4ថ្ងៃក្រោយ*****
ព្រឹកថ្ងៃកន្លងទៅយ៉ាងរហ័ស ភ្លេចៗក៏4ថ្ងៃបាត់ទៅហេីយ ចំណែកថ្ងៃនេះលោកស្រីរីនក៏ត្រឡប់មកពីចម្ការនៅប៊ូសានដែរ
« ម៉ាក់!!! » ស៊ុងហ៊ុនស្រែកហៅម៉ាក់តាំងតែពីនៅមាត់ទ្វារ នាយតូចត្រហេបត្រហបរត់មកអោបអ្នកជាម្ដាយ លោកស្រីរីនក៏លាត្រដាងដៃដេីម្បីអោយកូនប្រុសចូលទៅក្នុងរង្វង់ដៃដ៏កក់ក្ដៅរបស់គាត់
« នែ៎បានហេីយអោបម៉ាក់យ៉ាងនេះ?? ទៅតែមួយអាទិត្យសោះហ្នឹងហាស៎!!! » លោកស្រីរីនទាញកូនប្រុសចេញបន្ទិចមុនទម្លាក់កម្លាំងដៃខ្ទាត់ថ្ងាស់នាយតូចតិចៗ
« អួយ ម៉ាក់ឈឺណា! » រាងតូចអង្អែលថ្ងាស់ខ្លួនដោយទឹកមុខជូរហួញ ម្ដាយនេះខំទប់សំណេីចណាស់ គាត់បាត់ទៅមួយអាទិត្យមកវិញកូនកាត់ផ្លាស់ប្ដូរយ៉ាងនេះ?? ប្រហែលមានមនុស្សធ្វេីអោយបានចិត្តទេីបនាយតូចទំនេីងបែបនឹង
« ម៉ាក់ទៅមួយអាទិត្យដឹងទេថាខ្ញុំនឹកម៉ាក់ប៉ុណ្ណា?? សូម្បីញុំាបាយក៏នឹកម៉ាក់ គេងក៏នឹកម៉ាក់ ដេកដេីរឈរអង្គុយក៏នឹកម៉ាក់ នឹកម៉ាក់គ្រប់ម៉ោងទាំងអស់!!! » ស៊ុងហ៊ុនញញឹមស្រស់បង្ហាញចង្កូមមុតស្រួចតែមេីលទៅគួរអោយស្រឡាញ់ច្រេីនជាង
« សម្ដីផ្អែមណាស់ន៎ អ្នកណាជាអ្នកបង្រៀន?? » លោកស្រីរីន និយាយដល់ត្រឹមនេះដំណេីររបស់ethanក៏មកដល់នាយតូចស៊ុងហ៊ុនសម្លឹងមុខនាយក្រាសបន្ទិចសឹមនិយាយបន្ត
« គ្មានអ្នកណាបង្រៀនទេម៉ាក់!!! កូនចេះខ្លួនឯង » មុខនេះកុហក់ច្បាស់ណាស់ បេីគ្មានមនុស្សបង្រៀនមិចក៏ចេះលឿនសម្បេីមម្លេស??
« អូខេគ្មានអ្នកបង្រៀនក៏គ្មានអ្នកបង្រៀន អៅEthan?? យ៉ាងមិចដែរក្មួយមួយរយ:អ៊ុំមិនបាននៅផ្ទះនេះ កូនប្រុសអ៊ុំមានធ្វេីទុកបុកម្នេញ់ឯងដែរទេ?? » សំណួរនេះត្រូវសួរទៅកាន់ស៊ុងហ៊ុនទេីបត្រូវថាethanធ្វេីអីខ្លះបានជាកូនគាត់ផ្លាស់ប្ដូរយ៉ាងនេះ??
« អឺក....អឺកកគឺ......គ្មានអីទេលោកអ៊ុំ!!! អ្នកប្រុសតូចនិយាយស្រួលស្ដាប់គ្នាសឹងអី » Ethan ប្រែជារដាក់រដុបពេលលោកស្រីសួរភ្លាមៗចឹង
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna