែល
‹ ហុីុសុឹង កូនមិនអីទេឬ? › លោកលីចាប់ផ្ដេីមមានអារម្មណ៍មិនស្រណុកពេលឃេីញស្ថានភាពរបស់កូនប្រុសខ្លួនដូចជាជម្ងឺម្ដាយគេឈឺមុនពេលលាចាកលោកអញ្ចឹង
‹ ហុឹកៗ! កូនមិនអីទេប៉ា មិនបាច់បារម្ភនោះទេ › ហុីសុឹងញញឹមខ្សោះជីវជាតិ បបូរមាត់ប្រែជាស្លេកដូចមនុស្សគ្មានឈាមនៅក្នុងខ្លួនទាល់តែសោះ
‹ ឯងដល់កម្រិតនេះហេីយមិនអោយប៉ាបារម្ភទៀតឬយ៉ាងមិច? ប៉ាមិនចង់បាត់បងឯងដូចបាត់បង់ម៉ាក់របស់ឯងទេ! › អារម្មណ៍របស់មនុស្សចាស់កាន់តែមិនល្អ គាត់ដឹងថាពាក្យដែលហុីសុឹងនិយាយគឺកុហក់ប៉ុន្តែគាត់មិនអាចធ្វេីអ្វីបាន
‹ ប៉ាហេីយចុះ ស៊ូយ៉ុននោះនាងទៅណាហេីយ? › ហុីសុឹងចាប់ផ្ដេីមសម្លឹងមេីលមុខរបស់ឪពុក សំណួរក៏ផ្ដេីមសួរព្រោះបាត់វត្តមាននាងតាំងពីព្រឹកព្រលឹមមកម្លេះ
‹ ហុឹម ប៉ាមិនបានឃេីញកូនយ៉ុនតាំងពីព្រឹកម្លេះ ប្រហែលជាកូនយ៉ុនមានការងារត្រូវធ្វេីហេីយមេីលទៅ! ចាំមេីលល្ងាចបន្ទិចប្រហែលមកវិញហេីយ › បញ្ចប់ប្រយោគភ្លាមសំឡេងក្អករបស់រាងក្រាសហុីសុឹងក៏លឺកាន់តែខ្លាំង លេីកនេះគឺក្អកដល់ថ្នាក់ក្អួតឈាមតែម្ដង
‹ ហុឺសៗ › នរ:ក្ដោបមាត់ចំណែកឈាមក្រហមច្រាលក៏ប្រជែងគ្នាហូរតាមចន្លោះម្រាមដៃរបស់នាយ
‹ ហុីសុឹង! ឯ-ឯង ឯងយ៉ាងមិចហេីយ! នៅចាំប៉ាបន្ទិច ប៉ាទៅតាមគ្រូពេទ្យមកអោយឯង › បន្ទាប់ពីពោលចប់លោកលីក៏ស្ទុះចេញទៅក្រៅបន្ទប់ដេីម្បីទៅតាមគ្រូេេពេទ្យបាត់ទៅ ដោយសារតែណាមួយពេលនេះគ្មានអ្នកណានៅក្នុងផ្ទះទេ អ្នកបម្រេីទាំងឡាយគេសុទ្ធតែទៅបំពេញការងាររបស់គេ ចំណែកអ៊ុំម៉ែដោះក៏មិនបាននៅផងដែលព្រោះគាត់ទៅផ្សារតាំងពីព្រឹកព្រលឹមម្លេះ
![](https://img.wattpad.com/cover/362073862-288-k760448.jpg)
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna