ភាគទី៧ : ប្រយ័ត្នខ្មោចចាប់សុី

908 98 2
                                    

    Skip

   រាត្រីកាលចូលមកគ្របដណ្ដប់គ្រប់ទីកន្លែងមួយចំហៀងផែនដីនេះ ព្រះចន្ទទ្រង់បញ្ចេញរស្មីបំភ្លឺឡេីងចំណែកទឹកសន្សេីមក៏ធ្លាក់ចុះមកប៉ះកាយមាំដែលកំពុងអង្គុយអន្លុងអន្លូចទៅតាមខ្យល់ដែលបកមករវិចៗ
 
   កែវភ្នែកខ្មៅត្នោតសម្លឹងពីមុខវេរ៉ង់ដាទៅខាងក្រោមក្បែរសួនច្បារទេីបប្រទាក់ហ្នឹងកម្លោះEthan កំពុងអង្គុយលេីបង់ក្បែរសួនច្បារយ៉ាងស្រងូតស្រងាត់ ហាក់នាំឲ្យចិត្តនាយតូចនៅមិនស្ងប់ទេីបរហ័សចុះមកសួរទាំងកណ្ដាលយប់អាធ្រាត

« Ethan យប់ម៉ោងជិត12ហេីយលោកមកអង្គុយធ្វេីអីទីនេះ?? » សម្ដីសអង្គេីយដូចសព្វដង នាយក្រាសមិនតបបែរជាញញឹមខ្សោះជីវិជាតិមកកាន់នាយតូចទៅវិញ
« លោកឯងនេះថ្លង់ហេីយមេីលទៅបានជាសួរតិចតួចមិនឆ្លេីយអរឬមួយខឹងខ្ញុំដែលដាក់ការងារឲ្យនាយធ្វេីច្រេីនម្នាក់ឯង?? » ស៊ុងហ៊ុន

  « មិនមែនចឹងទេ លោកប្រុសតូចកុំនិយាយចឹងអី ដែលខ្ញុំមកអង្គុយទីនេះព្រោះតែគេងមិនលក់ប៉ុណ្ណោះ» និយាយដល់ឃ្លានចុងក្រោយនេះ ស៊ុងហ៊ុនជ្រួញចិញ្ចេីមបន្ទិចមុនដាក់ខ្លួនអង្គុយក្បែរនាយកម្លោះEthan

  « កេីតអីហេស៎?? » ជាថ្មីម្ដងទៀត សំណួរដែរចេញពីមាត់អ្នកកម្លោះតូចទោះវាមិនជាសូវជាពិរោះតែវាជាសំណួរដែលចេញពីការបារម្ភ

   « សុបិន្តអាក្រក់!!! » ethan
   « ហា៎ សុបិន្តឃេីញខ្មោចមែនទេ?? ប្រយ័ត្នបន្ទិចគេងម្នាក់ឯងផងប្រយ័ត្នខ្មោចចាប់សុីបាត់ទៅ!!! » ស៊ុងហ៊ុននិយាយនេះហាក់ចង់បន្លាច តែក៏ឆ្អែតវិញបន្ទាប់ពីស្ដាប់ចម្លេីយរាងក្រាសតបមកវិញ

   « បេីគេងម្នាក់ឯងខ្មោចចាប់សុី តេីខ្ញុំគួរតែទៅគេងជាមួយអ្នកប្រុសតូចដែលទេ??ព្រោះអ្នកប្រុសតូចគេងម្នាក់ឯងចឹងទៅខ្ញុំទៅគេងកំដរដេីម្បីកុំឲ្យខ្មោចចាប់អ្នកប្រុសតូចសុី!!! » ថាអីចេះខុសនិយាយចុះឡេីងជាន់កែងតែខ្លួនឯងស៊ុងហ៊ុនអេីយស៊ុងហ៊ុន

    « និយាយឲ្យស្រួលបួល បែកមាត់ខានសុីបាយស្រួលឥឡូវហេីយ » ស៊ុងហ៊ុនខាំមាត់តិចដោយក្ដីខ្នក់ខ្នាញ់អ្នកចំពោះមុខយ៉ាងខ្លាំង ព្រោះថានិយាយពេលណាក៏មិនដែលឈ្នះEthanដែល តែងតែត្រូវនាយចាក់ដោតវិញរហូត

គ្រោះស្នេហ៍ ( ចប់ ) Where stories live. Discover now