ភាគទី៣០

732 110 25
                                    

 
    

         ក្នុងចិត្តនាយតូចពេលនេះមានតែពាក្យថាខកចិត្ត ខកខ្លាំងណាស់ក្ដីសង្ឃឹមដែលសេសសល់ទាំងប៉ុន្មានក៏ត្រូវរលាយអស់ ត្រឹមតែវិនាទីនេះ គ្រប់យ៉ាងហ្នឹងត្រូវចប់! ចប់ដោយគ្មានថ្ងៃអាចខាអោយត្រឡប់មកវិញបានឡេីយ

        « ឈប់និយាយសិនទៅបង សម្រាកៗ សម្រាកណា៎ បេីបងនៅតែយំបែបនេះអោយខ្ញុំធ្វេីយ៉ាងមិចទៅ?? ខ្ញុំមិនចង់ឃេីញបងយំបែបនេះទេ! ម៉ាក់អ៊ុំលោកយាយ បងជុងស៊ុកក៏មិនចង់ឃេីញបងយំទៀតដែរ! » គ្រាន់តែនិយាយបែបនេះភ្លាម វត្តមានរបស់លោកស្រីរីនជាមួយជុងស៊ុកក៏លេចឡេីងចំពោះមុខរាងតូចដែលកំពុងសសឹក

        « ស៊ុងហ៊ុន?? ហេតុអីកូនយំដល់ថ្នាក់នេះ?? » លោកស្រីរីនរហ័សដេីរទៅក្បែរកូនប្រុស មុនដាក់ខ្លួនអង្គុយចុះក្រសោបកាយទាំងមូលរបស់កូនមកអោបជាប់ទ្រូង បូករួមជាមួយក្ដីអាណិតពន់ពេក រកអ្វីមកបរិយាយមិនបាន

        « អ្នកណាធ្វេីអោយឯងយំ? បងនឹងទៅសម្លាប់វាតែម្ដង! » ជុងស៊ុកក្ដៅស្លឹកត្រចៀកភ្លាមៗ ស្របពេលចូលមកដល់ឃេីញសភាពរបស់ប្អូនប្រុសយ៉ាប់យឺនយ៉ាងនេះ ខ្លួនប្រាណក៏ប្រែជាស្គមស្គាំង ភ្នែកក៏ហេីមនឹងឡេីងស្លក់ខ្លាំង

        « បងជុង! » ស៊ូនូទាញជាយអាវជុងស៊ុក បន្ទិច ព្រោះថាបេីរំលឹកពីឈ្មោះរាងក្រាសពេលនេះក៏មិនបានអ្វីមកវិញដែលផ្ទុយទៅវិញវាកាន់តែយ៉ាប់យឺនតែប៉ុណ្ណោះ
        « ស៊ូនូ វាយ៉ាងមិចឯងហាស៎?? » ជុងស៊ុក

        « បងតាមខ្ញុំសិនមក! » នាយកម្លោះតូចនិយាយហេីយក៏ទាញជុងស៊ុកដេីរទៅខាងក្រៅបាត់ បន្សល់ទុកតែលោកស្រីរីនជាមួយស៊ុងហ៊ុននៅជាមួយគ្នា
        « ម៉ាក់សុំទោសដែលបណ្ដោយអោយឯងទៅជាបែបនេះ! ម៉ាក់សុំទោស » លោកស្រីរីន អោនថែមទាំងពោលតិចៗជាមួយទឹកភ្នែកស្រក់ចុះមក
ម៉ាត់ៗប្រណាំងជាមួយរាងតូច គាត់អាណិតកូនណាស់ជាពិសេសមកឃេីញកូនបែបនេះទៀត! សួរថាម្ដាយឯណាអាចទ្រាំបាន??

        « មិនមែនកំហុសម៉ាក់ទេ! ជាកំហុសកូនខ្លួនឯងទេ ម៉ាក់កុំសុំទោសកូនអី! ហុឹកៗ កុំសុំទោសកូនអោយកូនមានអារម្មណ៍ខុសជាងនេះអី! ហុឹកៗៗ! » ស៊ុងហ៊ុន

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now